ក្រុមហ៊ុន AT&T បានធ្វើពិធីប្រកាសព័ត៌មានមួយកាលពីថ្ងៃច័ន្ទនៅក្នុងពិព័រ CES 2012 ដោយបានដាក់បង្ហាញនូវកុំព្យូទ័រ tablet ថ្មីមួយដែលមិនចូលទឹក គឺtablet Pantech Element។
យោងតាមគេហទំព័រ PC Magazine បានឲ្យដឹងថា tablet នេះ នឹងដាក់លក់នៅថ្ងៃទី២២ ខែមករា ក្នុងតម្លៃ ២៩៩ដុល្លារ ជាមួយនឹងកិច្ចសន្យាពីរឆ្នាំ។ វាជា tablet ដ៏អស្ចារ្យដោយសារតែខូច នៅពេលដែលដាក់ចូលក្នុងទឹកជម្រៅមួយមែត្រក្នុងរយៈ៣០នាទី។ តាមពិតទៅ tablet នេះ មិនអាចប្រើប្រាស់ក្នុងទឹកបានទេ ប៉ុន្ដែវាជាជម្រើសល្អបំផុតសម្រាប់អ្នកចង់យកវាទៅប្រើប្រាស់នៅឆ្នេរសមុទ្ទ ព្រោះមិនបារម្ភពីការខូចខាតដោយសារទឹក។
ក្រៅពីមិនជ្រាបទឹក tablet ថ្មីនេះ មានទំហំអេក្រង់ ៨អ៊ីញ ព្រមទាំងអាចកាន់ថ្មបាន ១២ម៉ោង។
នៅខណៈពេលចេញដំបូង tablet នេះ នឹងដំណើរការដោយ Android 3.2 (Honeycomb) ប៉ុន្ដែ PC Magazine បានសរសេរថា វានឹងប្ដូរទៅជា Ice Cream Sandwich នៅពេលបន្ទាប់ទៀត។








