ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម បច្ចេកវិទ្យា ទូរស័ព្ទដៃ តម្រូវការ Iphones នៅ​ប្រទេស​ចិន​កើនឡើង​ខ្ពស់​!

តម្រូវការ Iphones នៅ​ប្រទេស​ចិន​កើនឡើង​ខ្ពស់​!

ប្រទេស​ចិន​ដែល​ជា​ប្រទេស​ធំ​ជាង​គេ និង​មាន​ប្រ​ជា​ជន​ច្រើន​ជាង​គេ​លើ​លោក​រហូត​ដល់​រាប់​ពាន់លាន​នាក់​ព្រមទាំង​មាន​សេដ្ឋកិច្ច​លូត​លាស់​ខ្លាំង​ក្នុង​រយះពេល​ចុង​ក្រោយ​នេះ​ដែល​បាន​វ៉ា​យក​លេខ​២​ពី​ប្រទេស​ជប៉ុន ហើយ​ប្រហែល​ជា​ក្លាយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​លេខ​១​លើ​លោក​ដោយ​វ៉ា​សហរដ្ឋអា​មេរិច​នៅ​ពេល​អនាគត​នោះ​បាន​កំពុង​តែ​មាន​តម្រូវការ​ប្រើ​ប្រាស់  ​Iphone  ជា​ខ្លំាង ។ 

ការ​កើន​ឡើង​នូវ​តម្រូវការ​នេះ​ធ្វើអោយ​ក្រុមហ៊ុន Apple  ប៉ាន​ប្រមាណថា​ខ្លូន​នឹង​អាច​លក់​ ​Ipone បាន​ ៥៧លាន​គ្រឿង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ប្រទេស​ចិន​នា​ពេល​ខាងមុខ ។ ការ​លក់​នៅ​ប្រទេស​ចិននឹង​គ្របដណ្តប់ ៦០ភាគរយ​នៃ​ការ​លក់ ​​Smartphone របស់​ខ្លួន ។ 

iphone

គួរ​បញ្ចាក់ថា​នៅ​ឆ្នាំ ២០១១​ ​Apple  លក់​ Iphones បាន ៧២លានគ្រឿង​ និង​មានអតិថិ​ជន​ច្រើន​ជាង ១០០​ប្រទេស​ ។ តាម​សំដី​របស់​លោក​ស្រី Katy Huberty អ្នក​វិភាគ​ឲ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ Morgan Stanley បាន​ឲ្យ​ដឹង​ថា Apple នឹង​សហការ​ជាមួយ​ក្រុមហ៊ុន China Telecom និង China Mobile នៅ​ឆ្នាំ​ក្រោយ ហើយ​នេះ​ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ iPhone មាន​ដាក់​លក់​នៅ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ​ទូរស័ព្ទ​ទាំង​បី​របស់​ចិន។

តម្រូវការ Iphones នៅ​ប្រទេស​ចិន​កើនឡើង​ខ្ពស់​!