ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម បច្ចេកវិទ្យា បច្ចេកវិទ្យាផ្សេងៗ ដឹងថា IPad Name ថ្លៃ​ប៉ុន្មាន​អត់ ?

ដឹងថា IPad Name ថ្លៃ​ប៉ុន្មាន​អត់ ?

ក្រុម​ហ៊ុន Apple Inc បាន​យល់​ព្រម​ចំណាយអោយក្រុម​ហ៊ុន Proview International Holdings Ltd ចំនួន £35,000 ($55,494 ) សំរាប់​ឈ្មោះ​ iPad trademark នេះ​បើ​តាម​ឯកសារ​តាម​ emails ដែល​ក្រុម​ហ៊ុន​ទាំង​ពីរ​បានទាក់ទងគ្នា ។តែ​ក្រុម​ហ៊ុនProview ដែល​ថា​ឈ្មោះ IPad ជា​ trademark របស់​ខ្លួន​នៅប្រទេស​ចិន​បាន​និយាយកាលពី​ថ្ងៃ​សុក្រ​ថា​ខ្លួន​ចង់​បាន​ ២ពាន់លាន​ដុល្លាពី​ក្រុម​ហ៊ុន  Apple ។

ក្រុម​ហ៊ុន Proview ធ្វើដូចនេះ​ប្រៀប​ចង់​បឺត​ឈាម​ក្រុម​ហ៊ុន Apple ទាំង​រស់​អញ្ចឹង​ព្រោះ​ក្រុម​ហ៊ុន​ខ្លួន​ក្ស័​យធន​ទៅហើយ​នៅទារ​លុយគេ​ច្រើ​ន​​យ៉ាង​នេះទៀត​ប្រហែល​ចង់​បាន​លុយ​បើក​ក្រុម​ហ៊ុន​ថ្មីទេ​ដឹង ?

OB-RV673_ipad16_G_20120216022730

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក្រុម​ហ៊ុន​ Apple ត្រូវ​បាន​តុលា​ការ​ក្រុង​ Hong Kong  កាន់ជើង​ ហើយ​និយាយថា​កិច្ច​ព្រមព្រៀង​រវាង​ក្រុម​ហ៊ុន​ Pr​o​v​iew និង​ Apple មាន​លក្ខណះ​ត្រឹមត្រូវ​តែ​តុលា​ការ​នៅចិន​ដីគោក​បាន​ទាត់​ចោល​បណ្តឹង​របស់​ ក្រុម​ហ៊ុន Apple ទាំង​ស្រុង​តែ​ម្តង ។ ហើ​យ​គ្រា​ដែល​ជំលោះ​រវាង​ក្រុ​មហ៊ុន​ទាំង​ពី​រ​នៅកំពុងតែ​បន្ត​នោះ​ ខាង​ចិន​ដី​គោក​បាន​ហាម​ការ​លក់ IPad នៅ​ចិន​បណ្តើរ​ៗ​ហើយដោយ​បាន​ហាម​ការ​លក់នៅ ៣០​ទី ក្រុង​ឯណោះ ដែល​នេះ​បាន​កំពុង​បង្ក​បញ្ហា​ចោទ​ដល់​ក្រុម​ហ៊ុន Apple យ៉ាង​ខ្លាំង ។

តាម​ពិត​ក្រុម​ហ៊ុន Proview ប្តឹង Apple មិន​មែន​ចង់​បានឈ្មោះ IPad អី នោះទេគឺ​គ្រាន់តែ​ចង់​បាន​លុយពី ក្រុម​ហ៊ុន Apple ប៉ុណ្ណោះ តែ​បើ​ទារ​លុយ​គេ​ហួស​ហេតុពេក​គេ​ក៏មិនអោយដែរ​!

ដឹងថា IPad Name ថ្លៃ​ប៉ុន្មាន​អត់ ?