ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size

កុំព្យូទ័រ

ជម្លោះ​ឈ្មោះ iPad នៅ​មិនទាន់​ចប់​នៅ​ឡើយ​ទេ​!

 អ៊ីមែល បោះពុម្ភ PDF

ទោះ​បី​ជា​មានការ​អះ​អាង​ពី​ជ័យ​ជំនះ​របស់​ក្រុមហ៊ុន Proview Technology យ៉ាង​ណា​ក៏​ដោយ ក៏ Apple នៅ​តែ​អះ​អាង​ថា ជម្លោះ​នេះ​នៅ​មិនទាន់​ចប់​នៅ​ឡើយ​ទេ​។

រឿង​ហេតុ​នៃ​ជម្លោះ​ពាណិជ្ជ​សញ្ញា iPad រវាង Apple និងក្រុមហ៊ុនចិន Proview Technology បាន​កាន់​តែក្ដៅ​គគុក​ កាល​ពី​ថ្ងៃ​ច័ន្ទម្សិល​ម៉ិញ បន្ទាប់​ពី​ក្រុមហ៊ុន​ចិន​មួយ​នេះ បាន​ប្រកាស​ពី​ជ័យ​ជំនះ​របស់​ខ្លួន​ថា តុលាការ​បាន​បញ្ជា​ឲ្យឈប់​លក់ iPad នៅ​ប្រទេស​ចិន​។

លោក Xie Xianghui ដែល​ជា​មេធាវី​នៃ​ក្រុមហ៊ុន Proview Technology នៅខេត្ត Shenzhen បាន​និយាយ​ថា តុលាការ​នៅ​ទីក្រុង Huizhou បាន​ចេញ​សាល​ក្រម​បញ្ឈប់​ការ​លក់​ iPad នៅ​ទូទាំង​ប្រទេស​ចិន​។

អានបន្ត...
 

កុំ​ទាន់​ទិញ iPad 2 ព្រោះ​ iPad 3 ជិត​ចេញ​ហើយ​!​

 អ៊ីមែល បោះពុម្ភ PDF

ប្រសិន​បើ​អាច អ្នក​មិនគួរ​ចំណាយ​លុយ​ទិញ iPad 2 នា​ពេល​នេះ​ទេ ព្រោះ​ថា iPad ជំនាន់​ថ្មី​ជិត​ចេញ​ហើយ​។ ប្រភព​​សារព័ត៌មាន​ធំ​ៗ​គួរ​ឲ្យ​ទុ​ក​ចិត្ត​ចំនួន​៤ ដែលមាន​ដូច​ជា New York Times, All Things Digital blog របស់ The Wall Street Journal, The Next Web និង Dalrymple of the Loop បាន​ចេញ​នូវ​របាយ​ការណ៍​ឯករាជ្យ​រៀង​ៗ​ខ្លួន ថា​ Apple អាច​នឹង​ចេញ​ iPad ថ្មី​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ San Francisco កំឡុង​ពេល​សប្ដាហ៍​ដំបូង​នៃ​ខែ​មីនា​ ដែល​ក្នុង​នោះ ៧មីនា គឺ​ជា​ថ្ងៃ​ដែល​អាច​ចេញ​បំផុត។

លោក John Paczkowski នៃ​ All Thing Digital គឺ​ជា​អ្នក​ទីមួយ​ដែល​ចុះ​ផ្សាយ​មុន​គេ​ពី​កាល​បរិច្ឆេទ​នៃ​ការ​ចេញ iPad 3 (អាច​មាន​ឈ្មោះ​ផ្សេង​ក្រៅ​ពី​នេះ)។ លោក John ក៏​ជា​អ្នក​ដែល​ធ្លាប់​រាយ​ការណ៍​បាន​ត្រឹម​ត្រូវ​ពី​ថ្ងៃ​ចេញ iPhone 4S ផង​ដែរ ពោល​គឺ​ថ្ងៃ​ទី ៤ ខែ​តុលា ឆ្នាំ ២០១១​កន្លងទៅ​។

អានបន្ត...
 

