ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម បច្ចេកវិទ្យា កុំព្យូទ័រ Google គ្រោង​ចេញ​ tablet ទំហំ​តូច​តម្លៃ​ថោក​

Google គ្រោង​ចេញ​ tablet ទំហំ​តូច​តម្លៃ​ថោក​

ប្រភព​ពី​ខាង​រោង​ចក្រ​មួយ​នៅ​អឺរ៉ុប​ខាង​កើត ដែល​ជា​រោង​ចក្រ​ផលិត​ឧបករណ៍​បច្ចេក​វិទ្យា​ឲ្យ​​ក្រុមហ៊ុន Google, Apple និង Amazon បាន​បង្ហាញ​ឲ្យ​ដឹង​ថា Google កំពុង​ដំណើរ​ការ​ផលិត​នូវ​ tablet ដែលមាន​ទំហំ​តូច​ដូច Kindle Fire របស់ Amazon ពោលគឺមាន​ទំហំ​តែ​៧អ៊ីញ​ប៉ុណ្ណោះ។ ទំហំ​នេះ​ គឺ​តូច​ណាស់ បើ​ធៀប​ជាមួយ​នឹង​ iPad របស់ Apple ដែលមាន​ទំហំ ៩,៧អ៊ីញ​។

ប្រភព​ដដែល​នេះ​ បាន​បង្ហាញ​ជំនឿ​ចិត្ត​ថា Google នឹង​ចេញ tablet នេះ​នៅ​ខែ​មីនា ឬ​មេសា ខាង​មុខ​ ដោយ​ដំណើរ​ការ​ដោយ​ Android។ អ្វី​ដែល​មិនគួរ​ឲ្យជឿ​នោះ គឺ​ថា tablet ថ្មី​នេះ នឹង​មានតម្លៃ​ថោក ត្រឹម​តែ​ជិត​២០០ដុល្លារ​ប៉ុណ្ណោះ​។ តម្លៃ​ប៉ុណ្ណោះ គឺ​ដូច​នឹង​តម្លៃ​របស់ Kindle Fire របស់ Amazon ដែរ​។

តាម​រយៈ​តម្លៃ​ដ៏​ថោក​នេះ អាច​ឲ្យគេ​ដឹង​បាន​ថា Google កំពុង​ផ្ដោត​សំខាន់​ទៅ​លើ​បរិមាណ​ ជាជាង​ប្រាក់​ចំណេញ ដូច​ដែល​អ្វី​ដែល Amazon បាន​ជោគ​ជ័យ​នា​ពេល​កន្លង​មក​។ Tablet នេះ​ នឹង​ក្លាយ​ជា​ឧបករណ៍​កំសាន្ដ មិន​មែន​ជា​ឧបករណ៍​សម្រាប់​ជំនួស laptop ដូច​ជា iPad និង Galaxy Tab (១០,១អ៊ីញ​) នោះ​ទេ​។

សារព័ត៌មាន​បច្ចេកវិទ្យា Digitimes ក៏​បាន​សរសេរ​ដែរ​ថា Google នឹង​មិន​ប្រកួត​ប្រជែង​ជាមួយ Apple នោះ​ទេ ប៉ុន្ដែ​ចាត់​ទុក​ Amazon ជា​ដៃ​គូ​ប្រកួត​ប្រជែង​ចម្បង​ជាង​គេ​ (តម្លៃ​ថោក និង​ទំហំ​តូច​ដូច​គ្នា)។

យ៉ាង​ណាមិញ ក្រុមហ៊ុន Google ប្រចាំ​ប្រទេស​តៃវ៉ាន់​ បាន​សរសេរ​តប​ចំពោះ​ពាក្យ​ចចាម​អារាម​នេះ​ថា ខ្លួនមិនដែល​បាន​លឺ​ពី​ផែនការ​ចេញ tablet របស់ Google នោះ​ទេ​។

ក្រៅ​ពី​ដំណឹង​ស្ដី​ពី​ការ​ចេញ tablet ដោយ​ខ្លួន​ឯង​របស់​ Google នេះ​ ក៏មាន​ព័ត៌មាន​ជា​ច្រើន​និយាយ​ពី​ការ​ចេញ iPad 3 ផងដែរ ដែល​ខ្មែរ​សារិកា​នឹង​ចេញ​ផ្សាយ​នា​ពេល​ក្រោយ​ទៀត​។

Google គ្រោង​ចេញ​ tablet ទំហំ​តូច​តម្លៃ​ថោក​