ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម បច្ចេកវិទ្យា បច្ចេកវិទ្យាផ្សេងៗ

បច្ចេកវិទ្យាផ្សេងៗ

អ្នកវិទ្យាសាស្រ្តរកឃើញភព​ដែល​មានទឹក

 អ៊ីមែល បោះពុម្ភ PDF

exoplanet-gj-1214b-jpg_224011

អ្នកវិទ្យាសាស្រ្ត​បាន​រកឃើញ​នូវ​ភព​មួយដែល​មាន​ទឹក​យ៉ាង​ច្រើន ហើយ​ភព​នេះ​មានទំហំធំជាង​ផែនដី ។ ភព​ដែលអ្នកវិទ្យសាស្រ្ត​ប្រ​កា​ស​ថា​មានទឹកនេះឈ្មោះថា GJ 1214b ដែល​វា​ត្រូវបាន​រកឃើញ​តាំងពីខែធ្នូ ឆ្នាំ  2009 ដោយពួក​តារាវិទូ​ តែ​នៅពេល​នេះ​តាម​ការ​ស្រាវជ្រាវថ្មី​របស់ NASA ដោយ​ប្រើ Hubble Space Telescope បានអោយ​ដឹងថាភព GJ 1214b គឺមានទឹក​យ៉ាងច្រើន ។

"GJ 1214b គឺមិនដូចភពដ៏ទៃ​ដែលយើងធ្លាប់ដឹងនោះទេ នេះជា​សម្តីរបស់​លោក Zachory Berta ដែលធ្វើការ​នៅ Harvard-Smithsonian Center for Astrophysics នៅ Cambridge, Mass​ សហរដ្ឋអាមេរិចដោយសារភព​នេះមានទឹក​ ។

គួរបញ្ជាក់ថា​មកដលពេលនេះ​គេ​បានរកឃើញភព​ថ្មីចំនួនច្រើនជាង 700 ភព​ និង​ភពចំនួន 2,300 ទៀត​គឺ​កំពុង​រង់ចាំការ​បញ្ជាក់​តាម​ការ​ធ្វើ​កា​រអង្កេត ។ ភព​ GJ 1214b មានចំងាយពីផែនដី​ 40 ឆ្នាំពន្លឺ ហើយវា​ត្រូវបានគេ​ហៅថា "super-Earth" និងមានទំងន់ធំជាងភព​ផែនដី ៧​ដ​ង ​មានស៊ីតុណ្ហភព​ 446 degrees Fahrenheit (230 degrees Celsius) ដែល​វា​ក្តៅខ្លាំងណាស់មិនអាចអោយមនុស្ស​រស់​នៅ​បានទេ ។

វាជា​ការ​សោកស្តាយខ្លាំងណាស់ដោយសារ​យើង​រកឃើញភព​ដែល​មានទឹកហើយតែ​មិនអាច​រស់​នៅ​បានទៅ​វិញ​ដោយសារ​តែ​ក្តៅ​ខ្លាំ​ង​ពេ​ក​  យើង​ប្រហែល​ជា​អាច​រកឃើញភពដែលអាចអោយមនុស្ស​រស់​នៅ​បាន​នៅពេល​ខាង​មុខ​នេះ ។

 

