ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size

អ្នក​មាន​វិបត្តិ​ស្នេហ៍

ទំព័រនេះ ផ្តល់​ជូន​ជាពិសេស​ដល់​ប្រិយ​មិត្ត​ដែល​មាន​វិបត្តិ​ស្នេហ៍ ដោះស្រាយ​មិន​ចេញ ចង់​អោយ​ប្រិយ​មិត្ត​ដ៏ទៃ​ទៀត​​ជួយ​ដោះស្រាយ ចូល​រួម​ជាយោបល់ ជា​គំនិត​ផ្សេងៗ សូម​សរសេរ​អ៊ីមែលមក​កាន់ អាសយដ្ឋានសារនេះត្រូវបានការពារពីពួកសារមិនល្អ, អ្នកត្រូវបើក​javascript ដើម្បីមើលសារបាន. ​។



ស្រឡាញ់អូនណាស់​​ តែ​មិន​ហ៊ាន​សារភាព​

ដោយ​មិន​បាច់​រៀបរាប់​ច្រើន​ ខ្មែរ​សារិកា​សូម​ធ្វើ​ការ​ចុះ​ផ្សាយ​នូវ​អត្ថ​បទ​ដើម​ទាំង​ស្រុង​ដែល​ប្រិយមិត្ត​ម្នាក់​បា​ន​ផ្ញើ​មកកាន់​អ៊ីម៊ែល​របស់​ខ្មែរសារិកា ( អាសយដ្ឋានសារនេះត្រូវបានការពារពីពួកសារមិនល្អ, អ្នកត្រូវបើក​javascript ដើម្បីមើលសារបាន. ) ដូច​តទៅ​ ៖

រឿង ​សំងាត់​ក្នុងចិត្ត ខ្ញុំមិនចង់និយាយ​ចេញ​មក​ទេ តែពេល​ខ្លះ​វាហាក់ដូចជារឿងអត់ប្រយោជន៍ដែល​ធ្វើឲ្យ​ខ្ញុំ​ឈឺ​ចាប់ស្ងាត់ៗ​ផង​ដែរ។ គ្មាន​អ្នក​​ណា​​យល់​​ពី​​ខ្ញុំ​ទេ ហើយ​ខ្ញុំ​ក៏​មិន​យល់​ពី​ខ្លួន​ឯង​​ដែរ​ថា​ ការ​​ចិញ្ចិម​​ចិត្ត​លួច​ស្រឡាញ់​មនុស្ស​ម្នាក់​ ​គឺ​ដើម្បី​អ្វី​នោះ​ទេ​។ មិន​ហ៊ាន​សារភាព​​ រហូត​ដល់​គ្មាន​ឱកាស​សារភាព​ជារៀង​រហូត គឺ​ជា​បទ​ពិសោធន៍​ទីមួយ​ក្នុង​រឿង​ស្នេហា​របស់​ខ្ញុំ​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មើល​ងាយ​ខ្លួន​ឯង​ផង។ ទោះ​ជា​មាន​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​របស់​ខ្ញុំ​ប៉ុន្មាន​នាក់​ធ្លាប់​ដឹង​រឿង​​នេះ​​ និង​​ធ្លាប់​​បាន​​ជួ​យ​​និយាយ​​ណែ​នាំ​ឲ្យ​ខ្ញុំ​រំងាប់​ចិត្ត​ក៏​ដោយ​ តែ​ភាព​តាន​តឹង​ក្នុង​​ចិត្ត​ ធ្វើ​ឲ្យ​ខ្ញុំ​ដាច់​ចិត្ត​​រៀបរាប់​​ប្រាប់​ខ្មែរ​សារិកា ដើម្បី​សំរួល​​អារម្មណ៍​តាន​តឹង​​ម្តង​​ម្កាល​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​​មិន​បាន​រំពឹង ឬ​សង្ឃឹម​ថា​គេ​​នឹង​បាន​អាន​អត្ថបទនេះទេ។​

