ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម បច្ចេកវិទ្យា បច្ចេកវិទ្យាផ្សេងៗ អ្នកវិទ្យាសាស្រ្តរកឃើញភព​ដែល​មានទឹក

អ្នកវិទ្យាសាស្រ្តរកឃើញភព​ដែល​មានទឹក

exoplanet-gj-1214b-jpg_224011

អ្នកវិទ្យាសាស្រ្ត​បាន​រកឃើញ​នូវ​ភព​មួយដែល​មាន​ទឹក​យ៉ាង​ច្រើន ហើយ​ភព​នេះ​មានទំហំធំជាង​ផែនដី ។ ភព​ដែលអ្នកវិទ្យសាស្រ្ត​ប្រ​កា​ស​ថា​មានទឹកនេះឈ្មោះថា GJ 1214b ដែល​វា​ត្រូវបាន​រកឃើញ​តាំងពីខែធ្នូ ឆ្នាំ  2009 ដោយពួក​តារាវិទូ​ តែ​នៅពេល​នេះ​តាម​ការ​ស្រាវជ្រាវថ្មី​របស់ NASA ដោយ​ប្រើ Hubble Space Telescope បានអោយ​ដឹងថាភព GJ 1214b គឺមានទឹក​យ៉ាងច្រើន ។

"GJ 1214b គឺមិនដូចភពដ៏ទៃ​ដែលយើងធ្លាប់ដឹងនោះទេ នេះជា​សម្តីរបស់​លោក Zachory Berta ដែលធ្វើការ​នៅ Harvard-Smithsonian Center for Astrophysics នៅ Cambridge, Mass​ សហរដ្ឋអាមេរិចដោយសារភព​នេះមានទឹក​ ។

គួរបញ្ជាក់ថា​មកដលពេលនេះ​គេ​បានរកឃើញភព​ថ្មីចំនួនច្រើនជាង 700 ភព​ និង​ភពចំនួន 2,300 ទៀត​គឺ​កំពុង​រង់ចាំការ​បញ្ជាក់​តាម​ការ​ធ្វើ​កា​រអង្កេត ។ ភព​ GJ 1214b មានចំងាយពីផែនដី​ 40 ឆ្នាំពន្លឺ ហើយវា​ត្រូវបានគេ​ហៅថា "super-Earth" និងមានទំងន់ធំជាងភព​ផែនដី ៧​ដ​ង ​មានស៊ីតុណ្ហភព​ 446 degrees Fahrenheit (230 degrees Celsius) ដែល​វា​ក្តៅខ្លាំងណាស់មិនអាចអោយមនុស្ស​រស់​នៅ​បានទេ ។

វាជា​ការ​សោកស្តាយខ្លាំងណាស់ដោយសារ​យើង​រកឃើញភព​ដែល​មានទឹកហើយតែ​មិនអាច​រស់​នៅ​បានទៅ​វិញ​ដោយសារ​តែ​ក្តៅ​ខ្លាំ​ង​ពេ​ក​  យើង​ប្រហែល​ជា​អាច​រកឃើញភពដែលអាចអោយមនុស្ស​រស់​នៅ​បាន​នៅពេល​ខាង​មុខ​នេះ ។

អ្នកវិទ្យាសាស្រ្តរកឃើញភព​ដែល​មានទឹក