យើងដឹងហើយថាមួយរយះពេលចុងក្រោយនេះក្រុមហ៊ុន HTC ហាក់ដូចជាជួបបញ្ហាជាច្រើនដោយមានការខាតបង់លើប្រាក់ចំណូលយ៉ាងច្រើន ជាពិសេសប្រឈមមុខនឹងដៃគូប្រកួតប្រជែងខ្លាំងៗជាច្រើន ដូចជា Apple និង Samsung ដែលមានឥទ្ធិពលយ៉ាងខ្លាំងលើទីផ្សារទូរសព្ទអន្តរជាតិ ។
ដើម្បីដោះស្រាយបញ្ហានេះក្រុមហ៊ុនបានចេញយុទ្ទសាស្រ្តថ្មីដោយផ្តោតលើគុណភាពផលិតផលរបស់ខ្លួនជាជាងបរិមាណផលិតផល ។ ក្រុមហ៊ុនបានបញ្ចេញផលិតផលដែលមានគុណភាពខ្ពស់ដូចជា Titan II ដែលវាជា Window Phone និងបានសហការជាមួយ AT&T របស់អាមេរិចដើម្បីវាយលុកទីផ្សារ ។ តាមការអោយដឹងពីគេហទំព័រ BGR បានអោយដឹងថាក្រុមហ៊ុនមានគំរោងយក Titan II វាយលុកទីផ្សារនៅថ្ងៃទី ១៨ ខែមិនា ខាងមុខនេះហើយ ជាមួយនិងតំលៃត្រឹមតែ $199.99 ក្នុងកិច្ចសន្យាចំនួន2ឆ្នាំ។
លក្ខណៈពិសេសរបស់ HTC Titan II គឺមានប្រព័ន្ធ 4G LTE ជាមួយនិងអេក្រង់ទំហំ 4.7-inch, 1.5GHz processor , 512MB RAM, មាននកាមេរ៉ារហូតដល់ទៅ 16-megapixel ហើយបំពាក់ជាមួយនិងប្រព័ន្ធប្រត្តិបត្តិការ Window Phone 7.5 Mango និងមាន F2.6 aperture សំរាប់ប្រើក្នុងការថតនៅកន្លែងមានពន្លឺតិច ។








