ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size

សង្គម​ និង​វប្បធម៌

ស្រ្ដី​ខ្មែរ​ធ្វើ​ការ​នៅ​ហាង​នំ​ដូណាត់​នៅ​អាមេរិក ត្រូវ​អតិថិជន​ជះ​កាហ្វេក្ដៅ​ដាក់​ខ្លួន​

1រឿង​ដ៏​គួរ​ឲ្យ​រន្ធត់​បាន​កើត​ឡើង​ចំពោះ​ស្រ្ដី​ជន​ជាតិ​ខ្មែរ​យើង​ម្នាក់​ដែល​ទើប​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក​។ ក្រោយពី​បាន​ឃើញ​ចំណង​ជើង​ព័ត៌មាន​មួយក្នុងគេហទំព័រ​ព័ត៌មាន​​របស់​អាមេរិក​មួយ ​ដែល​ដាក់​ថា Donut Shop Assault ខ្មែរសារិកា​មាន​ការ​ភ្ញាក់​ផ្អើល​ និង​ក្រៀម​ក្រំ​យ៉ាង​ខ្លាំង ក្រោយ​ពីឃើញ​គេ​សរសេរ​ថា ជន​រង​គ្រោះ​គឺជា​ជន​ជាតិ​ខ្មែរ​។

យោង​តាម​ Huff Post បាន​ឲ្យ​ដឹងថា បុរស​រស់​នៅ​រដ្ឋ Philadelphia ម្នាក់ បាន​ជះ​កាហ្វេក្ដៅ​ទៅ​លើ​បុគ្គលិក​ហាង​នំ​ដូណាត់​មួយ ក្រោយ​ពី​មាន​ជម្លោះ​រឿង​ប្រាក់​តែ ២,៤ដុល្លារ​ប៉ុណ្ណោះ។

ប៉ូលីស​នៅ​ Philadelphia បាន​កំណត់​អត្តសញ្ញាត​ជនអគតិ​រូប​នេះ​បាន​ហើយ គឺ​ឈ្មោះ David Timbers ដោយ​សម្អាង​លើ​ខ្សែ​អាត់​វីដេអូ​ដែល​ដាក់​ក្នុង​ហាង​នោះ​។ រឿង​ហេតុ​ដែល​មិនគួរ​កើត​នេះ បាន​កើត​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន។ សារព័ត៌មាន​ដដែល​នេះ បាន​សរសេរ​ឈ្មោះ ស្រ្ដី​ដែល​រង​គ្រោះ​ថា Sok Caea (សុខ ជា) អាយុ​២៧ឆ្នាំ ទើប​មក​ពី​ប្រទេស​កម្ពុជា​។

អានបន្ត...
 

រូប​ម្ដាយ​បំបៅ​កូន​លើ​ក្រប​មុខ ទទួល​ការ​រិះ​គន់!

រូប​ភាព​លើ​ក្រប​មុខ​នៃ​ទស្សនាវដ្ដី​ដ៏​ល្បី​ល្បាញ TIME Magazine ដែល​មាន​ចំណង​ជើង​ថា "Are You Mom enough?" បាន​ទទួល​ការ​រិះ​គន់​មិន​សំចៃ​មាត់​​ពី​សំណាក់​សាធារណៈជន ក៏​ដូច​ជា​សារព័ត៌មាន​នានា​។ រូប​ភាព​នេះ បាន​បង្ហាញពី​ស្រ្ដី​ជា​ម្ដាយ​វ័យក្មេង​មួយ​រូប កំពុង​ឈរ​​បំបៅ​​កូន​ប្រុស ដែល​មានអាយុ​ជិត​៤ឆ្នាំ​។