កងទ័ពប៉ាគីស្ថាន​បង្ហាញAndroid-Based PACPAD

 អ៊ីមែល បោះពុម្ភ PDF

កងទ័ព​របស់​ប្រទេស​ប៉ាគីស្ថាន​មិនត្រឹមតែ​ខិត​ខំអភិវឌ្ឍន៍​នូវ​ យន្ត​ហោះ អាវុធ​ទំនើប​ៗ សំរាប់​ការពារ​ប្រទេស​ប៉ុណ្ណោះទេ ថែម​ទាំង​ខំ​អ​ភិ​វឌ្ឍ​ន៍​​​នូ​វ​​ផលិត​ផលបច្ចេកវិទ្យា​ទៀត​ផង ។ នៅពេល​នេះកងទ័ព​ប៉ាគីស្ថាន​បាន​បង្ហាញ​នូវ​ tablet ដែល​ផលិត​នៅ​ក្នុង​ស្រុកដែល​មានឈ្មោះថា  PACPAD​​ 1  ដែលជា​ Tablet ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android- ហើយវា​មានតម្លៃ​ប្រហែល US$200 ។ វា​ត្រូវ​បាន​បង្កើត​ឡើង​ដោ​​យ​​ Pakistan Aeronautical Complex ដែល​បាន​ប្រើ​ PAC ជា​ឈ្មោះរបស់ Tablet ខ្លួន ។  Tablet នេះ​ផលិត​នៅ​ប៉ាគីស្ថាន​ប៉ុន្តែ​ប្រើ har​d​w​a​r​e​​ រ​បស់​ប្រទេសចិន និង​ដំណើរ​ការ​ដោយ Android 2.3 ។

20120220pacpad_250

វា​មាន​ 1GHz ARM 11 processor, RAM ទំហំ 256MB ហើយមាន Storage ពី 2, 4, 8, រឺ 16GB ផ្សេងៗគ្នា ។ វា​មាន 7” Capacitive TFT di​s​p​l​a​y ជាមួយនឹង resolution of 1080 x 720 ។ PACPAD ត្រូវបានគេកំពុង​លក់​ក្នុង​ចំនួន​មួយដែលមានកំណត់​ តែវា​តំណាងអោយ​ការ​ខិត​ខំ​រ​ប​ស់​​កងទ័ពប៉ាគីស្ថានដើម្បី​ចូលទៅ​ក្នុង consumer electronics space ដែល​វា​បាន​ផ្តល់​កិត្តិយស​យ៉ាង​ខ្លាំង​ដល់​កងទ័ព​ប៉ាគីស្ថាន និង​ប្រ​ទេ​ស​ជា​តិ ​។

កងទ័ព​ប៉ាគីស្ថាន​មិនត្រឹមតែអាច​ផលិត​អាវុធ​ខ្លួនឯង​ប៉ុណ្ណោះទេ​ថែមទាំងចេះធ្វើ Business ទៀត​ដែល​វា​ជាទី​មោទនខ្លាំងណាស់ ។ គេសង្ឍឹ​ម​​ថា​ Tablet នេះអាច​វាយលុកទី​ផ្សារ​បាន​រាប់លាន​គ្រឿងផងដែរ​។

គួរបញ្ជាក់ថា​កងទ័ពប៉ាគីស្ថាន​មិន​ត្រឹមតែ​ផលិត Tablet នោះទេ​ថែមទាំង​មាន​លក់ laptop ឈ្មោះ PAC-nBOOK 1 និង e-reader ឈ្មោះ PAC-eBOOK 1 ហើយនៅពេល​នេះ PACPAD tablets ត្រឹមតែ​ពីរបី​រយគ្រឿង​ប៉ុណ្ណោះ​ដែល​ត្រូវបានគេ​ផលិត​ប៉ុន្តែ​ការ​ផលិត​បន្តទៀត​នឹង​ត្រូ​វ​គេ​​រាយការ​នៅ​ប៉ុន្មាន​ខែ​ក្រោយទៀត​ ។

 

Facebook បាត់​ប្រជា​ប្រិយភាព​នៅ អូស្រ្តាលី

 អ៊ីមែល បោះពុម្ភ PDF

australiafb_320x245តាម​ Experian Hitwise Australia បានអោយដឹងថា​ប្រជាជនអូស្រ្តាលី​បាន​មាន​ការ​ធុញ​ទ្រាន់​នឹង​ប្រើ Facebook ហើយ​ការ​ប្រើ​ប្រាស់​វា​មាន​ការ​ធ្លាក់​ចុះ​តែ Facebook នៅ​តែ​​ឈរ​ជា​ social networking site ដែល​មាន​ប្រជា​ប្រិយភាព​បំផុត​នៅ​ក្នុង​ប្រទេស​តែ​ពេ​ល​​វេលា​ប្រើ​ប្រាស់ Faceook បានធ្លាក់​ចុះ​ 21% កាលពីឆ្នាំទៅ ។

