ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម បច្ចេកវិទ្យា បច្ចេកវិទ្យាផ្សេងៗ កងទ័ពប៉ាគីស្ថាន​បង្ហាញAndroid-Based PACPAD

កងទ័ពប៉ាគីស្ថាន​បង្ហាញAndroid-Based PACPAD

កងទ័ព​របស់​ប្រទេស​ប៉ាគីស្ថាន​មិនត្រឹមតែ​ខិត​ខំអភិវឌ្ឍន៍​នូវ​ យន្ត​ហោះ អាវុធ​ទំនើប​ៗ សំរាប់​ការពារ​ប្រទេស​ប៉ុណ្ណោះទេ ថែម​ទាំង​ខំ​អ​ភិ​វឌ្ឍ​ន៍​​​នូ​វ​​ផលិត​ផលបច្ចេកវិទ្យា​ទៀត​ផង ។ នៅពេល​នេះកងទ័ព​ប៉ាគីស្ថាន​បាន​បង្ហាញ​នូវ​ tablet ដែល​ផលិត​នៅ​ក្នុង​ស្រុកដែល​មានឈ្មោះថា  PACPAD​​ 1  ដែលជា​ Tablet ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android- ហើយវា​មានតម្លៃ​ប្រហែល US$200 ។ វា​ត្រូវ​បាន​បង្កើត​ឡើង​ដោ​​យ​​ Pakistan Aeronautical Complex ដែល​បាន​ប្រើ​ PAC ជា​ឈ្មោះរបស់ Tablet ខ្លួន ។  Tablet នេះ​ផលិត​នៅ​ប៉ាគីស្ថាន​ប៉ុន្តែ​ប្រើ har​d​w​a​r​e​​ រ​បស់​ប្រទេសចិន និង​ដំណើរ​ការ​ដោយ Android 2.3 ។

20120220pacpad_250

វា​មាន​ 1GHz ARM 11 processor, RAM ទំហំ 256MB ហើយមាន Storage ពី 2, 4, 8, រឺ 16GB ផ្សេងៗគ្នា ។ វា​មាន 7” Capacitive TFT di​s​p​l​a​y ជាមួយនឹង resolution of 1080 x 720 ។ PACPAD ត្រូវបានគេកំពុង​លក់​ក្នុង​ចំនួន​មួយដែលមានកំណត់​ តែវា​តំណាងអោយ​ការ​ខិត​ខំ​រ​ប​ស់​​កងទ័ពប៉ាគីស្ថានដើម្បី​ចូលទៅ​ក្នុង consumer electronics space ដែល​វា​បាន​ផ្តល់​កិត្តិយស​យ៉ាង​ខ្លាំង​ដល់​កងទ័ព​ប៉ាគីស្ថាន និង​ប្រ​ទេ​ស​ជា​តិ ​។

កងទ័ព​ប៉ាគីស្ថាន​មិនត្រឹមតែអាច​ផលិត​អាវុធ​ខ្លួនឯង​ប៉ុណ្ណោះទេ​ថែមទាំងចេះធ្វើ Business ទៀត​ដែល​វា​ជាទី​មោទនខ្លាំងណាស់ ។ គេសង្ឍឹ​ម​​ថា​ Tablet នេះអាច​វាយលុកទី​ផ្សារ​បាន​រាប់លាន​គ្រឿងផងដែរ​។

គួរបញ្ជាក់ថា​កងទ័ពប៉ាគីស្ថាន​មិន​ត្រឹមតែ​ផលិត Tablet នោះទេ​ថែមទាំង​មាន​លក់ laptop ឈ្មោះ PAC-nBOOK 1 និង e-reader ឈ្មោះ PAC-eBOOK 1 ហើយនៅពេល​នេះ PACPAD tablets ត្រឹមតែ​ពីរបី​រយគ្រឿង​ប៉ុណ្ណោះ​ដែល​ត្រូវបានគេ​ផលិត​ប៉ុន្តែ​ការ​ផលិត​បន្តទៀត​នឹង​ត្រូ​វ​គេ​​រាយការ​នៅ​ប៉ុន្មាន​ខែ​ក្រោយទៀត​ ។

កងទ័ពប៉ាគីស្ថាន​បង្ហាញAndroid-Based PACPAD