ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម ផ្សេងៗ រឿងកំប្លែងខ្លី

រឿងកំប្លែងខ្លី

ស្រីនោះនិយាយអីខ្លះ!

jokesនៅ​ល្ងាច​ថ្ងៃ​ច័ន្ធ​ មាន​នារី​មាឌធំ​ និង​កាចអស្ចារ្យ​មា្ន​ក់ ក្រោយ​ពី​ចម្អិន​អាហារ និង​រៀបចំ​អាហារ​​រួចបាន​មើល​ម៉ោង ​ឃើ​ញថា ម៉ោង៧​យប់​ហើ​យ​ ប្តី​ដ៏​សំ​គម​របស់គាត់​មិន​ទាន់​មកដល់​ផ្ទះ ដើម្បី​ហូបបាយ​ជុំ​គ្រួសារ​ឡើយ​។ កាន់តែ​មើ​ល​​ម៉ោង​កាន់តែ​ក្តៅ​ចិត្ត​ដូច​នេះ​នាង​ដែល​ជា​ប្រពន្ធ​មា​ឌធំ​រូបនេះ​បាន​ ​ប្រើ​កូន​ប្រុស " អាចយ​​រត់ទៅថ្ន​ល់​យក​ទូរ​សព្ទ​សាធារណៈ​តេ​ហៅ​ឪ​ឯង​មក​ហូបបាយ​លឿន ម៉ាក់​ចាំ​ផ្លូវ"​។
ក្រោ​​យ​ពី​ទៅ​បាត់​មួយ​សន្ទុះ​កូនប្រុស​រត់​ត្រហេបត្រហប​មក​ប្រាប់​ម៉ែ " ម៉ែៗ កូន​តេ​ទៅ៥-៦​ដង តែ​មាន ​ស្រី​ម្នាក់​ឆ្លើ​យ​​រហូត​..." កូន​និ​យាយ​មិន​ទាន់​ចប់ ម្តាយ​គំហក " បាន​ហើយ​! ទៅ​មើល​ទូរទស្សន៍​ទៅ "​។ ប្រមាណ​ជា​១៥​នាទី ក្រោ​យមក​ប្តី​សំគម​មក​ដល់​ទើប​ចុះ​ផុត​ពី​ឡាន​ភ្លាម គា​ត់​ក៏​ត្រូវ​ប្រពន្ធ​ដាល់​តប់​ផាំងៗ រក​គេច​មិនទាន់​ ដោយ ​មិន​បាន​ត្រៀម​មុន ណាមួយ​មាឌតូច បុរស​នោះ​ក៏​ប្រះ​ខ្លួន​លើ​ទីធ្លា​ស្រែក​ដូច​ក្មេង​ហៅ​​​គេឯង​ជួយ​។
ញាតិ​​ជិតខាង​ឈូរ​ឆ​មកជួយ ស្ត្រី​ជា​ប្រពន្ធ​ខឹង​ណាស់ ស្រែក​ដាក់​កូន​ថា " អា​ក្អូន ប្រាប់​អ៊ំៗ​ទៅ មី​ស្រី​នោះ​ ថា​ម៉េច​ខ្លះ​! " កូន​តប " ម៉ែៗ ស្រី​នោះ​និយាយថា លេខ​ដែល​លោកអ្នក​ហៅ​មិន​អាច​ទទួល​ការ​ហៅចូល​បានទេ "​។​

 

មកពីប្រយោគ​ចុង​ក្រោយ​របស់​តាប៉ិ​ឯង

jokesខណៈកំពុង​ដេក​នៅ​លើគ្រែជាមួយគ្នា ស្រ្តីជា​ប្រពន្ធ​បានទះកំផ្លៀង​ប្តី​មួយ​ដៃ​ផាច់ ! ធ្វើអោយ​បុរស​ជា​ប្តី​ភ្ញាក់​តាំង​សើ​ង​ម៉ើង​ ប្រញាប់​សួរ​ប្រពន្ថ​ទាំង​ខឹងថា​ ៖

ប្តី ៖​ ហេតុ​អី​បានជា​យាយ​ប៉ិ​ឯង​ទះ​កំផ្លៀង​បងទាំង​កំពុង​តែ​ដេក​យល់​សប្តិល្អ​អ៊ីចឹង ?

