ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម បច្ចេកវិទ្យា ទូរស័ព្ទដៃ Nokia គ្រោង​កាត់​បន្ថយ​បុគ្គលិក​រាប់​ពាន់​នាក់​បន្ថែម

Nokia គ្រោង​កាត់​បន្ថយ​បុគ្គលិក​រាប់​ពាន់​នាក់​បន្ថែម

ក្រុមហ៊ុន​ Nokia Siemens Networks (Nokia បូក​ជាមួយ​​ Siemens) ដែលជា​ក្រុមហ៊ុន​ផលិត​សម្ភារៈ​ទូរសព្ទ​ដៃ​ដ៏​ធំ​ជាង​គេបំផុត​ទី​ពីរ​លើ​ពិភព ​លោក​ មិនទាន់​បាន​ងើប​រួច​ពី​ភាព​ដុនដាប​នោះ​ទេ ដែលពេលនេះបាន​ប្រកាស​ពី​ផែន​ការ​កាត់​បន្ថយ​បុគ្គលិក​ក្នុង​ចំនួន​ដ៏ច្រើន​​ ទៀត​ហើយ​។

ផែន​ការ​នៃ​ការ​កាត់​បន្ថយ​បុគ្គលិ​ក​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ប្រទេស​ដែល​ជា​ទីតាំង​ធំ​នៃ​ក្រុមហ៊ុន ពោល​គឺ​ ហ្វាំង​ឡង់ និង​អាល្លឺម៉ង់​។ ចំនួន​បុគ្គលិក​ដែល​ត្រូវ​កាត់​បន្ថយ​នឹង​មាន​ច្រើន​ជាង ៤០០០នាក់ ដើម្បី​ធ្វើយ៉ាង​ណា​កាត់​បន្ថយ​ចំណាយ​របស់​ក្រុមហ៊ុន​។

Nokia Siemens បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ប្រទេស​អាល្លឺម៉ង់​នឹង​មាន​ការ​កាត់​បន្ថយ ២៩០០នាក់ ខណៈ​ដែល​នៅ​ហ្វាំង​ឡង់​ មាន​ ១២០០នាក់ ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​កែ​ទម្រង់​ដ៏​ធំ​។ ការ​កាត់​បន្ថយ​បុគ្គលិក​លើក​នេះ​ទៀត ក៏​ប្រហែល​ជា​មិនទាន់ចប់​នៅ​ឡើយ​ដែរ​សម្រាប់​ក្រុមហ៊ុន​នេះ ព្រោះ​គោល​បំណង​របស់​ក្រុមហ៊ុន គឺ​នឹង​កាត់​បន្ថយ​ឲ្យ​បាន​ ១ភាគ​៤នៃ​បុគ្គលិក​សរុប​របស់ក្រុមហ៊ុន​ ដើម្បីកាត់​បន្ថយ​ចំណាយ​ឲ្យ​បាន ១ពាន់​លាន​អឺរ៉ូ (១,៣១ពាន់​លាន​ដុល្លារ) ក្នុង​មួយឆ្នាំ​។

គួរ​ បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Nokia Siemens បាន​ប្រឹង​ប្រែង​តស៊ូ​រកប្រាក់​ចំណេញ​តាំង​តែ​ពី​ពេល​បង្កើត​នា​ឆ្នាំ ២០០៧ មក​ម្លេះ​។ ក្រុមហ៊ុន​នេះ​កើត​ឡើង​ ដោយ​សារ​តែ​ការ​រួម​គ្នា​រវាង Nokia និង Siemens ដើម្បី​ប្រជែង​នឹង​ក្រុមហ៊ុន​ដ៏​ធំ​ជាង​គេ​ក្នុង​ការ​ផលិត​សម្ភារៈ​ទូរសព្ទ​ ដៃ គឺ Ericsson។ ប៉ុន្ដែ​ចាប់​តាំង​ពី​ពេល​បង្កើត​មក ក្រុមហ៊ុន​នេះ​បាន​ជួបប្រទះ​នូវ​ព្យុះ​ភ្លៀង​ជាច្រើន ដូចជា​ការ​ប្រកួត​ប្រជែង​ផ្នែក​តម្លៃ​ពី​គូ​ប្រកួត​ប្រជែង រួម​ជាមួយ​នឹង​បញ្ហា​វិបត្ត​សេដ្ឋកិច្ច​សាកល​លោក​ថែម​ទៀត​។

Nokia គ្រោង​កាត់​បន្ថយ​បុគ្គលិក​រាប់​ពាន់​នាក់​បន្ថែម