ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size

ទូរសព្ទដៃ

Apple សហការ​ជាមួយក្រុមហ៊ុន China Telecom

 អ៊ីមែល បោះពុម្ភ PDF

ក្រុមហ៊ុន Apple Inc បានចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​នឹង​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​របស់​ចិន គឺ​ក្រុមហ៊ុន China Telecom ក្នុង​គោល​បំណង​ចង់​បង្កើនការ​លក់​ទូរសព្ទ iPhone ឲ្យ​បាន​កាន់​តែ​ច្រើន​នៅ​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើនជាង​គេ​មួយ​នេះ​ ចាប់​ពី​ខែ​ក្រោយ​ត​ទៅ​។ កិច្ច​ព្រម​ព្រៀង​ថ្មី​នេះ ក៏​នឹង​ជួយ​ពង្រឹង​ និង​ពង្រីក​ចំណែក​ទីផ្សារ​ទូរសព្ទ​ដៃ​របស់ Apple ឲ្យ​កាន់​តែ​ធំ​ថែម​ទៀត​ផង​ដែរ​។

គិត​ទាំង China Telecom នេះ​មួយ​ទៀត មាន​​ន័យ​ថា Apple នៅ​ពេល​នេះ បាន​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ទូរសព្ទ​ពីរ ក្នុង​ចំណោម​ក្រុមហ៊ុន​លក់​ទូរសព្ទ​ធំ​ជាង​គេ​បំផុត​ក្នុង​ប្រទេស​ចិន​ចំនួនបី​ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ក្រុមហ៊ុន​ធំ​បំផុត China Mobile Ltd ផង​ដែរ​។

អានបន្ត...
 

Apple ឈ្នះបណ្ដឹង HTC

 អ៊ីមែល បោះពុម្ភ PDF

បណ្ដឹង​រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ អាច​ចាត់ទុក​បាន​ថា​ជាល្ខោន​ ត​សាច់​រឿង​គ្មាន​ភាគ​បញ្ចប់​ ដោយ​សារ​តែ​ក្រុមហ៊ុន​ទាំង​នោះ​បាន​បន្ត​ប្ដឹង​គ្នា​ទៅវិញ​ទៅ​មក​ មិន​ចេះ​ចប់​ចេះ​ហើយ។​ គណៈ​កម្មការ​ពាណិជ្ជ​កម្ម​អន្ត​រជាតិ​អាមេរិក (ITC) បាន​រក​ឃើញ​ថាក្រុមហ៊ុន​ Apple Inc មិន​បាន​បំពាន​លើ​ប៉ាតង់​បច្ចេកវិទ្យា​របស់ HTC Corp នោះ​ទេ​។

ពាក្យ​បណ្ដឹង​មួយ​នេះ​ គឺ​ជា​ពាក្យ​បណ្ដឹង​មួយ​ក្នុង​ចំណោម​ពាក្យ​បណ្ដឹង​ជា​ច្រើន​ទៀត​ ដែល​ក្រុមហ៊ុន​ទាំង​ពីរ​បាន​ប្ដឹង​គ្នា​ទៅ​វិញ​ទៅ​មក​ ដែល​ដើម​ហេតុ​កើត​ចេញ​ពី​ការ​ដណ្ដើម​ទីផ្សារ​គ្នា​ រវាង​ Apple និង​ក្រុមហ៊ុន​ទូរសព្ទ​ដែល​ប្រើ​ប្រាស់ Android ក្នុង​នោះ​រួម​មាន HTC មួយ​ផង​ដែរ​។

ក្រុមហ៊ុន​របស់​តៃវ៉ាន់​មួយ​នេះ​ បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង Apple តាំង​តែ​ពី​ឆ្នាំ ២០១០ មក​ម្លេះ ដោយ​ចោទ​ប្រកាន់​ថា Apple បាន​បំពាន​លើ​ប៉ាតង់​បច្ចេកវិទ្យា​របស់​ខ្លួន​ ចំនួន​៥។

អានបន្ត...
 

