ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម បច្ចេកវិទ្យា បច្ចេកវិទ្យាផ្សេងៗ Mozilla បង្ហាញ​ Boot 2 Gecko ( B2G) នៅចុង​ខែ​នេះ​ហើយ !

Mozilla បង្ហាញ​ Boot 2 Gecko ( B2G) នៅចុង​ខែ​នេះ​ហើយ !

mozillaមិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​ដឹងថា​ Mozilla -ដែល​ជា​អង្គការ​មិន​រក​ប្រាក់​ចំនេញ​ និង​ជា​ម្ចា​ស់​​របស់ Firefox web browser បាន​កំ​ពុង​តែ​ធ្វើ​ការ​​​លើ​​គំរោង​ការ​មួយដើម្បី បង្ហាញ​នូវ​ mobi​l​​e​​ operating system ថ្មី​មួយ​នៅចុង​ខែ​គុម្ភះ​ ឆ្នាំ ២០១២ ខាង​មុខ​នេះទេ ។ តាម​រ​បាយ​ការ​ណ៍​​​បា​ន​​​អោ​យ​​ដឹង​​ថា​ mobile operating system ថ្មី ដែល Mozilla នឹង​ចេញ​នោះ​មាន​ឈ្មោះ​ថា Boot 2 Gecko (B2G) ។

ជាមួយនឹង Apple iOS, Google Android និង Microsoft Windows Phone -តើ​លោក​អ្នក​ចង់​បាន​ mobile OS ផ្សេងទៀត​ដែរ​រឺទេ?  Mozilla នឹង​ចេញ​នូវ​ mobile OS ដែល​​មាន​ល​ក្ខ​ណះ​​ផ្សេង​ពីគេដែល​នេះ​អាច​ជា​ពត៍មាន​ដ៏​ល្អ​សំរាប់អ្នក​ដែល​ចង់​សាកល្បង​នូវ​បច្ចេកវិទ្យា​ថ្មីៗ និង​ទ​ទួ​ល​​បាន​បទពិសោធន៍​ល្អ​បន្ថែមទៀត ។ គំ​និត​ក្នុង​ការ​បង្កើត​ Mobile Operating System ថ្មីនេះ​Mozilla គឺ​មិនធ្វើតាម​គំនិត​របស់​ mobile OS ចា​ស់​​នោះទេ​គឺ Mozillaចង់ធ្វើវា​ជា​ពឹង​ផ្អែក​លើ web base application រឺ web engine (ដែល​ត្រូវ​​គេ​ដឹងថា​ជា Gecko) ដែលអាចធ្វើការ access ទៅ apps តាម​រយះ web (គ្រប់​ក​ន្លែ​ង​ទាំងអស់​ដែល apps មាន) ។ Mozilla មិន​បាន​​ចាប់​ផ្តើមពី​ដៃ​ទទេនោះទេពី ព្រោះ​នៅពេល​បច្ចុប្បន្ន​នេះ​មាន​​ចំនួន​​នៃ open source devel​o​p​e​rs​ ជា​ច្រើន​កំពុងធ្វើការ​លើ web apps សំរាប់​ browser និង software របស់​ពួកគេ ដូចនេះ​វាជា​ការ​ងាយ​សំរាប់អោយ​ពួកគេ​សរសេរ web apps សំរាប់ mobile OS ។
Mozilla នឹង​បង្ហាញ​ពត៍មាន​បន្ថែម​ស្តីពី B2G នៅ​ក្នុង​ព្រឹត្តិការណ៍ Mobile World Congress (MWC) ដែល​ប្រព្រឹត្តិទៅ​នៅ Barcelona នៅខែ​គុម្ភះ​ ឆ្នាំ 2012 ខាង​មុខនេះ ។ តែ​គេ​នៅមានសំនួរ​ជា​ច្រើន​ស្តី​ពី​ការ​ផលិត​ និង​អត្តប្រយោជន៍​របស់ B2G លើ Android (រឺ Windows Phone) ដែល​ប្រហែល​វា​នឹង​ត្រូវ​បាន​ឆ្លើយ​នៅ​ពេល​ Mozilla បង្ហាញ​ពត៍មាន​ជា​ផ្លូវការ​ ។
Mozilla បង្ហាញ​ Boot 2 Gecko ( B2G) នៅចុង​ខែ​នេះ​ហើយ !