មាន​មតិ​ខ្លះ​ បាន​លើក​ឡើងថា ការ​បំបៅដោះ​កូន គឺ​ជា​រឿង​ធម្មជាតិ ប៉ុន្ដែ​ការ​ឈរ​លើ​កៅ​អី ដើម្បី​បៅដោះ​ម្ដាយ​ដែល​កំពុង​ឈរ​ គឺ​មិនមែន​ជា​រូប​ភាព​ត្រឹម​ត្រូវ​នោះ​ទេ​។ ជាមួយ​គ្នា​នេះ​ដែរ មតិ​របស់​វេជ្ជបណ្ឌិត​ម្នាក់ ក៏​បាន​បង្ហាញ​ដែរ​ថា ការ​បំបោះ​កូន គឺ​គួរ​តែ​ធ្វើ​សម្រាប់​កូន​ដែល​មាន​អាយុ​ត្រឹម​៦ខែ ឬ​អាច​ដល់​មួយ​ឆ្នាំ ឬ​លើស​នេះ​បន្ដិច​បន្តួច​។ មិនត្រឹម​តែ​ប៉ុណ្ណោះ​ទេ រូប​នេះ​ក៏​មិន​បាន​បង្ហាញ​ពី​សេចក្ដី​ស្រលាញ់​របស់​ម្ដាយ​ ដែល​កំពុង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន​នោះ​ដែរ​។

តាម​ពិត​ទៅ អ្នក​ដែល​ឆ្នៃ​រូប​នេះ​ឡើង​ គឺ​ក្នុង​គោល​បំណង​មួយ​ដ៏​ល្អ​ប៉ុណ្ណោះ ប៉ុន្ដែ​ការ​មើល​ឃើញ និង​គិត​របស់​មនុស្ស​គឺ​ខុស​គ្នា​។ អ្នក​ថត​រូប​នេះ ចង់​បង្ហាញ​ថា ម្ដាយ​អាច​បំបោះ​កូន​នៅ​គ្រប់​កាលៈ​ទេសៈទាំង​អស់ សូម្បី​តែ​នៅ​ទីសាធារណៈ ដោយ​មិនមាន​ភាព​អៀន​ខ្មាស់​នោះ​ឡើយ​។

អានបន្ត...
 

ថ្នាក់បរិញ្ញាប័ត្រដែលមានទីផ្សារការងារធំ

1តើ​អ្នក​ចង់​បាន​ដឹង​ពី​ការ​ងារ​ដែល​ត្រូវ​នឹង​ទី​ផ្សារ​បច្ចុប្បន្ន​មែន​ទេ? ការ​ត្រលប់​ទៅ​ទទួល​ការ​សិក្សា​​ម្តង​ទៀត​ក៏​អាច​ជា​ជំហ៊ាន​នៃ​ជំរើស​ជីវិត​ដ៏​ត្រឹម​ត្រូវ​ដែរ។ យ៉ាង​ហោច​ណាស់​នេះ​ជា​របាយការ​ណ៍​ស្តី​ពី​សំនើរ​សុំ​កំលាំង​ពលកម្ម​របស់​​មជ្ឈមណ្ឌល​អប់​រំ​នៃ​សាកល​វិទ្យាល័យចច​ថោន (Georgetown)។

ចំណង​ជើង​នៃ​របាយ​ការ​ណ៍​នេះ​គឺ  “ តំរូវការ​ជំនួយ ៖ ការ​ប៉ាន់​ប្រមាណ​លើ​តំរូវ​ការ​ងារ និង​ការ​អប់​រំ​រហូត​ដល់​ឆ្នាំ២០១៨”។ របាយការណ៍​នេះ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១០​ ខែ​មិថុនា ឆ្នាំ​២០១០ ដែល​​៦៣​%​នៃ​តំរូវ​ការ​ងារ​​ទាំង​នោះ គឺ​តំរូវ​លើ​កំរិត​មហាវិទ្យាល័យ។

ខាង​ក្រោម​នេះ​ ជា​ចំណាត់​ថ្នាក់​ទាំង​៥​នៃ​លំដាប់​តំរូវ​ការ​ការងារ (នៅ​សហរដ្ឋអាមេរិក​ រហូតដល់​ឆ្នាំ ២០១៨) ៖

