ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម បច្ចេកវិទ្យា បច្ចេកវិទ្យាផ្សេងៗ Facebook បាត់​ប្រជា​ប្រិយភាព​នៅ អូស្រ្តាលី

Facebook បាត់​ប្រជា​ប្រិយភាព​នៅ អូស្រ្តាលី

australiafb_320x245តាម​ Experian Hitwise Australia បានអោយដឹងថា​ប្រជាជនអូស្រ្តាលី​បាន​មាន​ការ​ធុញ​ទ្រាន់​នឹង​ប្រើ Facebook ហើយ​ការ​ប្រើ​ប្រាស់​វា​មាន​ការ​ធ្លាក់​ចុះ​តែ Facebook នៅ​តែ​​ឈរ​ជា​ social networking site ដែល​មាន​ប្រជា​ប្រិយភាព​បំផុត​នៅ​ក្នុង​ប្រទេស​តែ​ពេ​ល​​វេលា​ប្រើ​ប្រាស់ Faceook បានធ្លាក់​ចុះ​ 21% កាលពីឆ្នាំទៅ ។

ទិន្នន័យនេះ​ត្រូវ​បាន​ប្រមូល​លើសពី​មួយឆ្នាំ​ ហើយ​បញ្ចប់​នៅ ខែ​មក​រា​ ជា​មួយ​នឹង​អ្នក​ប្រើ​​ប្រាស់ Internet 3 លាននាក់​ដែល​លេង និង​ស្រាវជ្រាវ​ ១​លាន​គេហ​ទំព័រ​ ។ តាម​របា​យ​ការណ៍​បានអោយ​ដឹងថាការ​ប្រើ​ប្រាស់​ Facebook និង Youtube មាន​ការ​ធ្លាក់ចុះ​ ចំ​​នែ​​ក​ Twitter មាន​ប្រជា​ប្រិយភាព​ចាញ់ Yahoo ហើយ Tumblr ដែល​ជា​ social ne​t​w​o​r​k​​​ing site ធំជាងគេទី ៤ មានអ្នក​ប្រើ​ប្រាស់​លេង​យូរជាង​គេរហូត​ដល់ទៅ​ ៣០នាទី ។

ចំនែក Google ដែល​ជា​គោលដៅសំរាប់​ការ​ search បានទាក់ទាញអ្នក​ប្រើ​ប្រាស់​បានតិចជាង ១៧នាទី ហើយ​ពេល​វេលា​អ្នក​ប្រើ​ប្រាស់ Google+ មានការ​កើនឡើង​ជាងមុន ២នាទី ។​ តាម​ការ​វិភាគ​គេ​ពិបាក​វាយតម្លៃ​រវាង Faceook និង Google ព្រោះវា​ស្ថិត​នៅ​ក្នុង​គោលដៅ ខុសគ្នាតែ Faceboook នៅ​តែ​មាន​ប្រជា​ប្រិយភាព​ជាង​គេ ។ ចំនែក​លោក​ Glasner បាននិយាយថា​លោក​មិនគិតថា​Google+ អាច​សម្លាប់​ Facebook ក្នុង​ពេល​ដ៏​ខ្លី​នោះទេ ។ តែ​អ្វី​ដែល​យើង​ដឹង​នៅពេល​នេះ​ក្នុង​ប្រទេស​អូស្រ្តាលី​គឺ Yahoo មាន​ប្រជាប្រិយភាព​ជាង Twitter ។

 

facebook12

Facebook បាត់​ប្រជា​ប្រិយភាព​នៅ អូស្រ្តាលី