ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម បច្ចេកវិទ្យា ទូរស័ព្ទដៃ របាយការណ៍៖ Facebook នឹង​ចាប់​ផ្តើម​បង្ហាញពាណិជ្ច​កម្មលើ​ទូរ​សព្ទ

របាយការណ៍៖ Facebook នឹង​ចាប់​ផ្តើម​បង្ហាញពាណិជ្ច​កម្មលើ​ទូរ​សព្ទ

facebookតាមគេ​ហទំព័រ​ Financial Times បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ចន្ទអោយ​ដឹង​ថា​ក្រុមហ៊ុន​ប្រ​ព័ន្ធ​សង្គម​យក្ស Facebook នឹង​ចាប់​ផ្តើម​បង្ហាញ​ការ​ផ្សព្វ​ផ្សាយ​ពា​ណិជ្ជ​កម្មទៅ​អ្នក​ប្រើ​ប្រាស់​ទូ​រសព្ទ​ដៃ​នៅ​មុន​ការ​ចាប់​ផ្តើម​ការ​ចេញ​លក់​ភាគ​ហ៊ុន ៥ពាន់លាន​ដុល្លា​របស់​ខ្លួន​ជា​សាធារណៈ ។

ក្រុមហ៊ុន Facebook បានធ្វើការ​ពិភាក្សា​សំណើរ​ជា​មួយនឹង​ភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ដែល​មិន​ស្គាល់​អត្ថ​សញ្ញាណដើម្បី​បង្ហាញ​ការ​ផ្សព្វ​​ផ្សាយ​​លើ​អ្នក​ប្រើ​ប្រាស់ Facebook នៅ​លើ​ទូរ​សព្ទ​ដៃ​ដែល​ត្រូវ​គេ​ហៅ​ថា "featured stories" ក្នុង news feed ដើម្បី​បង្កើន​ប្រាក់​ចំ​ណូ​ល​រប​ស់​ខ្លួន ។ 

ពត៍មាន​នេះ​ត្រូវ​បាន Financial​ Times ទទួល​បាន​ពី​មនុស្ស​ដែល​ស្និតនឹង​ការ​ងារ​នេះ ។ តាមរបាយការណ៍​ក៏​បាន​អោយ​ដឹងផងដែរ​ថា​អ្នក​ប្រើ​ប្រាស់ Facebook នៅ​លើទូរសព្ទ​នឹង​ចាប់​ផ្តើម​ឃើញ​ការ​ផ្សព្វ​ផ្សាយ​នៅ​ខែ​ មីនា​ខាមុខ​នេះ គឺ​មុន​ការ​ចេញ​លក់​ភាគ​ហ៊ុន​ជា​សាធារណៈដែល​គេ​គិតថា​នៅ​ខែ​ឧសភា ។ 

របាយការណ៍៖ Facebook នឹង​ចាប់​ផ្តើម​បង្ហាញពាណិជ្ច​កម្មលើ​ទូរ​សព្ទ