Samsung មានគំរោង​លក់អោយ​បាន 19 លាន​ PCsឆ្នាំនេះ

 អ៊ីមែល បោះពុម្ភ PDF

samsungតាមរយះ​គេហទំព័រ (MarketWatch) -បានរាយការណ៍អោយ​ដឹងថា​ក្រុមហ៊ុន- Samsung Electronics Co.នៅ​ថ្ងៃ​ពុធ​នេះ​បាន​និយាយថា​ខ្លួន​មាន​គំរោង​លក់​អោយ​បាន​ 19 លាន​ personal computers នៅ​ឆ្នាំ​នេះ​ដែល​កើនឡើង​ពី​ 14 គ្រឿង​ដែល​បាន​លក់​កាលពី​ឆ្នាំ​ទៅ ។

លោក Nam Seong-woo ដែល​ជា​នាយក​ប្រ​តិបត្តិ​របស់​ Samsung Electronics' IT solutions business បាន​និយាយថា​ក្រុម​ហ៊ុន​នឹង​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​បង្កើន​ការ​លក់​នៅ​ក្នុង​ពិភព​លោក ហើយ​ក៏​មិន​ភ្លេច​ទី​ផ្សារ​នៅ​ក្នុង​ស្រុក​ផងដែរដោយ​បាន​រំពឹងថា​ទី​ផ្សារ​ក្នុង​ស្រុក​ក៏​នឹង​កើន​ឡើង​ខ្ពស់​ផងដែរ ។

Samsung ដែល​ជា​ក្រុមហ៊ុន​ technology  ធំជាង​គេ​បំផុតលើ​ពិភព​លោក​ខាង​ប្រាក់​ចំណូល​នឹង​ចេញ​នូវ​ultra-thin notebook computers ថ្មី​ដែល​ត្រុវ​គេហៅ​ថា​ជំនាន់​ 9​ នៅ ក្នុង​ប្រទេស​កូ​រ៉េ​ខាង​ត្បូង​នៅ​ខែ​នេះ ហើយ​ការ​ចេញ​លក់​លើទី​ផ្សារ​អន្តរជាតិ​នឹង​ធ្វើឡើង​នៅ​ខែ​មិនា ដោយ​ចាប់​ផ្តើម​ពី​សហរដ្ឋអាមេរិច ។

ក្រុម​ហ៊ុន​បាន​អោយ​ដឹងថា​ខ្លួន​នឹង​ចេញ​នូវ​ notebooks  ថ្មី​ដែល​មាន​ទំហំ​ screen ខុសគ្នា ៗ ។  13.3-inch screen notebook computerនឹង​ដំណើរ​ការដោយ Intel's core processor ទំងន់ 1.16 គី​ឡូ​ក្រាម ។យើង​ចាំមើល​ទាំងអស់​គ្នា​ថា​តើ​ក្រុម​ហ៊ុន​អាច​សម្រេច​តាម​ការ​គ្រោង​ទុក​របស់​ខ្លួន​បាន​ដែរ​រឺទេ ?

 

Apple បង្កើត tablet ថ្មី​ទំហំ​ ៨អ៊ីញ?

 អ៊ីមែល បោះពុម្ភ PDF

យោង​តាម​សារព័ត៌មាន Xinhua របស់​ចិន បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន Apple កំពុង​តែ​ធ្វើ​ការ​ជាមួយ​នឹង​ក្រុមហ៊ុន​ផ្គត់ផ្គង់​នៅ​ប្រទេស​អាស៊ី ដើម្បី​សាក​ល្បង​នូវ​កុំព្យូទ័រ tablet ថ្មី​ ដែល​មាន​ទំហំ​អេក្រង់​តូច​ជាង iPad ពោល​គឺ​ត្រឹម ៨អ៊ីញ​ប៉ុណ្ណោះ​។

Wall Street Journal ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មន្រ្ដី​មួយ​ចំនួន​នៅ​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ដល់ Apple ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា ក្រុមហ៊ុន​កំពុង​តែ​ដាក់​បង្ហាញ​នូវ​ការ​ឆ្នៃ​ម៉ូដ​ សម្រាប់ tablet ថ្មី​ ទំហំ​អេក្រង់ ៨អ៊ីញ​នេះ​។

ប្រិយមិត្ត​ដែល​ប្រើ​ប្រាស់ iPad ប្រាកដ​ជា​ដឹង​ហើយ​ថា​មាន​ទំហំ​អេក្រង់​ ៩,៧អ៊ីញ ដូច្នេះ​ការ​ចេញ​តូច​ជាង​មុន អាច​ជា​យុទ្ធសាស្រ្ដ​ថ្មី​មួយ​របស់ Apple ក្នុង​ការ​ប្រជែង​ជាមួយ tablet តូច​ៗ​របស់ Samsung និង​ក្រុមហ៊ុន​ដទៃ​ទៀត​ ដូច​ជា Amazon ជាដើម ដើម្បី​បន្ថែម​ភាព​នាំ​មុខ​ ឬ​ថែរក្សា​ដំណែង​លេខ​មួយ​របស់​ខ្លួន​ក្នុង​ទីផ្សារ tablet។

អានបន្ត...
 