លំដាប់​ទី​ ១ ៖ ផ្នែក​ពាណិជ្ជកម្ម

តើ​អ្នក​ចាប់​អារម្មណ៍លើ​ទី​ផ្សារ​ពាណិជ្ជកម្មមែនទេ? អ្នក​ប្រហែល​មាន​គំរោង​អ្វី​មួយ​នៅ​ក្នុង​ចិត្ត​ហើយ។ ថ្នាក់​បរិញ្ញាប័ត្រ​រដ្ឋាបាល​ពាណិជ្ជកម្ម អាច​ជួយ​អ្នក​​ឲ្យស្គាល់​ទាំង​ក្នុង និង​ក្រៅ នៃ​ការ​ប្រែប្រួល និង​រីក​លូត​លាស់​សហគ្រាស​មួយ។ មុខ​វិជ្ជា​ដែល​ត្រូវការ​នោះ មាន​ដូច​ជាទំនាក់​ទំនង  ដំណោះ​ស្រាយ​បញ្ហា និង​ដឹក​នាំ។ ថ្នាក់​ទូទៅ ប្រហែល​អាច​មាន​ទាំង​ចិត្តវិទ្យា  សរសេរ និង​គណិត​វិទ្យា ហើយ​ក៏នៅ​មាន​មុខវិជ្ជាសេដ្ឋកិច្ច ទំរង់​ស្ថាប័ន​ពាណិជ្ជកម្ម និង​ទីផ្សារ។

លំដាប់​ទី២ ៖ ផ្នែកសុខាភិបាល (គុលានុបដ្ឋយាការ)

ជាមួយ​នឹង​កំនើន​ឡើង​នៃ​មនុស្ស​ម្នាឥត​ឈប់ នាំ​ឲ្យ​តំរូវ​ការ​នៃ​ផ្នែក​សុខា​ភិបា ក៏កាន់​តែ​កើនឡើង​ដែរ។ ថ្នាក់​បរិញ្ញាប័ត្រ​រងផ្នែក​ថែ​ទាំ​វេជ្ជសាស្រ្ត អាច​ជួយ​អ្នក​ឲ្យ​សំរាប់​លើ​​អាវជីពការ​ងារ​នេះ​បាន។ ក្នុង​កម្មវិធី​ថែទាំ​វេជ្ជសាស្រ្ត អ្នក​ត្រូវ​សិក្សា​មុខ​វិជ្ជា​មួយ​ចំនួនដូចជា Anatomy រូបសាស្រ្ត ឱសថសាស្រ្ត ដើម្បី​អាច​ក្លាយ​ជា​គិលានុបដ្ឋយាការម្នាក់​បាន។

លំដាប់​ទី៣ ៖ ផ្នែក​គណនេយ្យ

សំរាប់​អ្នក​ដែល​ចង់​បាន​នូវ​ការ​ងារ​ដែល​មាន​លំនឹង សូម​ងាកមក​ចាប់​អារម្មណ៍​លើ​ផ្នែក​គណនេយ្យ​ចុះ។ ជាមួយ​នឹង​កម្មវិធី​សិក្សាផ្នែក​គណនេយ្យ អ្នក​ត្រូវ​រៀន​នូវ​ជំនាញ​គណនេយ្យ មូល​ដ្ឋានគ្រឹះ​ពាណិជ្ជកម្ម និង​កម្មវិធី​កុំ​ព្យូទ័រមួយ​ចំនួន។ ពី​ព្រោះ​តែ​ទំនួល​ខុស​ត្រូវ​លើ​ការងារជា​គណនេយ្យករ អ្នក​ក៏​ប្រហែល​ជា​ត្រូវ​សិក្សា​នូវ​ថ្នាក់​ច្បាប់ សិលធម៌ និង​ទំនាក់​ផង​ដែរ។

