ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម បច្ចេកវិទ្យា កុំព្យូទ័រ កុំ​ទាន់​ទិញ iPad 2 ព្រោះ​ iPad 3 ជិត​ចេញ​ហើយ​!​

កុំ​ទាន់​ទិញ iPad 2 ព្រោះ​ iPad 3 ជិត​ចេញ​ហើយ​!​

ប្រសិន​បើ​អាច អ្នក​មិនគួរ​ចំណាយ​លុយ​ទិញ iPad 2 នា​ពេល​នេះ​ទេ ព្រោះ​ថា iPad ជំនាន់​ថ្មី​ជិត​ចេញ​ហើយ​។ ប្រភព​​សារព័ត៌មាន​ធំ​ៗ​គួរ​ឲ្យ​ទុ​ក​ចិត្ត​ចំនួន​៤ ដែលមាន​ដូច​ជា New York Times, All Things Digital blog របស់ The Wall Street Journal, The Next Web និង Dalrymple of the Loop បាន​ចេញ​នូវ​របាយ​ការណ៍​ឯករាជ្យ​រៀង​ៗ​ខ្លួន ថា​ Apple អាច​នឹង​ចេញ​ iPad ថ្មី​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ San Francisco កំឡុង​ពេល​សប្ដាហ៍​ដំបូង​នៃ​ខែ​មីនា​ ដែល​ក្នុង​នោះ ៧មីនា គឺ​ជា​ថ្ងៃ​ដែល​អាច​ចេញ​បំផុត។

លោក John Paczkowski នៃ​ All Thing Digital គឺ​ជា​អ្នក​ទីមួយ​ដែល​ចុះ​ផ្សាយ​មុន​គេ​ពី​កាល​បរិច្ឆេទ​នៃ​ការ​ចេញ iPad 3 (អាច​មាន​ឈ្មោះ​ផ្សេង​ក្រៅ​ពី​នេះ)។ លោក John ក៏​ជា​អ្នក​ដែល​ធ្លាប់​រាយ​ការណ៍​បាន​ត្រឹម​ត្រូវ​ពី​ថ្ងៃ​ចេញ iPhone 4S ផង​ដែរ ពោល​គឺ​ថ្ងៃ​ទី ៤ ខែ​តុលា ឆ្នាំ ២០១១​កន្លងទៅ​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ប្រភព​ផ្សេង​ៗ​ទៀត​ដែល​ចេញ​ពី​ក្នុង​ក្រុមហ៊ុន Apple ក៏​បាន​ខ្សិប​ខ្សៀវ​ថា​ការ​លើក​ឡើង​ខាង​លើ​ ពិត​ប្រាកដ​នោះ​ដែរ ប៉ុន្ដែ​ ក្រុមហ៊ុន Apple មិន​បាន​និយាយ​អ្វី​ឆ្លើយ​តប​ចំពោះ​ពាក្យ​ចចាម​អារាម​នេះ​ទេ​។

ជា​ថ្មី​ម្ដងទៀត ប្រិយ​មិត្ត​ដែល​ចង់​ទិញ iPad សូម​រង់​ចាំ​បន្តិច​សិន ដើម្បី​បាន​ទទួល​នូវ​ iPad ស៊េរី​ថ្មី​ ហើយ​កុំភ្លេច​ចាំ​មើល​ទាំង​អស់​គ្នា ថា iPad 3 ពិត​ជា​ចេញ​ថ្ងៃ ៧មីនា មែន​ឬ​ក៏​យ៉ាង​ណា?

កុំ​ទាន់​ទិញ iPad 2 ព្រោះ​ iPad 3 ជិត​ចេញ​ហើយ​!​