ដំណឹង​មិន​សូវ​ល្អ​ សម្រាប់​អ្នក​ប្រើប្រាស់ Android

 អ៊ីមែល បោះពុម្ភ PDF

Android 4.0 ឬ Ice Cream Sandwich (ICS) ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី ១៩ ខែ​តុលា ឆ្នាំ​២០១១ ហើយ​ត្រូវ​បាន​ប្រើ​ក្នុង​ទូរសព្ទ Galaxy Nexus នៅ​ពីរ​ខែ​ក្រោយ​មក ពោល​គឺ​កាល​ពី​ថ្ងៃ​ទី ១៥ ខែ​ធ្នូ ២០១១ កន្លង​មក​នោះ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា មាន​ទូរសព្ទ Android តែ ១ភាគ​រយ​ប៉ុណ្ណោះ​ដែល​ដំណើរ​ការដោយ ICS ។ ទោះ​ជា​យ៉ាង​ណា​ក្ដី មាន​របាយការណ៍​ជា​ច្រើន​ បាន​ចុះ​ផ្សាយ​ថា នឹង​មាន​ទូរសព្ទ​ Android ជា​ច្រើនទៀត នឹង​ធ្វើ​បច្ចុប្បន្ន​ភាព​ទៅ​ជា ICS ក្នុង​ពេល​ឆាប់​ៗ​ ប៉ុន្ដែ​ធាតុ​ពិត​លោក​អ្នក​ប្រហែល​ត្រូវ​នៅ​រង់​ចាំ​ក្នុង​រយៈ​ពេល​យូរ​បន្ថែម​ទៀត​។

ការ​ពន្យារ​ពេល​នេះ គឺ​ជា​ដំណឹង​មិនល្អនោះ​ទេ សម្រាប់​អ្នក​ប្រើ​ប្រាស់​ទូរសព្ទ Android ទាំង​ឡាយ​។ ខ្មែរសារិកា​ សូម​បញ្ជាក់​ពី​កាល​បរិច្ឆេទ ដែល​ក្រុមហ៊ុនទូរសព្ទ​នីមួយ​ៗ​នឹង​ផ្លាស់​ប្ដូរ​ទៅ​ប្រើ ICS ដូច​ខាង​ក្រោម​នេះ៖

អានបន្ត...
 

iPhone នឹង​បន្ដ​កើន​នៅដើម​​ឆ្នាំ​ ២០១២​នេះ​!

 អ៊ីមែល បោះពុម្ភ PDF

ក្រុម​អ្នកវិភាគមក​ពី​ Gartner research firm បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ម្សិលម៉ិញ​នេះ​ថា ក្រុមហ៊ុន Apple ដែល​ក្លាយ​ជា​ក្រុមហ៊ុន​លក់​ smartphone ធំ​ជាង​គេ​បំផុត​ក្នុង​លោកកាល​ពី​ត្រីមាស​ទី​បួន​នា​ឆ្នាំ ២០១១​កន្លង​ទៅ នឹង​នៅ​តែ​បន្ត​កើន​ឡើង​នូវ​ចំណែក​ទីផ្សារ iPhone របស់​ខ្លួន​ នៅ​ដើម​ឆ្នាំ​ ២០១២​នេះ ដោយ​សារ​មាន​ការ​លក់ iPhone 4S កាន់​តែ​ទូលំ​ទូលាយ​នៅ​ទូទាំង​ពិភពលោក។

នៅ​ក្នុង​ត្រីមាស​ចុង​ក្រោយ​នេះ Apple បាន​កើ​ន​ឡើង​ការ​លក់​ iPhone ដល់ទៅ​ជាង​ពីរ​ដង ដែល​ធ្វើ​ឲ្យមាន​ចំណែក​ទីផ្សារ​ smartphone ២៤ភាគ​រយ​។ Gartner បាន​បញ្ជាក់​ថា Apple នឹង​នៅ​តែ​បន្ត​ភាព​ខ្លាំង​ នៅ​ក្នុង​ត្រីមាស​ទី​មួយ​នៃឆ្នាំ ២០១២​នេះ ប៉ុន្ដែ​អាច​នឹង​កើន​តិច​ជាង​ត្រីមាស​មុន​។

ផ្ទុយ​ពី Apple ដែល​កើន​ឡើង​ ក្រុមហ៊ុន Nokia ដែល​ធ្លាប់​ជា​អ្នក​នាំ​មុខ​គេ​នោះ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ពោល​គឺ​ធ្លាក់​ចុះ​ពី ៣០ភាគ​រយ​នៃ​ចំណែក​ទីផ្សារ smartphone មក​ត្រឹម​ ១២ភាគ​រយ​ប៉ុណ្ណោះ ដែល​នេះ​គឺ​ត្រឹម​រយៈ​ពេល​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​។

អានបន្ត...
 

Verizon ប្រកាស​ថ្ងៃ​ចេញ​លក់ Droid 4 ផ្លូវ​ការ!

