បុរសជនជាតិចិន គ្មានផ្ទះសម្បែងម្នាក់ បានទទួលការវះកាត់ប្រកបដោយជោគជ័យក្នុងការយកដុំមុខដែលដុះចេញមកប៉ុនបាល់ទាត់។ បុរសដែលមានឈ្មោះថា Chen Jianguo អាយុ៣៧ឆ្នាំរូបនេះ បានរស់នៅដោយលាក់លៀមដោយសារដុំមុខនេះអស់រយៈពេលស្ទើតែ២០ឆ្នាំ ទម្រាំទទួលបានជីវិតថ្មី ដែលមានផ្ទៃមុខដូចគេដូចឯង។
ការដុះដុំមុខនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ភ្នែករបស់គាត់ ដូចប្រិយមិត្តបានឃើញក្នុងរូបភាពស្រាប់ ហើយការញ៉ាំក៏ពិបាកនោះដែរ។ ដុំសាច់ដ៏ចម្លែក និងកម្រនេះ បានកើតមានឡើងដំបូងលើមុខរបស់គាត់ កាលពីឆ្នាំ ១៩៩៥ ហើយបានរីកធំធាត់ឥតឈប់ឈរ។
ការបន្តធំទៅៗនេះ បានធ្វើឲ្យផ្នែកខាងស្ដាំនៃមុខរបស់គាត់ ដែលរួមមានភ្នែកខាងស្ដាំ ច្រមុះ និងមាត់ ត្រូវទទួលរងការប៉ះពាល់។






អ្នកណាៗក៏ដឹងថាត្រីឆ្លាមគឺជាត្រីប្រមាញ់ដ៏សាហាវបំផុតនៅក្នុងទឹក ពោលគឺជាត្រីស៊ីសាច់ជាអាហារ។ ប៉ុន្ដែមិនមែនទាំងអស់នោះទេ ខណៈដែលពេលនេះ ត្រីឆ្លាមមួយក្បាលដែលនៅមជ្ឈមណ្ឌលសត្វសមុទ្រក្នុងទីក្រុង Birmingham នៃប្រទេសអង់គ្លេស បានធ្វើឲ្យគ្រប់ៗគ្នាមានការស្រឡាំងកាំង និងភ្ញាក់ផ្អើល ដោយសារតែវាជាឆ្លាមដំបូងគេក្នុងលោក ដែលតមសាច់ ស៊ីតែបន្លែ ដូចមនុស្សដែលហូបបួសនោះដែរ។
ក្មេងប្រុសជំទង់រស់នៅរដ្ឋ Michigan នៃសហរដ្ឋអាមេរិក បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានប្រទះឃើញនូវវត្ថុដែលមិនគួរឃើញនៅក្នុងសាំងវិចដែលខ្លួនកំពុងញ៉ាំ នោះគឺម្រាមដៃរបស់មនុស្ស។
ស្រ្ដីរស់នៅរដ្ឋ Texas ម្នាក់ ត្រូវបានគេរាយការណ៍ថាបានចាក់សម្លាប់គូដណ្ដឹងរបស់នាង ក្រោយពីនាងបានទទួលត្រឹមតែកាតជូនពរ និងផ្កាមួយចំនួនក្នុងថ្ងៃទិវាម្ដាយ (Mother's Day)។
ចោរស្ទើបទពិសោធន៍ពីរនាក់នៅក្នុងទីក្រុង Calima នៃប្រទេសកូឡុំប៊ី ប្រាកដជាមានអារម្មណ៍វិប្បដិសារីជាមិនខាន ក្រោយបានដឹងថា Facebook គឺជាអ្នកដែលធ្វើឲ្យខ្លួនគេចមិនផុតពីសំណាញ់ច្បាប់។