ប្រ​ពន្ធ​៖ ពាក្យមមើប្រយោគ​ចុង​ក្រោយ​របស់​តា​ប៉ិ​ឯង​គឺ​សមនឹង​មួយ​កំផ្លៀង​នេះណាស់ បើ​សិន​ជាអាច​គឺ​ធាក់​តា​ប៉ិឯង​អោយ​ធ្លាក់​ពី​លើ​គ្រែ​នេះ​តែ​ម្តងគឺ​គ្មាន​ខុស​អីទេ !

ប្តី៖ យាយប៉ិឯង​និយាយ​ប្រាប់​ខ្ញុំ​មក​មើល​ថា​ខ្ញុំ​និយាយថា​ម៉េច ?

ប្រពន្ធ៖ ប្រយោគ​ដំបូង "អូន​សម្លាញ់​បង​ស្រលាញ់អូន​ខ្លាំងណាស់ ! " ប្រយោគទី២ "រាង​អូន​ស្វែល ត្រគាក​ហំ សមនឹង​សុដនក្បំក្បោះ" ។

ប្តី ៖ (និយាយកាត់​សម្តី​របស់ប្រពន្ធភ្លាម ) គ្រាន់តែ​ប៉ុណ្ណឹង​សោះ​មិនគួរ​យាយប៉ិឯងទះ​កំផ្លៀង​ខ្ញុំ​អញ្ចឹង​សោះ​ព្រោះ​វាសុទ្ធ​តែជាពាក្យ​ល្អ​ដែល​បង​សរសើរ​អូន ។ 

ប្រពន្ធ ៖ (ទះ​កំផ្លៀង​ប្តី​មួយ​ដៃទៀត​ផាច់ ) យ៉ើស​ តាប៉ិ​កញ្ចាស់ ថា​សរសើរ​អញ​ផងរឺ ? ដឹងទេថា​ប្រយោគ​ចុង​ក្រោយ​នោះ​យ៉ាង​ម៉េច​គឺ "អូន​ស្អាត​ជាង​យាយ​ប៉ិ​កញ្ជាស់​របស់​ដល់ទៅ​រាប់​រយ​ដងឯណោះ " តើ​សម​អោយ​ខ្ញុំ​ទះ​កំផ្លៀង​អត់ ? 

 

 

តាមពិត​អញ្ចឹងទេ !​ ស្មាន​ខុស​អស់ !

jokesអ្នក​ឯក​ទេស​ក្រុមហ៊ុនទឹកក្រូច​ម្នាក់ត្រូវបានបញ្ជូនទៅ​ប្រ​ទេសចិន ដើម្បី​ឃោសនា​អំពី​ផលិតផល​ទឹកក្រូច​រប​ស់​ក្រុម​​ហ៊ុន។ ប៉ុន្តែ​ដោយ​មិន​ចេះ​​ភាសាចិន អ្នកឯក​ទេស​​នោះ​​ប្រើ​រូបភាព​៣​ជំនួស​​ឱ្យ​ការសរសេរ​ជា​អ​ក្សរ។

រូ​ប​​ភាព​ទី១​នៅខាងឆ្វេងដៃ គូរ​អំពី​បុរស​ម្នាក់​ដើ​រ​អូស​ជើ​ង​​កណ្ដាល​សមុទ្រខ្សាច់​ក្ដៅ​ស្ទើរស្លាប់ មើលទៅ​ដូចជា​មិ​ន​សល់​កម្លាំង​កំហែង​ក្នុងខ្លួន​ និង​កំពុងស្រេកទឹក​យ៉ា​ង​ខ្លាំង។ 

រូប​​ភាព​​ទី២ គូរ​រូប​បុរស​នោះ​ផឹក​ទឹកក្រូច​របស់​ក្រុមហ៊ុន​ខាងលើ​។ 

ចំណែក​​រូបភាព​ទី៣ នៅ​ខាងស្ដាំ​បង្អស់ គូរ​រូប​បុរស​នោះ​សើ​ច​ក្អាកក្អាយ សប្បាយចិត្ត និង​មានកម្លាំង​កំ​ហែ​ង​​ឡើងវិញ។

