ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម បច្ចេកវិទ្យា កុំព្យូទ័រ Galaxy Tab 2 ចេញ​ខែក្រោយ​នេះ​ហើយ​!

Galaxy Tab 2 ចេញ​ខែក្រោយ​នេះ​ហើយ​!

យោង​តាម​សេចក្ដីប្រកាស​ព័ត៌​មាន​របស់​ក្រុមហ៊ុន Samsung កាលពី​ថ្ងៃ​ទី ១៣ ខែកុម្ភៈ​កន្លងទៅ បាន​ឲ្យ​ដឹង​ថា កុំព្យូទ័រtablet ថ្មី ទំហំ​៧អ៊ីញ ដែល​ដំណើរ​ការ​ដោយ Android នឹង​ចេញ​លក់​នៅ​លើ​ទីផ្សារ​នា​ខែ​មីនា​ខាង​មុខ​នេះ​ហើយ​។ Tablet ថ្មី​នេះ នឹង​ក្លាយ​ជា​ tablet ទី​មួយ​របស់ Samsung ដែល​ប្រើ​ប្រាស់​នូវ​ប្រព័ន្ធ​ដំនើរ​ការ Android 4.0 របស់ Google ឬ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា Ice Cream Sandwich។

Galaxy Tab ជំនាន់​ថ្មី​របស់ Samsung​ នេះ នឹង​មាន​ការ​កែ​ប្រែ​នូវ user interface ជាមួយ​នឹង layout ថ្មី​នៃ app gallery ហើយ​នឹង​មាន​នូវ facial recognition software ដែល​ដោះ​សោរ​ដោយ​ប្រើ​មុខ​របស់​អ្នក​ប្រើ​ប្រាស់​។

ទម្រង់​ផ្សេង​ៗ​ទៀត​នៃ Tablet នេះ គឺ​នឹង​មាន​កាមេរ៉ា​ខាង​មុខជា​ VGA webcam និង​កាមេរ៉ា​ខាង​ក្រោយ 3 megapixel webcam។ ទំហំ​ផ្ទុក​របស់​វា អាច​មាន​ជម្រើស​បី​គឺ ៨ជីហ្កាបៃ ១៦ជីហ្កាបៃ និង​៣២ជីហ្កាបៃ​ និង​មាន​ RAM ១ជីហ្កាបៃ​។ ជាមួយ​នឹង​ទំហំ​អេក្រង់ ៧អ៊ីញ, tablet នេះ នឹង​មាន​ទម្ងន់ ០,៧៦ផោន។ 

គេហទំព័រ TechCrunch ក៏​បាន​រាយការណ៍​ដែរ​ថា Galaxy Tab ថ្មី​នេះ នឹង​មាន​ល្បឿន​យឺត​ជាង Galaxy Tab 7.0 Plus ដែល​ចេញ​កាល​ពី​ចុង​ឆ្នាំ ២០១១។ គេហទំព័របច្ចេកវិទ្យា​ដដែល​នេះ បាន​បញ្ជាក់​ថា Galaxy Tab 2 នឹង​មាន dual-core processor ១GHz (ជីហ្កាអ៊ែក) ខណៈ ដែល Galaxy Tab 7.0 Plus មាន ១,២ GHz។

Samsung នឹង​ធ្វើ​ការ​បញ្ចេញ​លក់ tablet ថ្មី​នេះ​ នៅ​ចក្រភព​អង់​គ្លេស​មុន​គេ ហើយ​នឹង​បញ្ចេញ​នៅ​ទូទាំង​ពិភព​លោក​នា​ពេល​បន្ទាប់​ពី​នោះ​។ ចំណែក​តម្លៃ​វិញ អាច​ខុស​គ្នា​ទៅ​តាម​ប្រទេសនីមួយ​ៗ ដែល​តម្លៃ​នៅ​ប្រទេស​មួយចំនួន​នៅ​អឺរ៉ុប​ គឺ ៨ជីហ្កាបៃ តម្លៃ ៤២០ ទៅ ៥២០ដុល្លារ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា tablet ល្បីៗ​របស់ Samsung ដទៃ​ទៀត ក៏នឹង​ធ្វើការ upgrade ទៅ​ជា Ice Cream Sandwich នៅ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ឆាប់​ៗ​នេះ​ផង​ដែរ​ ដែលមានដូច​ជា​ Galaxy Tab 7.0 Plus, Samsung Galaxy Tab 7.7, Samsung Galaxy Tab 8.9 និង​Samsung Galaxy Tab 10.1។

Galaxy Tab 2 ចេញ​ខែក្រោយ​នេះ​ហើយ​!