Amazon.com Inc. បានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុនៅត្រីមាសទី៤ ឆ្នាំ ២០១១ថា ការចំនេញរបស់ខ្លួនបានធ្លាក់ចុះចំនួន ៥៧ភាគរយ ។ ក្រុមហ៊ុនក៏បានព្រមានទុកជាមុនថានៅក្នុងត្រីមាសដំបូងឆ្នាំនេះក្រុមហ៊ុននឹងមានការខាតបង់ជាមិនខាន ។
ភាគហ៊ុនរបស់ក្រុមហ៊ុនធ្លាក់ចុះ 8.5% មកត្រឹម $178 នៅថ្ងៃអង្គារនេះ។ ភាគហ៊ុនរបស់ក្រុមហ៊ុនបានហក់លោតដល់ចំនុចខ្ពស់បំផុតនៅខែតុលា ហើយបើគិតមកដល់បច្ចុប្បន្នវាមានការធ្លាក់ចុះ 21% ។
ក្រុមហ៊ុនរំពឹងថាខ្លួនអាចមានចំណូលពី12 ពាន់លានដុល្លាទៅ13.4 ពាន់លានដុល្លានៅត្រីមាសបច្ចប្បន្ននេះ គ្រាដែលអ្នកវិភាគនៅ Reuters លោក Thomson គិតថាមានចំនួន13.41 ពាន់លានដុល្លា ។
ក្រុមហ៊ុនបានមានការខាតបង់ដោយការការចេញនូវ Tablet Kindle Fire ដែលលក់ថោកជាងតម្លៃផលិតដើម្បីទាក់ទាញអតិថិជន និងជាបដិវត្តន៍លើ Tablet នៅលើពិភពលោកដែលមានការប្រកួតប្រជែងដ៏ខ្លាំងក្លាបំផុត ។
យើងចាំមើលសមត្ថភាពទីផ្សាររបស់ Amazon ដើម្បីបង្កើនការលក់ និងយកឈ្នះការប្រកួតប្រជែងនៅក្នុងទីផ្សារអន្តរជាតិ ។








