ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម ផ្សេងៗ

ផ្សេងៗ​

បុរស​ដុះ​សាច់​មុខ​ប៉ុន​បាល់​ទាត់​ វះកាត់​ជោគ​ជ័យ​!

បុរសជន​ជាតិ​ចិន ​គ្មាន​ផ្ទះ​សម្បែង​ម្នាក់ បាន​ទទួល​ការ​វះកាត់​ប្រកប​ដោយ​ជោគជ័យ​ក្នុង​ការ​យក​ដុំ​មុខ​ដែល​ដុះ​ចេញ​មក​ប៉ុន​បាល់​ទាត់​។ បុរស​ដែល​មាន​ឈ្មោះ​ថា Chen Jianguo អាយុ​៣៧ឆ្នាំ​រូប​នេះ បាន​រស់​នៅ​ដោយ​លាក់​លៀម​ដោយ​សារ​ដុំ​មុខ​នេះ​អស់​រយៈ​ពេល​ស្ទើ​តែ​២០ឆ្នាំ ទម្រាំ​ទទួល​បាន​ជីវិត​ថ្មី ដែល​មាន​ផ្ទៃ​មុខ​ដូច​គេ​ដូច​ឯង​។

ការ​ដុះ​ដុំ​មុខ​នេះ បាន​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ភ្នែក​របស់​គាត់ ដូច​ប្រិយមិត្ត​បាន​ឃើញ​ក្នុង​រូប​ភាពស្រាប់ ហើយ​ការ​ញ៉ាំ​ក៏​ពិបាក​នោះ​ដែរ​។ ដុំ​សាច់​ដ៏​ចម្លែក​ និង​កម្រ​នេះ បាន​កើត​មាន​ឡើង​ដំបូង​លើ​មុខ​របស់​គាត់ កាល​ពី​ឆ្នាំ ១៩៩៥ ហើយ​បាន​រីក​ធំ​ធាត់​ឥត​ឈប់​ឈរ​។

ការ​បន្តធំ​ទៅ​ៗនេះ បាន​ធ្វើ​ឲ្យ​ផ្នែក​ខាងស្ដាំ​នៃ​មុខ​របស់​គាត់ ដែល​រួម​មាន​ភ្នែក​ខាង​ស្ដាំ ច្រមុះ និង​មាត់​ ត្រូវ​ទទួល​រង​ការ​ប៉ះពាល់​។

អានបន្ត...
 

ត្រីឆ្លាម​តម​សាច់​តែ​មួយ​គត់​ក្នុង​លោក​!

អ្នក​ណា​ៗក៏​ដឹង​ថា​ត្រីឆ្លាម​គឺ​ជា​ត្រី​ប្រមាញ់​ដ៏​សាហាវ​បំផុត​នៅ​ក្នុង​ទឹក ពោល​គឺ​ជា​ត្រី​ស៊ី​សាច់​ជា​អាហារ​។ ប៉ុន្ដែ​មិនមែន​ទាំង​អស់​នោះ​ទេ ខណៈដែល​ពេល​នេះ ត្រីឆ្លាម​​មួយ​ក្បាល​ដែល​នៅ​មជ្ឈ​មណ្ឌល​សត្វ​សមុទ្រ​ក្នុង​ទីក្រុង Birmingham នៃប្រទេស​អង់គ្លេស បាន​ធ្វើ​ឲ្យ​គ្រប់​ៗ​គ្នា​មាន​ការ​ស្រឡាំង​កាំង​ និង​ភ្ញាក់​ផ្អើល ដោយ​សារ​តែ​វា​ជា​ឆ្លាម​ដំបូង​គេ​ក្នុង​លោក ដែល​តម​សាច់​ ស៊ី​តែ​បន្លែ ដូច​មនុស្ស​ដែល​ហូប​បួស​នោះ​ដែរ​។

ត្រីឆ្លាម​ដែលមាន​ឈ្មោះ​ថា Florence នេះ​ មានប្រវែង​ខ្លួន៦ហ្វ៊ីត បាន​ចាប់​ផ្ដើម​កំណើត​ដោយ​ស៊ី​សាច់​ជា​អាហារ​ដូច​ត្រី​ឆ្លាម​ឯ​ទៀត​នោះ​ដែរ ប៉ុន្ដែ​ក្រោយ​ពី​ទទួល​ការ​វះ​កាត់​យក​សន្ទួច (សន្ទួច​អ្នក​នេសាទ) ​ដែល​ជាប់​នៅ​នឹង​​​​ថ្គាម​របស់​វា​ កាល​ពី​ឆ្នាំ ២០០៩ រួច​មក ឆ្លាម​ញីមួយ​ក្បាល​នេះ បាន​ឈប់​ស៊ី​សាច់​ដូច​ធម្មតា​រៀង​រហូត​មក។

យ៉ាង​ណា​ក្ដី ក្រុម​អ្នក​ផ្ដល់​ចំណីរ​ក៏​បាន​ឆ្លៀត​លាយ​សាច់​ត្រី​ខ្លះ​ក្នុងបន្លែ​របស់​វា​ផង​ដែរ ដើម្បី​ឲ្យ​វា​ទទួល​បាន​នូវ​ប្រូតេអ៊ីន​ខ្លះ​។

អានបន្ត...
 

ញ៉ាំ​សាំង​វិច​ ដោយ​ម្រាម​ដៃមនុស្ស!

