ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម បច្ចេកវិទ្យា កុំព្យូទ័រ Windows 8 Start button ត្រូវ​បាន​ Microsoft យក​ចេញ​ហើយ​ក្នុង 'Consumer Preview'

Windows 8 Start button ត្រូវ​បាន​ Microsoft យក​ចេញ​ហើយ​ក្នុង 'Consumer Preview'

windows8developerpreviewdesktop_640_large_verge_medium_landscape

តាមគេហទំព័រ CNET បាន​អោយ​ដឹងថា​នៅពេល​នេះ​ក្រុមហ៊ុន Microsoft បាន​លុប​បំបាត់  Start button ដែល​យើង​ធ្លាប់​បាន​ឃើញ​នៅ​តាម​Window មុន​ៗចេញពី  Windows 8 របស់​ខ្លួនក្នុង​តំណាក់កាល  "Consumer Preview."។

 Start button និង menu ត្រូវ​បាន​គេយក​មក​ប្រើ​ប្រាស់​ចាប់តាំអ​ពី Windows 95 ដែល​មក​ដល់ពេល​នេះ​វា​មានអាយុ​កាល​ច្រើន​ជាង  15 ឆ្នាំ​ទៅ​ហើយ ។ តាម​រយះ Screenshots នៃ​ការ​វិវត្ត​ន៍ចុង​ក្រោយរបស់ Windows 8 ក្នុង "Consumer Preview" version (build 8220) បាន​បង្ហាញ​តាម​ Internet នៅចុង​សប្តាហ៍​នេះថា Window 8 បាន​បង្ហាញ​នូវ Super Bar ដែលគ្មាន Start button ។ នៅ​ក្នុង​ការ​សាកល្បង​កាលពី​លើក​មុន​ក្រុមហ៊ុន Microsoft បានព្យាយាមធ្វើអោយ button ត្រូវ​នឹង Metro style interface របស់​ខ្លួន​ ហើយ​នៅ​ការ​រចនា​ចុង​ក្រោយ​នេះ​ក្រុមហ៊ុន​បាន​សម្រេច​ចិត្ត​លុប​បំបាត់នូវ Start button តែ​ម្តង​។

win8consumerpreviewdesktop

ចំពោះ​អ្នក​ដែល​ពេញ​និយម និង​បាន​ប្រើ​ Start button នៅ​ក្នុង Window 7  ខ្លះ​ប្រហែល​ជា​មិន​ពេញ​ចិត្ត​ទៅ​នឹង​ការ​រចនា​ថ្មី​នេះ​ឡើយ​ប៉ុន្តែ​វា​ជា​ដំណាក់​កាល​វិវត្ត​ន៍​មួយដ៏​អស្ចារ្យ​ដែល​ធ្វើ​អោយ Window 8  ទទួល​បាន​ជោគ​ជ័យ ។ 

យើង​ចាំមើល​ទាំង​អស់​គ្នា​នៃ​ការ​វិវត្ត​ន៍​របស់ Window 8 ពី​ព្រោះ​វា​មិន​ទាន់​សម្រេច​ចេញ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ ហើយ​វា​នឹង​មាន​ការ​វិវត្ត​ន៍​តទៅ​ទៀត ។ 

Windows 8 Start button ត្រូវ​បាន​ Microsoft យក​ចេញ​ហើយ​ក្នុង 'Consumer Preview'