ទិន្នន័យនេះ​ត្រូវ​បាន​ប្រមូល​លើសពី​មួយឆ្នាំ​ ហើយ​បញ្ចប់​នៅ ខែ​មក​រា​ ជា​មួយ​នឹង​អ្នក​ប្រើ​​ប្រាស់ Internet 3 លាននាក់​ដែល​លេង និង​ស្រាវជ្រាវ​ ១​លាន​គេហ​ទំព័រ​ ។ តាម​របា​យ​ការណ៍​បានអោយ​ដឹងថាការ​ប្រើ​ប្រាស់​ Facebook និង Youtube មាន​ការ​ធ្លាក់ចុះ​ ចំ​​នែ​​ក​ Twitter មាន​ប្រជា​ប្រិយភាព​ចាញ់ Yahoo ហើយ Tumblr ដែល​ជា​ social ne​t​w​o​r​k​​​ing site ធំជាងគេទី ៤ មានអ្នក​ប្រើ​ប្រាស់​លេង​យូរជាង​គេរហូត​ដល់ទៅ​ ៣០នាទី ។

ចំនែក Google ដែល​ជា​គោលដៅសំរាប់​ការ​ search បានទាក់ទាញអ្នក​ប្រើ​ប្រាស់​បានតិចជាង ១៧នាទី ហើយ​ពេល​វេលា​អ្នក​ប្រើ​ប្រាស់ Google+ មានការ​កើនឡើង​ជាងមុន ២នាទី ។​ តាម​ការ​វិភាគ​គេ​ពិបាក​វាយតម្លៃ​រវាង Faceook និង Google ព្រោះវា​ស្ថិត​នៅ​ក្នុង​គោលដៅ ខុសគ្នាតែ Faceboook នៅ​តែ​មាន​ប្រជា​ប្រិយភាព​ជាង​គេ ។ ចំនែក​លោក​ Glasner បាននិយាយថា​លោក​មិនគិតថា​Google+ អាច​សម្លាប់​ Facebook ក្នុង​ពេល​ដ៏​ខ្លី​នោះទេ ។ តែ​អ្វី​ដែល​យើង​ដឹង​នៅពេល​នេះ​ក្នុង​ប្រទេស​អូស្រ្តាលី​គឺ Yahoo មាន​ប្រជាប្រិយភាព​ជាង Twitter ។

 

facebook12

 

ក្រុម​ហ៊ុន​អង់គ្លេស​អភិវឌ្ឍន៍​ wireless tablet ថោកជាងគេ​

 អ៊ីមែល បោះពុម្ភ PDF

ក្រុម​ហ៊ុន​ technology បាន​ប្រកាសថា​ខ្លួ​នកំពុងអភិវឌ្ឍន៍​នូវ​ tablet សំរាប់​ wireless Internet access ដែល​ថោកជាងគេ​លើ​លោក​ ។ វា​មាន​តម្លៃ​ត្រឹមតែ​ $35 (£22)  ។ ក្រុម​ហ៊ុន  Datawind Ltd  សង្ឍឹមថា​នឹង​លក់​វា​ដាច់​នៅ ក្នុងទី​ផ្សារ​រាប់​ពាន់លាន​គ្រឿង​ដោយ​មាន​គោល​ដៅ​ក្នុង​ប្រ​ទេ​ស​កំពុងអភិវឌ្ឍន៍ រឺ​មាន​ការ​អភិវឌ្ឍន៍​តិច​តួច ។ វា​ត្រូវ​បានគេ​ហៅថា​ Tablet សំរាប់​កូនសិស្ស​ ហើយ​បាន​ចេញ​លក់នៅ​ខែ​តុលា​ ឆ្នាំ​ទៅ​ក្នុង​​ត​ម្លៃ  $35 ប៉ុន្តែ​នៅពេល​នេះក្រុម​ហ៊ុន Datawind បាន​ប្រកាសពីការ​ updated version នៃ Aakash computer tablet នៅ​ក្នុង​ខែ​នេះ​សំរាប់​ការ​លក់​នៅ ក្នុងទីផ្សារ​ដែល​វា​មាន​តម្លៃកើនឡើង​ដល់ $50 ដោយ​ការ​ Update មាន​ features ច្រើន​ជាង​មុន ។