លំដាប់ទី៤ ៖ ផ្នែក​បច្ចេក​វិទ្យា និង​ពត៌មាន​វិទ្យា

តើ​​អ្នក​មាន​សញ្ញាប័ត្រ​ថ្នាក់​បរិញ្ញាប័ត្រមួយ​ហើយ ប៉ុន្តែ​ចង់​ផ្លាស់​ប្តូរ​ទៅ​ខាង​ផ្នែក​វិទ្យាសាស្រ្ត​វិញមែន​ទេ? បើ​ពិត​មែន​សូម​ធ្វើ​ការ​ពិចារណាលើ​ថ្នាក់​បរិញាប័ត្រ​ជាន់​ខ្ពស់​ផ្នែក​ពត៌មាន​វិទ្យា (IT)។ ជាមួយ​នឹង​សញ្ញាប័ត្រជាន់​ខ្ពស់​ផ្នែក​ពត៌មានវិទ្យា បើ​អ្នកគ្រាន់​តែ​សិក្សា​បន្ថែម​ថ្នាក់​វិទ្យាសាស្រ្ត​កុំ​ព្យូរទ័រ និង​ពាណិជ្ជកម្មដែល​ទាក់​ទង​នឹង​IT  អ្នក​នឹង​មាន​ជំរើស​​ក្នុង​ការ​ងារ​ខាង​ផ្នែក​នេះ ដូច​ជា គ្រប់​គ្រង​ប្រព័ន្ធ​ទិន្នន័យ ឬ​ខាង​បណ្តាញ​ Network​ជាដើម។

លំដាប់​ទី​៥ ៖ ផ្នែក​រដ្ឋាបាល​វេជ្ជសាស្រ្ត

តើ​អ្នក​មាន​ចំណាប់​អារម្មណ៍​លើ​ផ្នែក​វេជ្ជសាស្រ្ត និង​ចង់​ជំរុញ​មុខដំណែង​គ្រប់​គ្រង​ដែរទេ? ថ្នាក់​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់​លើ​ផ្នែករដ្ឋបាលវេជ្ជសាស្រ្ត អាច​ជួយ​អ្នក​ក្នុង​ការ​អភិវឌ្ឍន៍ជំនាញ​គ្រប់​គ្រងបាន​ល្អក្នុង​ការ​តំរង់​ទៅ​ទៅ​កាន់​ទី​ផ្សារ​ការ​ងារ​ដែល​កំពុង​ទំនេរ​នេះ។ ដោយ​សិក្សា​បន្ថែម​លើ​ផ្នែក​គ្រប់​គ្រង​ហរិញ្ញវត្ថុ គណនេយ្យ ច្បាប់ សិលធម៌ និង​កម្មវិធី​កុំ​ព្យូទ័រ​មួយ​ចំនួន ដែល​ទាក់​ទង​នឹង​ការ​ថែទាំវេជ្ជសាស្រ្ត អ្នក​​នឹង​មាន​ឱកាស​ខ្ពស់​ក្នុង​ទី​ផ្សារ​ការ​ងារ។

លំដាប់​ទី​៦ ៖ ផ្នែក​អប់​រំ

ថ្នាក់​បរិញ្ញាប័ត្រ​ផ្នែក​អប់​រំ គឺ​ជា​ចំនុច​ចាប់​ផ្តើម​ដ៏​ល្អ​សំរាប់​អ្នក​ដល់​ចង់​ជំរុញ​ឱកាស​ក្នុង​ទី​ផ្សារ​ការ​ងារនេះ។ ដោយសារ​ការ​អប់​រំ​ ច្រើន​តំរូវ​ឲ្យ​មាន​ការ​បង្រៀន​លើ​មុខ​វិជ្ចា​ផ្សេងៗ ដូច្នេះ​ក្នុង​កម្មវិធី​អប់​រំ​ទូទៅ​តែ​ង​តែ​មាន​បញ្ចូល​នូវ​មុខ​វិញ្ញាគណិត​វជ្ជា វិទ្យាសាស្រ្ត សិល្បៈ និង​តន្រ្តី។ បន្ថែម​លើ​នេះ ​ដើម្បី​មាន​ប្រសិទ្ធភាព​ក្នុង​អាជិព​បង្រៀន អ្នក​គួរ​សិក្សា​បន្ថែមនូវថ្នាក់​ពិសេស​មួយ​ចំនួន​ដូច​ជា​ ចិត្ត​សាស្រ្ត​ក្នុង​ការ​រៀន ទស្សនៈ​នៃ​ការ​អប់​រំ និង​គរុកោសល្យ។
 

