ទូរសព្ទ Nokia Lumia 800 នឹងចេញលក់នៅអាមេរិចនៅថ្ងៃទី ១៤គុម្ភះខាងមុខនេះ នេះបើតាមប្រភពពត៍មានដែលទទួលបានពីអ្នកជិតស្និតទៅនឹងគំរោងការ ។ ការចេញលក់នៅថ្ងៃទី ១៤ ខាងមុខនេះក្នុងគោលដៅទាក់ទាញនៅ Valentine’s Day ដែលក្រុមហ៊ុន Microsoft នឹងលក់ Lumia 800 ក្នុងតម្លៃពិសេសទៅងោយអ្នកចែកចាយរបស់ខ្លួន ។

បើតាមការគ្រោងទុកក្រុមហ៊ុននឹងលក់ Nokia Lumia 800 ជាកញ្ចប់ក្នុងតម្លៃ $899 ដោយទទួលបាន Nokia Play 360 Wireless Speaker, Purity HD Stereo headset, និង in-ear Bluetooth headset ផងដែរ ។ Lumia 800 នឹងមិនលក់ជាផ្នែកៗនោះទេ នេះបើតាមផែនការរបស់ក្រុមហ៊ុន ។
គួរបញ្ជាក់ថា Lumia 800 ជាទូរសព្ទ Windows Phone ដំបូងគេបំផុតរបស់ Nokia ហើយវាបានចេញលក់នៅអឺរ៉ុបអស់ពេលជាយូរដែរមកហើយ ។
Website Design Brisbane