000_Nic6063130

គួរ​បញ្ជាក់ថា Aakash ជា​ Tablet ដែល​ថោកជាងគេ​លើលោក​ហើយ​វា​ត្រូវ​បាន​ប្រើ​ដោយ​ជន​ជាតិ​ឥណ្ឌា​មុន​គេ​ដោយ​មាន​ការ​សហការ​ជា​មួ​យ​ information technology program ដែល​បានការគាំទ្រដោយ​រដ្ឋាភិបាល​ឥណ្ឌា ។ ក្រុមហ៊ុន​បាន​ផ្តល់ 100,000  tablets ទៅអោយ​សិស្ស​នៅ ឥណ្ឌា​រួចមក​ហើយ ។

តាម​ការ​វាយតម្លៃ​វា​នឹងធ្វើអោយ​ទី​ផ្សារ Tablet មានការ​រង្គោះរង្គើរ​ដោយ​សារតែ​តម្លៃ​របស់វា នឹង​ការ Update ថ្មី​ដែល​មាន Features ច្រើ​ន​ជាង​​មុន ហើយ​វា​នឹង​ត្រូវ​លក់​ដាច់បំផុត​នៅ​ក្នុង​ប្រទេសកំពុងអភិវឌ្ឍន៍ ។

 

Microsoft ប្ដូរ​ផ្លាក​សញ្ញា​របស់​​ Windows

 អ៊ីមែល បោះពុម្ភ PDF

ផ្លាក​សញ្ញា​ដែល​ប្រិយមិត្ត​ឃើញ​នៅ​ខាង​ស្ដាំ​នេះ គឺ​ជា​ផ្លាក​សញ្ញា​ថ្មី​នៃ Windows ដែល​ចាប់​ផ្ដើម​កែ​ប្រែ​ចាប់​ពី Windows 8 នេះ​ត​ទៅ។

Windows 8 គឺ​ប្រព័ន្ធ​ដំណើរ​ការ​ជំនាន់​ថ្មី​របស់ Microsoft ដែល​មិនត្រឹម​តែ​សម្រាប់ PC ប៉ុណ្ណោះទេ ប៉ុន្ដែ​ក៏​ត្រូវ​គ្នានឹងទូរសព្ទ និង tablet ផង​ដែរ​។ OS ដែល​នឹង​ចេញ​នា​ពេល​ខាង​មុខ​នេះ នឹង​ចេញនូវ Beta ក្នុង​ព្រឹត្តការណ៍ ​"Consumer Preview" នៅ​ទីក្រុង​បាសេឡូណា នៃប្រទេស​អេស្ប៉ាញ នា​ថ្ងៃ​ទី ២៩ ខែកុម្ភៈ​នេះ​ហើយ។

លោក Sam Moreau ដែល​ជា​ប្រធាន​ផ្នែក​ Windows របស់​ Microsoft បាន​ប្រកាស​ពី​ការ​កែ​ប្រែ​ផ្លាក​សញ្ញា​ថ្មី​នេះ កាល​ពីថ្ងៃ​ទី ១៧ ខែ​កុម្ភៈ​កន្លង​ទៅ នៅ​ក្នុងប្លុក​ផ្លូវ​ការ​របស់ Window។ ផ្លាក​សញ្ញា​ថ្មី​នេះ ត្រូវ​បាន​អភិវឌ្ឍ​ឡើង ដោយ​មាន​ការ​ជួយ​ពី​ក្រុម​ប្រឹក្សា​យោបល់​ផ្នែក design ពីក្រុមហ៊ុន Pentagram។

អានបន្ត...
 
ទំព័រ 1 នៃ 115