BEIJING — ដែលជាអ្នកផលិតធំបំផុតអោយក្រុមហ៊ុន , Dell, Hewlett-Packard និងក្រុមហ៊ុន electronics ផ្សេៗទៀតនោះបាននិយាយកាលពីថ្ងៃសៅរ៍ថាខ្លួននឹងតម្លើងប្រាក់ខែអោយកម្មករដែលធ្វើការនៅរោងចក្រក្នុងប្រទេសចិន ។
ក្រុមហ៊ុន Foxconn បាននិយាយអោយដឹងថាប្រាក់ខែរបស់កម្មករនៅប្រទេសចិននឹងត្រូវកើនឡើងភ្លាមៗដោយឡើងពី16 ទៅ 25 ភាគរយដោយនឹងទទួលបានប្រាក់ខែប្រហែល $400 ក្នុងមួយខែ តែក្រុមហ៊ុនក៏បាននិយាយអោយដឹងផងដែរថាខ្លួននឹងកាត់បន្ថយពេលវេលាថែមម៉ោងនៅក្នុងរោងចក្ររបស់ខ្លួន ។

ក្រុមសិទ្ធកម្មការបាននិយាយជាច្រើនឆ្នាំហើយថាគំរោងការជាច្រើនរបស់ក្រុមហ៊ុន Foxconn បានបំពានលើពលកម្មរបស់ជនជាតិចិនដោយបង្ខំពួកគេផលិតអោយបានច្រើនដោយធ្វើការលើសម៉ោង ។ ហើយក៏មានការកើនឡើងនៃការរិះគនពីលក្ខខណ្ឌការងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់អោយក្រុមហ៊ុន Apple នៅចិនរួមមាន Foxconn ផងដែរ ។
ការតំលើងប្រាក់ខែនេះបានធ្វើអោយកម្មការសប្បាយចិត្តជាខ្លាំង ហើយការតំលើងនេះបន្ទាប់ពីក្រុមហ៊ុន Apple បានប្រកាសថាខ្លួននឹងត្រួតពិនិត្យលើក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលអោយខ្លួនពីលក្ខខណ្ឌការងារកម្មករ។