ន័​​យ​​របស់​រូបភាព​ទាំង៣ចង់បង្ហាញថា ទោះជា​កំពុ​ង​ហេវ​ហត់​​យ៉ាងណា​ក៏ដោយ ឱ្យតែ​បានផឹក​ទឹកក្រូច រប​ស់​​ក្រុមហ៊ុន​​ខាងលើ នឹងមាន​កម្លាំ​ង​​ឡើងវិញ​ភ្លាម​មួ​យ​រំ​ពេ​ច ។ ទោះ​ជាយ៉ាងណា មួយឆ្នាំ​ក្រោយ មិនត្រឹមតែ​មិនអាច​បង្កើន​​ការលក់ផលិតផល​ទឹកក្រូច​របស់​ក្រុមហ៊ុន​ខា​ង​លើ​​ប៉ុ​ណ្ណោះ​ទេ គឺ​លក់​លែងដាច់​សោះ​តែម្ដង រហូ​ត​ដល់​​អ្នកឯកទេស​រូបនោះ ត្រូវ​ក្រុមហ៊ុន​បណ្ដេ​ញ​ចេញ​ពី​ការ​ងារ​ដោយសារតែ​ធ្វើឱ្យ​ក្រុមហ៊ុន​ខា​ត​បង់​ច្រើន​ពេ​ក​។ មាន​មនុស្ស​មួយចំនួន​នឹក​ឆ្ងល់ ព្រោះ​បើពិនិត្យ​រូប​ភា​ព​​ឃោសនា សមតែ​ទឹកក្រូច​លក់ដាច់​ណាស់ ចុះ​ហេតុ​​​យ៉ាងម៉េច​ក្ស័​យ​ធ​ន? ឮ​ដូច្នេះ​អ្នកឯកទេស​ដែល​ត្រូវ​​បណ្ដេញពីការងារ និយាយ​យ៉ាង​ស្រងូតស្រងាត់​ថា៖​ មកពីខ្ញុំ​មិនយល់​អ្វីសោះ។ ខ្ញុំ​មិនត្រឹមតែ​មិនចេះ​ភា​សា​​ចិន​ប៉ុណ្ណោះទេ ថែមទាំង​មិនបានដឹងថា អក្សរ​ចិន​​អាន​ពីស្ដាំទៅឆ្វេង​ទៀតផង ហេតុនេះ​ រូបភាព​ឃោ​ស​នា​របស់ខ្ញុំ ក៏​គេ​មើល​ពីស្ដាំទៅ​ឆ្វេង​​ដែរ គឺ​គេ​មើល​ទៅ​​អ្នក​កំពុងសប្បាយ​មានកម្លាំងកំហែង បន្ទាប់ពី​ផឹក​ទឹក​ក្រូច​របស់​ក្រុមហ៊ុន​ខាងលើ នឹងក្លាយជា​អ្នក​បាក់​កម្លាំ​ង​​រហូតដ​ល់​​ដើរ​អូសជើង ព្រោះ​ហេវហត់​ពេក​លើកជើ​ង​​លែងរួច៕

 

ផ្សាយពាណិជ្ជកម្ម​ឆ្នាំ ២០១២​

jokesអ្នក​ជំនួញ​ធំ​ម្នាក់​​ជួប​រឿង​អកុសល​ស្លាប់​​ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​មួយ ។ ពេល​ស្លាប់​ភ្លាម​​ព្រលឹង​​គាត់​បាន​ឡើង​ដល់​ឋាន​សួគ៌ និង​បាន​​ជួប​ទេវ​តា​មួយ​អង្គ​ឈរ​ស្ទាក់​ផ្លូវ​ ។ ទេវតា​​អង្គ​នោះ​និយាយ​ប្រាប់​​គាត់ ៖