គ្រូបង្រៀននៅបង់ក្លាដេស ដុតជើងកូនសិស្សរបស់ខ្លួន

_60009383_woundប៉ូលីស​នៅ​ប្រទេស​បង់​ក្លាដេស កំពុង​ធ្វើការ​តាម​ចាប់គ្រូ​បង្រៀនពី​សាលាសាសនា​មូស្លីម​ ដែល​បាន​យក​ដែក​ដុត​ក្តៅ​មក​ដុត​កំឡោច​ជើង​នៃ​កូន​សិស្ស​ស្រី​ម្នាក់ ដោយ​សារ​តែ​នាង​បរាជ័យ​​ក្នុង​ការ​បួងសួង​ឲ្យ​ទៀង​ទាត់។

ពួក​គេ​និយាយ​ថា​មាន​ក្មេង​ស្រី​១៤​នាក់ ដែល​មាន​អាយុពី​៨ ទៅ​១២​ឆ្នាំ សុទ្ធ​តែ​ត្រូវ​ទទួល​រង​នូវ​គ្រោះ​ថ្នាក់​ដូច​គ្នា​នេះ។

ដោយសារ​តែ​ស្ថាន​ភាព​នេះ សាលារៀន​ត្រូវ​បិទ​ទ្វា​មួយ​រយៈ ពី​ព្រោះ​តែ​ដំណឹង​នៃ​អំពើ​ឃោរ​ឃៅ​នេះ​បាន​ត្រូវ​អ្នក​សារពត៌មាន​យក​មក​ផ្សព្វ​ផ្សាយ។

ជា​សំណាង​ល្អ ដែល​ស្នាម​របួស​របស់​ពួក​គេ​ គឺ​គិត​ថា​មិន​សូវ​ជា​ធ្ងន់​ធ្ងរ​ប៉ុន្មានឡើយ។

ដោសារ​តែ​ រដ្ឋាភិបាល​របស់​បង់​ក្លាដេស បាន​ចេញ​បំរាម​ហាម​ប្រាម​លើ​ការ​ដាក់​ទារុន​កម្ម​គ្រប់​បែប​យ៉ាង សំរាប់​គ្រប់​ស្ថាប័ន​អប់​រំ​ហើយតាំង​ពី​ឆ្នាំ​២០១០ ដូច្នេះ​គ្រូបង្រៀន​ម្នាក់​នេះ នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​តាម​ច្បាប់​លើ​អំពើ​របស់​ខ្លួន។

ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​មានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​គាត់​បាន​ឃើញ​ស្នាម​របួស​របស់​នាង។

ឧបទវហេតុ​នេះ បាន​កើត​ឡើង​នៅ​ថ្ងៃ​អង្គារ៍ ពេល​ពួក​នាង​កំពុង​រៀន​ភាសា​អារ៉ាប់ និង​បែនហ្កាលី នៃម៉ាដ្រាស្សា នៅ​សាលាណាម៉ាស្យាមពុ (Namashyampur) ក្នុង​ក្រុងដាកា (Dhaka)។

ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ ឈ្មោះ​ ហើឌូសី អាទើ(Ferdousi Akther) បាន​និយាយ​ថា “ វា​គឺ​ជា​ថ្ងៃ​ទី​មួយនៃ​ម៉ាដ្រាស្សាបន្ទាប់​ពី​ការ​ឈប់​សំរាក​របស់​យើង។ អ្នកគ្រូ​​របស់​យើងបាន​ខឹង​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​គាត់​លឺ​ថា​ពួក​យើង​មិន​បាន​ធ្វើ​ការ​បន់​ស្រន់​ជា​ទៀង​ទា់​ក្នុង​ពេល​សំរាក​របស់​យើង។ បន្ទាប់​មក​គាត់​ក៏​ឲ្យ​អ្នក​ជំនួយការ​របស់​គាត់ យក​ដែក​ទៅ​ដុត ហើយ​ដាក់​មក​លើ​ជើង​របស់​យើង។ ការ​ឈឺ​ចាប់​នោះ​គឺ​ពិបាក​នឹង​ទ្រាំ​ណាស់។ “