ក្មេងប្រុស​ជំទង់​រស់​នៅ​រដ្ឋ Michigan នៃសហរដ្ឋ​អាមេរិក បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​បាន​ប្រទះ​ឃើញ​នូវ​វត្ថុ​ដែល​មិន​គួរ​ឃើញ​នៅ​ក្នុង​សាំង​វិច​ដែល​ខ្លួន​កំពុង​ញ៉ាំ នោះ​គឺ​ម្រាម​ដៃ​របស់មនុស្ស​។

ក្មេង​ប្រុស​ដែល​មាន​ឈ្មោះ​ថា Ryan Hart អាយុ​១៤ឆ្នាំ​រូប​នេះ បាន​និង​កំពុង​ញ៉ាំ​សាំង​វិច​សាច់​ជ្រូច​ចញ្ច្រាំ​របស់​ខ្លួន ស្រាប់​តែ​គាត់​ខាំ​ចាំ​វត្ថុ​ម្យ៉ាង​ដែល​ប្លែក​ពី​សាច់​ក្នុង​សាំង​វិច​។ ភ្លាម​ៗ​នោះ គាត់​បាន​ខ្ជាក់​ចេញ​មក​ក្រៅ ហើយ​ពិនិត្យ​មើល​ ក៏​ដឹង​ថា​ជា​បំណែក​នៃ​ម្រាម​ដៃ​របស់មនុស្ស ដែល​មាន​ប្រវែង​ប្រហែល​មួយ​អ៊ីញ និងកម្រាស់​តូច​ជាង​មួយ​អ៊ីញ។

ហេតុ​ការណ៍​នេះ បានកើត​ឡើង​នៅ​ភោជនីយ៍​ដ្ឋាន Arby នៅ Michigan កាល​ពី​ថ្ងៃ​ទី១១ ខែ​ឧសភា​កន្លង​ទៅ​ ក្រោយពេល​ដែលក្មេង​ប្រុស Hart រួម​នឹង​ម្ដាយ​បាន​ត្រលប់​ពី​សាលា​រៀន​វិញ​។

អានបន្ត...
 

ខឹង​គូ​ដណ្ដឹង​​ទិញ​កាដូ​ឲ្យ​តិច​ពេក ចាក់​សម្លាប់!

ស្រ្ដី​រស់​នៅ​រដ្ឋ Texas ម្នាក់ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​បាន​ចាក់​សម្លាប់​គូដណ្ដឹង​របស់​នាង​ ក្រោយ​ពី​នាង​បាន​ទទួល​ត្រឹម​តែ​កាត​ជូន​ពរ និងផ្កា​មួយ​ចំនួន​ក្នុង​ថ្ងៃ​ទិវា​ម្ដាយ (Mother's Day)។

យោង​តាម Daily Mail បាន​ឲ្យ​ដឹង​ថា ស្រ្ដី​ចិត្ត​ដាច់​ប្រល័យ​អនាគត​ស្វាមី​របស់​ខ្លួន​នេះ មាន​ឈ្មោះ​ថា Paige Parkerson អាយុ​២០ឆ្នាំ ត្រូវ​ជាប់​ក្នុង​បទ​ល្មើស​ព្រហ្ម​ទ័ណ្ឌ​ ក្រោយ​ពី​បាន​ធ្វើ​ឃាតគូ​ដណ្ដឹង​ដែលមាន​កូន​ពីរ​នាក់ជាមួយ​នឹង​គ្នា​ទៅហើយ​នោះ គឺ​លោក Clifton Barkin អាយុ​២២ឆ្នាំ​។

ម្ដាយ​របស់​ជន​រង​គ្រោះ​គឺ​អ្នកស្រី Evertta Wright បាន​ទទួល​ទូរសព្ទ​ពី​អនាគត​កូន​ប្រសារ​របស់​ខ្លួន​ថា កូន​ប្រុស​របស់គាត់​បាន​ស្លាប់​ហើយ ដោយ​នាង​ Parkerson បាន​សារភាព​ថា​ នាង​ជា​អ្នក​សម្លាប់​។

អានបន្ត...
 

បុរស​មាន​ដៃ​គូ​រួម​ភេទ​ជាមធ្យម​៩នាក់ ចុះ​ស្រ្ដី​វិញ?

sexual-partnerលទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​របស់​អង់គ្លេស​បាន​បង្ហាញ​ថា បុរស​មាន​ដៃ​គូ​រួម​ភេទជា​មធ្យម​ក្នុង​មួយ​ជីវិត​លើស​ស្រ្ដីជាង​២ដង ពោល​គឺ​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា បុរស​មាន​ដៃ​គូ​ជាមធ្យម​៩នាក់ ខណៈដែល​ស្រ្ដី​មាន​ជា​មធ្យម​៤នាក់។ ទោះជា​យ៉ាង​ណា​ក្ដី ចំនួន​នេះ​គឺ​ជា​ចំនួន​ជា​មធ្យម ដែល​បាន​ន័យ​ថា មិន​មែន​មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​បែប​នេះ​នោះ​ទេ គឺ​មាន​អ្នក​ខ្លះ​អាច​លើស​នេះ ស្រប​ពេល​ដែល​អ្នក​ខ្លះ​តិច​ជាង​នេះ ឬ​មួយ​តែ​មួយ​ក្នុង​មួយ​ជីវិត​ក៏​មាន​នោះ​ដែរ​។

អានបន្ត...
 
ទំព័រ 1 នៃ 142