-ចាំ​​យើង​បង្ហាញ​​រូប​ភាព​ឱ្យ​មើល​សិន, ​មើល​រួច​អ្នក​ឯង​មាន​សិទ្ធិ​ជ្រើស​រើស​ដោយ​ខ្លួន​ឯង ​យើង​នឹង​ជួយ​បំពេញ​បំ ណ​ង​​តាម​ក្រោយ ។​ប្រាប់​រួច​ទេ​វតា​នាំ​ឈ្មួញ​ដើរ​ទៅ​ឈរ​ខាង​មុខ​អេក្រង់​ធំ​មួយ​ ហើយ​យក​តេឡេ​កុម្មង់​​ចុច​​បន្តិច​  ស្រា​ប់​​តែ​​រូប​ភាព​បង្ហាញ​ឱ្យ​ឃើញ​​ទេវតា​​រាប់​រយ​អង្គ​ផ្លុំ​​ខ្លុយ​​​អត់​បទ​អត់​ន័យ និង​មាន​មនុស្ស​រាប់​ពាន់​នាក់​ដើរ​ទៅ​​​ដើរ​មក​​យ៉ាង​ខ្ជិល​ច្រអូស មិន​តែ​ប៉ុណ្ណោះ​​ដើរ​បណ្តើរ​ស្ងាប​បណ្តើរ​ ហាក់​បី​ដូច​ជា​ពួក​គេ​មួ​យ​ណា​ក៏​ងងុយ​ដេក ។​ទេវតា​សួរ​​ព្រលឹង​ឈ្មួញ ៖

-មើល​ឃើញ​ច្បាស់​​ហើយ​​នៅ?

-បាទ, ឃើញ​ច្បាស់​​ហើយ!

-នេះ​ជា​ទិដ្ឋ​ភាព​ប្រចាំ​ថ្ងៃ​​​លើ​​ឋាន​សួគ៌ ។ ឥឡូវ​​យើង​ឱ្យ​អ្នក​ឯង​​ឃើញ​​ទិដ្ឋ​ភាព​ប្រចាំ​ថ្ងៃ​នៅ​​ឋាន​នរក​ម្តង ។ មើល​រួច​អ្នក​ឯង​ប្រាប់​​យើងតើ​ចង់​ទៅ​​ឋា​ន​ណា​ ។​ទេវតា​​​ចុច​តេឡេ​កុម្មង់​ម្តង​ទៀត លើ​អេក្រង់​បង្ហាញ​រូប​ភាព​ពិធី​ជប់​លៀង​ធំ​សំបើម​​ ស្រា សាច់​ពោរ​ពាស ។ មនុស្ស​ម្នា​ស៊ីផឹក​រាំ​ច្រៀង​ហ៊ោ​ក​ញ្ជ្រៀវ​​កង​រំពង, ទឹក​មុខ​​សប្បាយ​រីក​រាយ​រក​អ្វី​ប្រៀប​ពុំ​បាន បើ​ប្រៀប​ធៀប​នឹង​​មនុស្ស​​ឋាន​សួគ៌​​ដែ​ល​ដើរ​យ៉ាង​ប៉ក់​ល្វើយ​សឹង​មិន​ចង់​លើក​ជើង​ឃើញ​ថា ផ្ទុយ​គ្នា​ស្រឡះ ។ បង្ហាញ​​រូប​ភាព​​មួយ​សន្ទុះ​​ទេវតា​និយាយ​ប្រាប់ ៖

-នេះ​ជា​ទិដ្ឋ​ភាព​នៅ​ឋាន​នរក ។ យើង​​ឱ្យ​​មើល​ទិដ្ឋ​ភាព​ទាំង​ពីរ​​ឋាន​ហើយ, ឥឡូវ​ដល់​​វេន​អ្នក​ឯង​ជ្រើស​រើស​ម្តង តើ​ចង់​​នៅ​ឋាន​​ណា?

ឈ្មួញ​​ឆ្លើយ​ផូង​អត់​បាច់​​និយាយ​ច្រើន ៖

-ខ្ញុំ​សុំ​ទៅ​នៅ​ឋាន​នរក !

គាត់​​និយាយ​ចប់​​ពាក្យ​​ប៉ុន្មាន​​ម៉ាត់​នេះ​លេច​​យម​បាល​ពីរ​នាក់​ មក​ដល់​ក្រៀក​គាត់​នាំ​ឆ្ពោះ​ទៅ​កាន់​​​ខ្ទះ​ប្រេង​កំពុង​ពុះ​គ្រុកៗ ។ ឈ្មួញ​នោះ​តក់​ស្លុត​ងាក​ស្រែក​ដាក់​ទេវតា ៖

-លោក​បោក​ប្រាស់​ខ្ញុំ ។ ​ទិដ្ឋ​ភាព​ឋាន​នរក​ដែល​លោក​បង្ហាញ​​ខ្ញុំ​មិន​មែន​អីចឹង​ទេ!