ខ្ញុំ​និង​គេ​ គឺ​​ជា​មិត្ត​ដ៏​ល្អ​នឹង​គ្នា ​តាំង​តែ​ពី​តូច​មក​ម្លេះ​ ពួក​យើង​បាន​​ចាប់​​ផ្តើម​​ស្គាល់​គ្នា​តាំង​ពី​រៀន​ថ្នាក់​ទី២​មក​​ កាល​នៅ​​រៀន​​បឋម​សិក្សា​ក្នុង​ស្រុក​មួយ​ជា​មួយ​គ្នា​ ហើយ​ផ្ទះ​របស់​ពួក​យើង​ក៏​មិន​ឆ្ងាយ​ពី​គ្នា​ដែរ​។ កាល​នោះ​គឺ​យើង​រាប់​អាន​គ្នា​ជាលក្ខណៈ​កុមារ​​ដែល​​រៀន​​ថ្នាក់​​ជាមួយ​​គ្នា​​ប៉ុណ្ណោះ។​ ពេល​វេលា​ចេះ​តែ​រំកិល​ទៅ​មុខ​ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ដោយ​សារ​គេ​មាន​បញ្ហា​ក្នុង​គ្រួសារ​ (ឪពុក​ម្តាយ​បែក​បាក់​គ្នា) ធ្វើ​ឲ្យ​គេ​ត្រូវ​ប្តូរ​ទី​លំនៅ​ទៅ​តាម​ម្តាយ​ ទៅ​រស់​នៅ​ទីរួម​ខេត្ត និង​បន្ត​ការ​សិក្សា​នៅ​ទី​នោះ​។

អានបន្ត...
 

ហេតុអ្វីទើបអស់ចិត្ត​ស្រឡាញ់?

មុន​នឹង​ខ្ញុំ​ចាប់​ផ្តើម​សរសេរ​ពី​រឿង​របស់​ខ្ញុំ ខ្ញុំសូមអរគុណ​ចំពោះមិត្តិទាំងអស់គ្នា​ដែល​ចំណាយ​ពេល​វេលា​អាន​នូវ​អត្ថបទ​នឹង​ផ្តល់​យោបល់​មក​ដល់​ខ្ញុំ។​
ហើយ​ខ្ញុំក៏សូម​អភ័យ​ទោស​រាល់​កាសរសេរ​មាន​កំហុស​ខុស​ឆ្គង​របស់​ខ្ញុំផង។​
ដំបូង​​ឡើយ​ខ្ញុំ​បាន​ស្គាល់​បុរស​ម្នាក់​ដែល​រៀន​ភាសា​អង់គ្លេស​ជា​មួយ​គ្នា​ហើយ​ពួក​យើង​ក៏​បាន​ស្រលាញ់​គ្នា​មក​ដល់​ឥឡូវ​នេះ​មាន​រយះ​ពេល​6ឆ្នាំ​ហើយ​ពួក​យើង​មិន​ដែល​ឈ្លោះ​គ្នា​នោះ​ទេ​តែង​តែ​ចេះ​អធ្យា​ស្រ័យ​អោយ​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ​មាន​ថ្ងៃមួយ​នៅ​គឺ 10/01/2011 អ៊ុំ​របស់​ខ្ញុំ​ដែល​រស់​នៅ​ក្រៅប្រទេស​​បាន​​​ទូរសព្ទ​​មក​ប្រាប់​ម្តាយ​ខ្ញុំ​ថា​មាន​បុរស​ម្នាក់​ដែល​រស់​នៅ​ទី​នោះ​ដែល​ត្រូវ​ជា​ប្អូន​ថ្លៃ​បង​ស្រី​របស់​ខ្ញុំ។​បាន​ស្រលាញ់​ខ្ញុំ​នឹង​ចង់​មក​ដណ្តឹង​ខ្ញុំ​ជា​ប្រពន្ធ​គេ​នៅ​ឆ្នាំក្រោយ​នេះ។​ នៅ​ពេល​នោះ​ម្តាយ​របស់​ខ្ញុំ​គាត់​សប្បាយ​ចិត្ត​ណាស់​ហើយ​គាត់​ក៏បាន​បង្ខំ​ខ្ញុំ​អោយ​រៀប​ការជា​មួយ​បុរស​ម្នាក់​នោះ។ បន្តែ​ខ្ញុំ​ក៏​បាន​ប្រកែក​ជា​ខ្លាំង​ថា​ខ្ញុំំ​មិន​ព្រម​ការ​ជា​មួយ​បុរស​ម្នាក់​នោះ​ទេ​បើ​សិន​ម្នាក់​នោះ​មិន​មែន​ជា​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់។ ម្តាយ​របស់​ខ្ញុំ​ខឹង​ខ្លាំង​ណាស់​នៅ​ពេលខ្ញុំ​និយាយ​បែប​នេះ​ ហើយ​ចាប់ពី​ពេល​នោះ​មក គាត់​បាន​ស្អប់​សង្សា​របស់​ខ្ញុំ​ណាស់​ ហើយ​ថែម​ទាំង​បំបែក​ពួក​ខ្ញុំ​ទៀត។​
អានបន្ត...
 

