ក្រុមហ៊ុនSony ស្ថិតនៅក្នុងចំណោមអ្នកផលិត Notebook ដែលមិនបានចេញនូវ Ultrabook Laptop អស់ពេលជាយូរមកហើយ ប៉ុន្តែនៅ CES ឆ្នាំនេះក្រុមហ៊ុន Sony បានបង្ហាញពីគំនិតនៃការបង្កើត Ultrabook ដោយធ្វើតាម Intel's Ultrabook ។
គំនិតនេះត្រុវបានបង្ហាញដោយ Camera នៅ The Verge, តែវាមិនបានបង្ហាញ specs របស់វានោះទេដូចនេះយើងមិនដឹងច្រើនស្តីអំពី Ultrabook ថ្មីនេះទេ ។
ទោះជាយ៉ាងណាក៏ដោយការចាប់ផ្តើម Ultrabook របស់ក្រុមហ៊ុន Sony នឹងប្រើ Intel’s ultra-low voltage (ULV) Sandy Bridge រឺក៏ប្រើ Ivy Bridge, processors ព្រមទាំង SSD រឺ hybrid storageដែលមានតម្លៃក្រោម $1,000 ( 783 EUR) ។
ក្រុមហ៊ុន VAIO Z បានចេញនូវផលិតផលរបស់ខ្លួនដែលមានតម្លៃ 1900 Euros ( $2700 US) ដែលតម្លៃនេះថ្លៃជាងក្រុមហ៊ុនដទៃរហូតដល់ទៅ៣ដងដែលធ្វើអោយក្រុមហ៊ុនពិបាកប្រកួតប្រជែងនឹងទីផ្សារ ។
ដូចនេះប្រិយមិត្តរបស់ខ្មែរសារិកាអាចរង់ចាំការផ្តល់ពត៍មានពិស្តារស្តីពីផលិតផលថ្មីនេះនៅពេលក្រុមការងារខ្មែរសារិកាបានទទួលពត៍មាន








