ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម បច្ចេកវិទ្យា ទូរស័ព្ទដៃ Galaxy Note អាចទិញ​នៅ AT&T stores នៅថ្ងៃ ១៩​គុម្ភះ

Galaxy Note អាចទិញ​នៅ AT&T stores នៅថ្ងៃ ១៩​គុម្ភះ

note

Samsung Galaxy Note នឹង​ចេញលក់​នៅ AT&T ក្នុង​ថ្ងៃទី​១៩ ខែ​គុម្ភះខាង​មុខ​ក្នុង​តម្លៃ $300 ភ្ជាប់​នឹង​កិច្ចសន្យា​២ឆ្នាំ ។ វា​ជា​ប្រភេទ​ 4G LTE smartphone ដែលអាច​កាម៉ង់ទិញជាមុន​តាម online រឺតាមហាង​នៅ​ថ្អៃអាទិត្យ និង​ចាប់ផ្តើមចែក​ចាយ​នៅ​ថ្ងៃទី ១៧​ខែគុម្ភះ នេះ​បើ​តាម​សម្តី​របស់​ក្រុមហ៊ុន ។ 

Samsung បានចេញ Galaxy Note ដែល​ជា​ទូសព្ទ​ជំនាន់​ថ្មីដែល​អតិថិជន​ខ្លះ​បាន​ហៅ​វា​ថា​ជា​កូនកាត់​រវាង smartphone និង tablet ។​ វាមានអេ​ក្រង់ធំ 5.3-inch touchscreen ដែកធំជាង​គេ​ក្នុង​ចំណោម​ទូរសព្ទ ព្រមទាំង​មាន​រូបរាងស្អាត និង​មាន S Pen ។ 

ដោយ​ប្រើ​ប្រាស់ប៊ិច​ Samsung បាននិយាយថា​អ្នក​ប្រើ​ប្រាស់អាច​ធ្វើការ​គូរ​រូប កត់​កំណត់ត្រា រឺក៏សរសេរ emails និងអត្តបទ​យ៉ាងលឿន ហើយ​អាច​សរសេរ​ជា​ handwriting តាម​ដែល​ខ្លួន​ស្រលាញ់ ។ 

លើសពីនេះទៀត​វា​មាន​កម្មវិធី S Memo ដែល​ជា​កម្មវិធី multimedia ដែលអាច​អោយ​យើង​ធ្វើការ​រួម​បញ្ចូលគ្នា​នូវ​ រូបភាព សំឡេង​ អត្តបទ និង​ អត្តបទ​សរសេរ​ដោយ​ដៃ និង​រូបដែល​គូរ​ ដោយ​ប្រើ​កម្មវិធីនេះដែល​ហៅថា memo និង​អាច​ចែករំលែក​វា​ជាមូយអ្នកដទៃ ។

លោក  Jeff Bradley ដែល​ជា​នាយករង​ខាង​ផលិត​ផល និង​ ខាង​ទីផ្សារ​នៅ  AT&T Mobility បាន​មាន​ប្រសាសថា Galaxy Note ជា​ទូរសព្ទ​សំរាប់អតិថិ​ជន​ដែល​មាន​លក្ខណះ​រវល់​ ដោយ​វាអាច​ធ្វើការ​បាន​ច្រើន​យ៉ាង​ ។

វា​ត្រូវ​គេបង្ហាញ​ដំបូង​នៅ Consumer Electronics Show ក្នុងទីក្រុង Las Vegas និង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ជា​ច្រើន​ ដោយ​សារ​រូបរាង​របស់​វា​មាន​លក្ខណះ​កូន​កាត់ ។ 

Galaxy Note  អាចទិញ​នៅ AT&T stores នៅថ្ងៃ ១៩​គុម្ភះ