ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម បច្ចេកវិទ្យា កុំព្យូទ័រ Anonymous វាយ​ប្រ​ហារ​គេ​ហទំព័រ​ស៊ុយ​អែត​ពីរ

Anonymous វាយ​ប្រ​ហារ​គេ​ហទំព័រ​ស៊ុយ​អែត​ពីរ

anonymousកាល​ពី​ថ្ងៃ​ទី​៤​ខែ​គុម្ភះ​នេះ​ក្រុម Anonymous បាន​និយាយថា​ខ្លួន​បាន​វាយ​ប្រហារ​លើ​គេ​ហ​ទំព័រ​​រដ្ឋា​ភិបាល​ស៊ុយ​អែត​ចំនួន​ពីរ​ដោយ​ធ្វើ​អោយ​វា​លែង​ដំណើរ​ការ​បាន​ដោយ​សារ​ខ្លួន​ខឹង​នឹង​​រដ្ឋា​ភិបាល​ដែល​ចង់​ចេញ​ច្បាប់​លើ​សេរីភាព​ខាង​ Internet ។ 

តាម​សេចក្តី​រាយ​ការណ៍​ពី​ប្រ​ជា​ជន​នៅ​ក្នុង​ស្រុក​បាន​អោយ​ដឹង​ថានៅ​ពេល​ពួក​គេ​ចូល​ទៅ​បើក​​គេហទំព័រ​ទាំង​ពីរ​វា​បាន​លោត​ចេញនូវ​សារ​ខ្លី​មួយ "Due to technical problems the Web sites www.regeringen.se and www.sweden.gov.se are not available." ។ 

ក្រុម​ Anonymous  បាន​ប្រ​កាស​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នេះ​នៅ​លើ​ Twitter ។ នៅ​ពេល​នេះ​គេ​ហទំព័រ​ទាំង​ពីរ​អាច​ដំណើរ​ការ​បាន​វិញ​ហើយ​តែ​វា​មាន​លក្ខណះ​យឺត​ និង​ពិបាក​ ។ ក្នុង​ពេល​ជា​មួយ​គ្នានេះ​ដែល​ក្រុម Anonymous  បាន​ផ្ញើរ​ tweets ទៅ​ Hackers ទាំង​អស់​ដើម្បី​អោយ​ជួយ​វា​យ​ប្រ​ហារ​បន្ថែម ។ 

សកម្មភាព​ដែល​ល្បី​ជាង​គេ​បំផត​របស់​ក្រុម Anonymous គឺ​ត្រូវ​គេ​ស្គាល់ថា Operation Avenge Assange ក្នុង​ឆ្នាំ 2010 ។ ក្រុម​នេះ​បាន​វាយ​ប្រ​ហារ​លើ PayPal, MasterCard និង Visa ដោយ​សារ​បាន​បិទ​គណនីយ​របស់ WikiLeaks ។ 

ក្នុង​ពេល​ថ្មី​ៗនេះ​ក្រុមនេះ​បាន​កំពុង​វាយ​ប្រហារ​លើគេ​ហទំព័រ​ Boston Police Department និង Greek Finance Ministry ។ 


Anonymous វាយ​ប្រ​ហារ​គេ​ហទំព័រ​ស៊ុយ​អែត​ពីរ