ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម បច្ចេកវិទ្យា ទូរស័ព្ទដៃ LG ចេញទូរសព្ទ​ Sim បីតម្លៃ ១០០ដុល្លា!

LG ចេញទូរសព្ទ​ Sim បីតម្លៃ ១០០ដុល្លា!

lgLG បាន​មាន​ផែនការ​ចេញ​នុវ​ទូរសព្ទ​ដែល​មិន​មែន​មាន​សម្ថភាព​ប្រើ​បាន​ Sim 2 នោះទេ ប៉ុន្តែ​វា​អាច​ប្រើ​ Sim បាន​រហូត​ដល់​ទៅបីឯណោះ ។ តាមរបាយការ​ណ៍​ចេញ​ពី​គេហទំព័រ GSM Arena បានអោយ​ដឹងថា​ទូរសព្ទ​ដែល​ LG មាន​គំរោង​ចេញ​នេះ​មាន​ឈ្មោះថា​ A290 ដែល​ជា​ទូរសព្ទ​អាច​ប្រើ​ Sim បាន​ច្រើន​  ។ ទូរសព្ទ​នេះ​មាន  2.2-inch display ជាមួយ resolution 176 x 220 pixels ភ្ជាប់ជាមួយ 1.3 megapixel camera ដែល​មាន​​ flashlight ។ ជាពិសេស​វាមានថ្ម 1500 mAh និងមាន dimensions  113.5 x 51 x 12.95mm ។ វា​នឹង​ចេញ​លក់​ដំបូង​នៅ​ប្រទេស​រុស្សី​ខែ​​គុម្ភះ​នេះ ប៉ុន្តែ​ការ​ចេញ​លក់​ជា​សាធារណលើពិភព​លោក​មិនទាន់មាន​របាយ​ការណ៍​បញ្ជាក់​នៅឡើយទេ ។ 

យើង​តែ​ងតែលឺ​ថា​ទូរសព្ទ​របស់​ប្រទេស​ចិន​ដែល​មាន​ស៊ីមពីរ​ រឺ​បី តែ​នៅពេល​នេះ​សូម្បី​តែ LG ក៏​ Copy ស្តាយ​តាម​ប្រទេស​ចិន​ដែល​ព្រោះ​វា​អាច​បំពេញ​តំរូវការ​មនុស្ស​ដែល​មានជីវភាព​មធ្យម​នឹង​តម្រូវការ​ប្រើ Sim ច្រើន ។ 

បើទូរសព្ទ​នេះ​ចេញ​លក់​នៅ​កម្ពុជា​វា​នឹង​លក់ដាច់ជា​មិនខាន​ព្រោះ​ប្រទេស​យើង​ចូលចិត្ត​ប្រើទូរសព្ទ​ Sim ច្រើន ជាពិសេស​វា​មាន​តម្លៃ​ប្រហែល ១០០ដុល្លា​អាមេរិច​ប៉ុណ្នោះ ។ 

LG ចេញទូរសព្ទ​ Sim បីតម្លៃ ១០០ដុល្លា!