ទេវតា​ឆ្លើយ​បណ្តើរ​ដើរ​ចេញ​បណ្តើរ ៖

-អ្នក​ឯង​នៅ​ឋាន​មនុស្ស​លោក​រក​ស៊ីដល់​ក្លាយ​ជា​អ្នក​មាន​ដោយ​សារ​ពូកែ​ផ្សាយ​ពាណិជ្ជ​កម្ម ។ រូប​ភាព​អម្បាញ់​មិញ​ជា​ការ​ផ្សាយ​ពាណិជ្ជ​​កម្ម​តើ, ម៉េច​មិន​យល់? ជួយ​​អត់​បាន​ទេ៕

 

Sms សារភាពស្នេហ៍

jokesមានបុរស​ម្នាក់​បាន​លួច​ស្រលាញ់​នារីម្នាក់ជាយូរមកហើយ ប៉ុន្តែ​មិន​ហ៊ាន​សារភាព​ប្រាប់នារីនោះឡើយ ។​ នៅ​ថ្ងៃ​មួយ​ដោយ​ទ្រាំ​លាក់ការ​ស្រលាញ់​នេះ​តទៅទៀត​លែង​បាន​ បុរសនោះ​ក៏​បាន​សម្រេច​ចិត្ត​លើក​ទូរ​សព្ទឡើង​ប៉ុន្តែ​មិនហ៊ាន​និយាយដោយ​ផ្ទាល់​នោះទេ​សុខចិត្ត​ផ្ញើរ​សារ​ Sms វិញ ។ ក្រោយពី​បាន​សរសេរ​ហើយ​ក៏​ចុច​ប៊ូ​តុង​បញ្ចូន​ភ្លាម​​ ស្រាប់តែ​មួយ​សន្ទុះ​ក្រោយមក​សំលេង​សារ​ឆ្លើយ​តប​ក៏​បាន​បន្លឺឡើង ។ បុរស​នោះ​សប្បាយចិត្ត​ខ្លាំងណាស់​ព្រោះ​​នឹក​គិតថា​បើទោះ​បី​ជា​នារី​ដែល​ខ្លួន​ស្រលាញ់​នោះ​បដិសេធក៏​ដោយ​ អោយតែ​ព្រម​ Sms ឆ្លើយ​តបវិញ​គឺ​មិន​ទាន់​អស់​សង្ឍឹម​ទាំងស្រុង​នោះទេ ។ ហើយ​ដើម្បី​អោយ​កាន់តែ​រំភើប​ជាង​នេះមួយកំរិត​ទៀត​ បុរសនោះ​សំរេ​ច​ចិត្ត​មិន​ទាន់​បើកអានភ្លាម​ៗនេះ​ដោយគិតថា​ទុក​ចាំ​ព្រឹក​ថ្ងៃថ្មី​ចុះ​ចាំបើក​សារនោះមើល ។

ព្រឹកថ្មី​ក៏​បាន​មក​ដល់​បុរសនោះក៏​បើក​ទូរសព្ទ​ឡើងដើម្បី​បើក​អាន​សារដែរ​បាន​ឆ្លើយ​តបកាលពី​យប់​មិញ គ្រាន់តែ​បើកសារ​នោះភ្លាម​ស្រា​ប់​តែ​​បុរស​នោះកើតអារម្មណ៍​ក្តៅ​ឆេវ​មួយ​រំពេចព្រោះឃើញសារ​ដែល​ឆ្លើយតបនោះ​សរសេរ​ថា សូមអភ័យទោស​! គណនីយរបស់​លោកអ្នក​មិន​​មានទឹក​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ផ្ញើរ​សារ​នេះទេ សូមបញ្ចូលទឹក​ប្រាក់ជាមុន​សិន ។

 
ទំព័រ 1 នៃ 24