កូន​សិស្ស​ដែល​បាន​រង​គ្រោះ​នោះ សុទ្ធ​តែ​បាន​ប្រាប់​ថា អ្នក​គ្រូក៏​បាន​សួរ​ពួក​គេ​ថា តើ​ពួក​គេ​ស្គាល់​ពី​ភាព​ក្តៅ​ឈឺ​ចាប់​នៅ​ភ្លើង​នៅឋាន​នរក​ដែរ​ឬ​ទេ   ហើយ​បើ​ពួក​គេ​មិន​ធ្វើ​ការ​បួង​សួង​ឲ្យ​បាន​ទៀត​ទាត់ ពួក​គេ​នឹង​ទទួល​បាន​នូវ​ការ​ដាក់​ទោស​ស្រដៀង​គ្នា​នេះ​ដែរ។

 

ការ​វាយ​ប្រហារ​មួយ​បាន​កើត​​ឡើង​​នៅ​​ក្នុង​​សាកល​វិទ្យាល័យ​​នៃ​ប្រទេស​​នីសេរីយ៉ា

duthiers-nigeria-blasts-target-press-00011214-t1-mainកាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា វេលា​ម៉ោង​ប្រហែល​៩និង​៣០​នាទី មាន​ការបាញ់​បោះ និង​បំផ្ទុះ​គ្រាប់​បែក​មួយ​បានកើត​ឡើង​នៅឯ​សាកលវិទ្យាបាយ៉េរូ (Bayero University) ភាគ​ខាង​ជើង​នៃ​​ទី​ក្រុង​កាណូ (Kano)។

បើតាម​សម្ដី​របស់​សាក្សី​ និង​ប៉ូលីស​មាន​មនុស្ស​យ៉ាង​ហោច​ណាស់៦​នាក់​ត្រូវ​បាន​ ស្លាប់។ ក្រុម​ប៉ូលីស​កំពុង​តែ​បន្តស្រាវ​ជ្រាវ​​ស៊ើបរក​ជន​ល្មើសដែល​បង្ក​ហេតុ​នេះ។ អ្នក​យក​ពត៌មាន​បាន​និយាយ​ថា​ទិស​ដៅ​នៃ​ការ​វាយ​ប្រហារនេះ​ គឺ​សំដៅលើ​ពួក​ជនជាតិ​គ្រីស  ហើយ​ក្រុម​សកម្មជន​ប្រ​យុទ្ធ​​អ៊ីស្លាម​កំពុង​បាន​ត្រូវ​ចោទ​ប្រកាន់​ថា​មាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​​សកម្មភាពនេះ។ ប៉ុន្តែ​ពុំ​ទាន់​មាន​ក្រុម​ណាមួយ​មាន​ទទួល​ខុស​ត្រូវ​លើ​សកម្មភាព​នេះ​នៅ​ឡើយ​ទេ។

តាម​រយៈ​សម្ដី​របស់​លោក​សាស្រ្តាចារ្យប្រវត្តិវិទ្យាឈ្មោះ មហាម៉ាតស៊ីឡឺម៉ាន់ (Mohammed Suleiman) បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ការ​បាញ់បោះ និង​បំផ្ទុះ​គ្រាន់​បែក​មកលើ​អគារ​នៃ​សាកលវិទ្យាល័យ​​ជាបន្ត​បន្ទាប់​នេះ​ មាន​រយៈពេល​ប្រហែល​៣០​នាទី។ បើ​តាម​សំដី​របស់​ប៉ូលីស​ក្នុង​តំបន់​បង្ហាញថា​ចំនួន​នៃ​អ្នក​ស្លាប់​អាច​កើន​ឡើង ច្រើន​ជាង​៦​នាក់។  ប៉ូលីស​មាន​សមត្ថកិច្ច បាន​នឹង​កំពុង​បិទ​ តំបន់​នោះ​​ ដើម្បី​ធ្វើការ​ស្រាវ​ជ្រាវ​ និង​ស្វែង​រក​ជន​ដៃ​ដល់។
 
ទំព័រ 1 នៃ 25