 អ៊ីមែល បោះពុម្ភ PDF

ទូរសព្ទ Droid 4 ដែល​ជា​ទូរសព្ទ​ស៊េរី​ចុង​ក្រោយ​របស់ Motorola ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ថ្ងៃ​ចេញ​លក់​ និង​តម្លៃ​ជា​ផ្លូវ​ការ​ហើយ​នា​ពេល​នេះ​។ ទូរសព្ទ​នេះ នឹង​ត្រូវ​ដាក់​លក់​ចាប់​ពី​ថ្ងៃ​សុក្រ​ ទី​១០ ខែកុម្ភៈ ជាមួយ​នឹង​តម្លៃ ១៩៩ដុល្លារ (កិច្ច​សន្យា​ពីរ​ឆ្នាំ​ជាមួយ​នឹង Verizon)។

Verizon បាន​ប្រកាស​ពី​តម្លៃ និងថ្ងៃ​ចេញ​លក់សម្រាប់​ទូរសព្ទ​ថ្មី​បំផុត​នេះ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​។ ជាមួយ​គ្នា​នេះ​ដែរ ក្រុមហ៊ុន​ក៏​បាន​បញ្ជាក់ផងដែរ​ថា Droid 4 គឺ​ជា​ទូរសព្ទ​ដែល​មាន​រាង​ស្ដើង​បំផុត ពោល​គឺ​ជា​​ទូរសព្ទsmartphone 4G QWERTY ដែល​មាន​កម្រាស់​មិន​ដល់​កន្លះ​អ៊ីញ​ផង​។

ក្រៅ​ពី​នេះ Droid 4 មាន​ dual-core processor ១,២gHZ, មាន​ទំហំ​អេក្រង់ ៤អ៊ីញ,​ កាមេរ៉ា​ខាង​ក្រោយ ៨មេហ្កាភិចស៊ែល និងកាមេរ៉ា​ខាង​មុខ ១,៣មេហ្កាភិចស៊ែល​ផង​ដែរ​។ ទូរសព្ទ​នេះ បាន​ដំណើរ​ការ​ដោយ Android 2.3.5 "Gingerbread" ( Motorola នឹង​ធ្វើ​ការ upgrate ទូរសព្ទ​របស់​ខ្លួន ទៅ​ជា Ice Cream Sandwich ឲ្យ​បាន​កាន់​តែច្រើន​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​)។

អានបន្ត...
 

Nokia Lumia 800 នឹង​ទៅដល់​អា​មេរិច​នៅ​ថ្ងៃ​ទី​១៤​កុម្ភៈ

 អ៊ីមែល បោះពុម្ភ PDF

ទូរសព្ទ  Nokia Lumia 800 នឹង​ចេញ​លក់​នៅ​អាមេរិច​នៅ​ថ្ងៃ​ទី ១៤​គុម្ភះ​ខាង​មុខ​នេះ នេះ​បើ​តាម​ប្រភព​ពត៍មាន​ដែល​ទទួល​បាន​ពី​អ្នក​ជិត​ស្និត​ទៅ​នឹង​គំរោង​ការ​ ។ ការ​ចេញ​លក់​នៅ​ថ្ងៃទី ១៤​ ខាងមុខនេះ​ក្នុង​គោលដៅ​ទាក់​ទាញ​នៅ​ Valentine’s Day  ដែល​ក្រុមហ៊ុន Microsoft នឹង​លក់ Lumia 800 ក្នុង​តម្លៃពិសេស​ទៅ​ងោយអ្នក​ចែកចាយ​របស់​ខ្លួន ។

IMG_0326-Nokia-World-SlashGear-580x386

បើ​តាម​ការ​គ្រោង​ទុក​ក្រុមហ៊ុន​នឹង​លក់​ Nokia Lumia 800 ជា​កញ្ចប់ក្នុង​តម្លៃ $899 ដោយ​ទទួល​បាន​ Nokia Play 360 Wireless Speaker, Purity HD Stereo headset, និង in-ear Bluetooth headset ផងដែរ ។  Lumia 800 នឹង​មិនលក់​ជា​ផ្នែក​ៗនោះទេ  នេះ​បើតាម​ផែន​ការ​របស់​ក្រុមហ៊ុន ។

គួរ​បញ្ជាក់ថា Lumia 800 ជា​ទូរសព្ទ Windows Phone ដំបូង​គេ​បំផុតរបស់ Nokia ហើយ​វា​បាន​ចេញលក់​នៅ​អឺ​រ៉ុបអស់​ពេល​ជា​យូរ​ដែរ​មក​ហើយ ។

 
ទំព័រ 1 នៃ 43