ទីផ្សារកុំព្យូទ័រ PC បានធ្លាក់ចុះយ៉ាងគំហុគក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំ២០១១ កន្លងទៅនេះ។ លទ្ធផលនេះត្រូវបានចេញដោយរបាយការណ៍ពីរផ្សេងគ្នារបស់ Gartner Inc និង IDC កាលពីថ្ងៃពុធ ប៉ុន្ដែលទ្ធផលគឺមិនមានការខុសគ្នានោះទេ ពោលគឺសុទ្ធតែបង្ហាញពីការធ្លាក់ចុះដូចគ្នា។
យោងតាមក្រុមហ៊ុនស្រាវជ្រាវទាំងពីរនេះបានបង្ហាញថា ការលក់កុំព្យូទ័រ PC គឺមានចន្លោះពី ៩២លានគ្រឿង ទៅ៩៣លានគ្រឿង កំឡុងត្រីមាសទីបួន។ ទោះបីជាយ៉ាងណាក្ដី នេះគឺគ្រាន់តែជាទិន្នន័យបឋមប៉ុណ្ណោះ ដែលទិន្នន័យផ្លូវការចុងក្រោយនឹងត្រូវចេញផ្សាយដោយក្រុមហ៊ុនផលិតដោយផ្ទាល់។
បើគិតជាភាគរយវិញ គឺទីផ្សារសាកលលោកនៃ PC បានធ្លាក់ចុះ ១,៤ភាគរយ បើយោងតាមរបាយការណ៍របស់ Gartner ខណៈដែល IDC បានគណនាឃើញថា ធ្លាក់ចុះ ០,២ភាគរយ។
ការធ្លាក់ចុះនេះ ត្រូវបានគេលើកយកហេតុផលមួយចំនួន គឺដោយសារការកើនឡើងប្រជាប្រិយភាពនេះឧបករណ៍ចល័តបានផ្សេង ដែលអាចប្រើជំនួសកុំព្យូទ័រ PC បាន។
ស្របពេលដែល PC ធ្លាក់ចុះ ទីផ្សារ smartphone ឯណោះវិញ បានកើនឡើងឥតឈប់ឈរ តាំងពី Apple ចេញ iPhone កាលពីឆ្នាំ២០០៧ និង Google ចេញ Android OS រៀងមក។ រយៈពេលពីរឆ្នាំចុងក្រោយនេះ គេសង្កេតឃើញ កុំព្យូទ័រ tablet បានដើរតួនាទីក្នុងការកាត់បន្ថយ PC អស់ជាច្រើន ដូចជា iPad របស់ Apple ជាដើម។
បើនិយាយពីដំណែងក្នុងទីផ្សារ PC វិញ គឺមិនមានការផ្លាស់ប្ដូរច្រើននោះទេ គឺ HP (១៦ភាគរយ) នៅតែនាំមុខគេ តាមពីក្រោយដោយ Lenovo (១៤ភាគរយ) និង Dell (១៣ភាគរយ)។








