ក្រុមហ៊ុន technology បានប្រកាសថាខ្លួនកំពុងអភិវឌ្ឍន៍នូវ tablet សំរាប់ wireless Internet access ដែលថោកជាងគេលើលោក ។ វាមានតម្លៃត្រឹមតែ $35 (£22) ។ ក្រុមហ៊ុន Datawind Ltd សង្ឍឹមថានឹងលក់វាដាច់នៅ ក្នុងទីផ្សាររាប់ពាន់លានគ្រឿងដោយមានគោលដៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ រឺមានការអភិវឌ្ឍន៍តិចតួច ។ វាត្រូវបានគេហៅថា Tablet សំរាប់កូនសិស្ស ហើយបានចេញលក់នៅខែតុលា ឆ្នាំទៅក្នុងតម្លៃ $35 ប៉ុន្តែនៅពេលនេះក្រុមហ៊ុន Datawind បានប្រកាសពីការ updated version នៃ Aakash computer tablet នៅក្នុងខែនេះសំរាប់ការលក់នៅ ក្នុងទីផ្សារដែលវាមានតម្លៃកើនឡើងដល់ $50 ដោយការ Update មាន features ច្រើនជាងមុន ។

គួរបញ្ជាក់ថា Aakash ជា Tablet ដែលថោកជាងគេលើលោកហើយវាត្រូវបានប្រើដោយជនជាតិឥណ្ឌាមុនគេដោយមានការសហការជាមួយ information technology program ដែលបានការគាំទ្រដោយរដ្ឋាភិបាលឥណ្ឌា ។ ក្រុមហ៊ុនបានផ្តល់ 100,000 tablets ទៅអោយសិស្សនៅ ឥណ្ឌារួចមកហើយ ។
តាមការវាយតម្លៃវានឹងធ្វើអោយទីផ្សារ Tablet មានការរង្គោះរង្គើរដោយសារតែតម្លៃរបស់វា នឹងការ Update ថ្មីដែលមាន Features ច្រើនជាងមុន ហើយវានឹងត្រូវលក់ដាច់បំផុតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ។