Galaxy Tab 2 ចេញ​ខែក្រោយ​នេះ​ហើយ​!

 អ៊ីមែល បោះពុម្ភ PDF

យោង​តាម​សេចក្ដីប្រកាស​ព័ត៌​មាន​របស់​ក្រុមហ៊ុន Samsung កាលពី​ថ្ងៃ​ទី ១៣ ខែកុម្ភៈ​កន្លងទៅ បាន​ឲ្យ​ដឹង​ថា កុំព្យូទ័រtablet ថ្មី ទំហំ​៧អ៊ីញ ដែល​ដំណើរ​ការ​ដោយ Android នឹង​ចេញ​លក់​នៅ​លើ​ទីផ្សារ​នា​ខែ​មីនា​ខាង​មុខ​នេះ​ហើយ​។ Tablet ថ្មី​នេះ នឹង​ក្លាយ​ជា​ tablet ទី​មួយ​របស់ Samsung ដែល​ប្រើ​ប្រាស់​នូវ​ប្រព័ន្ធ​ដំនើរ​ការ Android 4.0 របស់ Google ឬ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា Ice Cream Sandwich។

Galaxy Tab ជំនាន់​ថ្មី​របស់ Samsung​ នេះ នឹង​មាន​ការ​កែ​ប្រែ​នូវ user interface ជាមួយ​នឹង layout ថ្មី​នៃ app gallery ហើយ​នឹង​មាន​នូវ facial recognition software ដែល​ដោះ​សោរ​ដោយ​ប្រើ​មុខ​របស់​អ្នក​ប្រើ​ប្រាស់​។

អានបន្ត...
 

Ultrabook ជំនាន់ទីមួយនឹង​ចុះ​ថ្លៃ25 ភាគរយ

 អ៊ីមែល បោះពុម្ភ PDF

samsung-series-5-ultrabook-best-buy-side-10821496នេះ​ជា​ដំណឹង​ល្អ​សំរាប់​អ្នក​ដែល​ចង់​ទិញ​ laptop ដែល​មាន​រូបរាង​ស្អាត​ស្តើង ដោយ​នៅ​ពេលនេះ​ក្រុមហ៊ុន Acer, Lenovo, និង HP បាន​ប្រកាស​ពី​ការ​លក់​បញ្ចុះ​តម្លៃ Ultrabook  25 ភាគ​រយ​ដើម្បី​រៀប​ចំ​ការ​ចេញ​លក់​នូវ Ultrabook ជំនាន់​ទី​ពីរ​ដែល​នឹង​ចេញ​លក់​នាពេល​ខាង​មុខ​ដ៏​ខ្លី​នេះ​ជា​មួយ​នឹង​ការ​ ប្រើ Intel Ivy Bridge processors ។

តាម​រយះ​គេ​ហទំព័រ DigiTimes, បាន​អោយ​ដឹងថា​ជំនាន់​ដំបូង​របស់ Ultrabooks នឹង​លក់​បញ្ចុះ​តម្លៃ​នៅក្នុង​ត្រី​មាស​ទី​ពីរ​នៃឆ្នាំ ២០១២ ដោយ​លក់​ក្នុង​តម្លៃ​  $699 ទៅ $799 ដែល​ការ​មុន​វា​លក់​ក្នុង​តម្លៃ $1000 ។

នេះ​គឺ​ជា​ការ​លក់​លាង​ឃ្លាំង​ Ultrabooks ដូចជា  Acer S3, Lenovo U300s, និង HP Folio 13 ដើម្បី​ចេញ​នូវ​ Ultrabook ជំនាន់ទី​ពីរ​ដូចជា HP Envy 14 Spectre។

ជំនាន់ទីពីរ​របស់ Ultrabooks នឹង​មាន​តម្លៃ​ថ្លៃ​ណាស់ ។ ជា​ឧទាហរន៍ Envy 14 Spectreដែល​រចនាដោយ​បញ្ចក់ និងមាន 1600 X 900 pixel display នឹង​មក​ដល់​នៅ​ថ្ងៃ​ទី ៨គុម្ភះលក់ក្នុង​តម្លៃ $1400 ។

 
ទំព័រ 1 នៃ 30