ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម បច្ចេកវិទ្យា ទូរស័ព្ទដៃ Verizon ប្រកាស​ថ្ងៃ​ចេញ​លក់ Droid 4 ផ្លូវ​ការ!

Verizon ប្រកាស​ថ្ងៃ​ចេញ​លក់ Droid 4 ផ្លូវ​ការ!

ទូរសព្ទ Droid 4 ដែល​ជា​ទូរសព្ទ​ស៊េរី​ចុង​ក្រោយ​របស់ Motorola ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ថ្ងៃ​ចេញ​លក់​ និង​តម្លៃ​ជា​ផ្លូវ​ការ​ហើយ​នា​ពេល​នេះ​។ ទូរសព្ទ​នេះ នឹង​ត្រូវ​ដាក់​លក់​ចាប់​ពី​ថ្ងៃ​សុក្រ​ ទី​១០ ខែកុម្ភៈ ជាមួយ​នឹង​តម្លៃ ១៩៩ដុល្លារ (កិច្ច​សន្យា​ពីរ​ឆ្នាំ​ជាមួយ​នឹង Verizon)។

Verizon បាន​ប្រកាស​ពី​តម្លៃ និងថ្ងៃ​ចេញ​លក់សម្រាប់​ទូរសព្ទ​ថ្មី​បំផុត​នេះ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​។ ជាមួយ​គ្នា​នេះ​ដែរ ក្រុមហ៊ុន​ក៏​បាន​បញ្ជាក់ផងដែរ​ថា Droid 4 គឺ​ជា​ទូរសព្ទ​ដែល​មាន​រាង​ស្ដើង​បំផុត ពោល​គឺ​ជា​​ទូរសព្ទsmartphone 4G QWERTY ដែល​មាន​កម្រាស់​មិន​ដល់​កន្លះ​អ៊ីញ​ផង​។

ក្រៅ​ពី​នេះ Droid 4 មាន​ dual-core processor ១,២gHZ, មាន​ទំហំ​អេក្រង់ ៤អ៊ីញ,​ កាមេរ៉ា​ខាង​ក្រោយ ៨មេហ្កាភិចស៊ែល និងកាមេរ៉ា​ខាង​មុខ ១,៣មេហ្កាភិចស៊ែល​ផង​ដែរ​។ ទូរសព្ទ​នេះ បាន​ដំណើរ​ការ​ដោយ Android 2.3.5 "Gingerbread" ( Motorola នឹង​ធ្វើ​ការ upgrate ទូរសព្ទ​របស់​ខ្លួន ទៅ​ជា Ice Cream Sandwich ឲ្យ​បាន​កាន់​តែច្រើន​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​)។

ក្រោយ​ពី​ចេញ​លក់ នៅ​ថ្ងៃសុក្រ​ខាង​មុខ​នេះ Droid 4 នឹង​ត្រូវ​ចូល​រួម​ជាមួយ​នឹង​ទូរសព្ទ​ស៊េរី​ខ្ពស់​ៗ​ដទៃ​ទៀត​របស់ Motorola។ ការ​ធ្វើ​បច្ចុប្បន្ន​ភាព​លើ​ទូរសព្ទ Droid RAZR ពោល​គឺ​ទូរសព្ទ Droid RAZR Maxx ក៏​កំពុង​តែ​ទទួល​ការ​ចាប់​អារម្មណ៍​ខ្ពស់​ផង​ដែរ ចាប់តាំង​ពី​ដាក់​បង្ហាញ​ក្នុង​ពិពណ៌ Consumer Electronics Show នៅ​ឡូស អ៊ែន​ជើលែស​កាល​ពី​ខែ​មករា​កន្លងទៅ​ ជា​ពិសេស​ជាមួយ​នឹង​ថាមពល​ថ្ម​ដែល​កាន់​បាន​យូរ​របស់​វា​។

Verizon ប្រកាស​ថ្ងៃ​ចេញ​លក់ Droid 4 ផ្លូវ​ការ!