ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម បច្ចេកវិទ្យា បច្ចេកវិទ្យាផ្សេងៗ ហ្គេមថ្មី​របស់ Angry Birds នឹង​ចេញ​នៅ​ថ្ងៃ​ទី ២២ មិនា

ហ្គេមថ្មី​របស់ Angry Birds នឹង​ចេញ​នៅ​ថ្ងៃ​ទី ២២ មិនា

angrybirds_200x195នេះ​ជា​ដំណឹង​ល្អ​សំរាប់អ្នក​ចូលចិត្ត​លេង​ហ្គេម Angry Birds ព្រោះ​តាម​សេចក្តី​រាយការណ៍ថ្មី​នេះ​បាន អោ​យ​​ដឹងថា​ Angry Birds នឹង​ចេញ​ហ្គេ​ម​​ថ្មី​របស់​ខ្លួន​នៅ​ថ្ងៃ​ទី ២២ ខែ​មិនា​ខាង​មុខ​នេះ​ហើយ ។ ហ្គេមថ្មី​ដែល Angry Birds នឹង​ចេញនៅ ថ្ងៃទី ២២ ខែ​មិនា​ខាង​មុខ​នេះ មាន​ឈ្មោះថា​ Angry Birds Space ។

ការ​ចេញ​នេះ​បន្ទាប់​ពី​ទើប​តែ​ចេញ​ Angry Birds នៅ​ថ្ងៃ​បុណ្យ​សង្សារ​នៅ​ក្នុង Facebook ដែល​គេ​សង្កេត​ឃើញថា​ហ្គេម Angry Birds មាន​កា​រ​ពេញ​និយម​យ៉ាង​ខ្លាំង និង​មាន​ការ​អភិវឌ្ឍន៍ឈាន​ឡើង​ជា​លំដាប់​ដែល​មិន​ធ្វើអោយ​ប្រិយមិត្ត​ធុញ​ទ្រាន់​ឡើយ ។ តាម​រយះ​ Ya​h​o​o​​ P​l​u​g​g​ed​ blog បានអោយ​ដឹងថា​ហ្គេមថ្មី​អ្នកអាច​ប្រើ lobbing birds នៅ​លើ​ភពថ្មី​ ដែល​មាន​ zero gravity ដែល​មាន​ gameplay elements ថ្មី​ៗ​ដូច​ជា slow-motion puzzles និង​ការ​កាត់​បន្ថយ​ 'lightspeed' ហើយ​ Yahoo ក៏​បាន​រាយការណ៍អោយ​ដឹង​ផង​ដែរ​ថា​ NASA និង National Ge​o​g​r​a​p​h​i​c​​ បាន​ចុះ​ហត្ថលេខា​ជា​ដៃ​គូ​ដើម្បី​ចេញ​ហ្គេមថ្មីតែ​មិន​មាន​ពត៍មាន​ច្បាស់​ការ​បាន​បញ្ជាក់​អោយ ។

ដូចនេះ​ប្រិយមិត្ត​ខ្មែរ​សារិកា​អាចទន្ទឹង​រង់​ចាំ​លេង​ថ្មី​របស់ Angry Birds នៅ​ថ្ងៃ​ទី ២២ ខែ​មិនា​ ថា​តើ​វា​ល្អ​លេង​យ៉ាង​ណា !

ហ្គេមថ្មី​របស់ Angry Birds នឹង​ចេញ​នៅ​ថ្ងៃ​ទី ២២ មិនា