ហេតុ​អ្វី សង្សារ​ខ្ញុំ ទៅ​ចោល​រហូត​បែប​នេះ​?

"មុន​នឹង​ចាប់ផ្ដើម​សរសេរ​រឿង​ក្នុង​ចិត្ត​ នាង​ខ្ញុំ​សូម​អភ័យ​ទោស​ចំពោះ​អ្នក​អាន​ទាំង​អស់​គ្នា​ជាមុន​ បើ​មាន​អ្វី​ឆ្គាំ​ឆ្គង​នោះ​។ ខ្ញុំ​មិន​សូវ​ជា​ពូកែ​សរសេរ​រៀប​រាប់​អ្វី​ប៉ុន្មាន​ទេ តែ​គ្រាន់​តែ​ចង់​និយាយ​នូវ​អ្វី​ដែល​ខ្ញុំ​មិន​ដែល​ហ៊ាន​និយាយ​ប្រាប់​អ្នកណា​ម្នាក់ដោយ​ចំហរ​ម្ដង​ណា​ឡើង​។ ខ្ញុំ​មាន​អាយុ​២៤ឆ្នាំ ជា​បុគ្គលិក​តូច​តាច​ក្នុងក្រុមហ៊ុន​ឯក​ជន​មួយ​នៅ​សៀម​រាប។ នាង​ខ្ញុំ​ចាប់​ផ្ដើម​ការងារ​នេះ​ជិត​មួយ​ឆ្នាំ​មក​ហើយ ក្រោយ​ពី​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ​នៅ​ភ្នំ​ពេញ​កាល​ពី​ឆ្នាំ​មុន។ ខ្ញុំមាន​រឿង​ខ្លះចង់​សុំ​យោបល់​អ្នក​ទាំង​អស់​គ្នា។ ខ្ញុំ​ទើប​តែ​បែក​បាក់​គ្នាជាមួយ​សង្សារ​​កាលពីជាង​មួយ​ខែ​មុន​​​នេះ ហើយ​នេះ​ក៏មិនមែន​ជា​ស្នេហា​ដំបូង​របស់​ខ្ញុំ​ដែរ​។ កាល​រៀន​នៅ​ភ្នំពេញ​ ខ្ញុំ​ក៏​ធ្លាប់​មាន​សង្សារ​ដែរ តែ​បែក​បាក់​គ្នា​រហូត​។

តើ​ខ្ញុំ​ជាមនុស្ស​ស្រី​មិន​ល្អគ្រប់​គ្រាន់​មែន​ទេ​? តើ​បទ​ពិសោធន៍​មាន​សង្សារ​ច្រើន​ដល់​ទៅ​៤នាក់ គឺ​ជា​មនុស្ស​ស្រីមិន​ល្អ​មែន​ទេ? ខ្ញុំ​តែង​តែ​នឹក​ឃើញ​ដល់​ពេល​ផ្អែម​ល្ហែម​ជា​មួយ​អ្នក​ដែល​ខ្ញុំស្រឡាញ់​ទាំង​នោះ ហើយ​ក៏​ចេះ​តែ​បារម្ភ​ថា​ខ្ញុំ​នឹង​មិន​មាន​អ្នក​ណា​ស្រឡាញ់​ជា​គូ​អនាគត​នោះ​ទេ​។

អានបន្ត...