សរសេរដោយ: banana
នៅ 22 មិថុនា, 2010
តើអ្នកដឹងទេថា ហេតុអ្វីបានជាយើងមិនអាចជិះយន្តហោះដូចជា យន្តហោះអ្នកដំណើរ ឬ យន្តហោះចំបាំង ចូលក្នុងទីអវកាសបាន? ចម្លើយគឺថា៖ រាល់អង្គធាតុទាំងអស់ រួមទាំងយន្តហោះជា ដើម ត្រូវបានផ្សាភ្ជាប់ជាមួយផែនដីដោយកំលាំងមើលមិនឃើញដែលហៅថា "ទំនាញផែនដី" ហើយដើម្បីចេញផុតពីទំនាញនេះ គឺតម្រូវអោយយន្តហោះដែលយើងជិះនោះមានល្បឿនយ៉ាង តិច បួនម៉ឺនគីឡូម៉ែតក្នុងមួយម៉ោង ឬ ពីរម៉ឺនប្រាំពាន់ម៉ាល ក្នុងមួយម៉ោង។ មានតែយានអវកាស ទេដែលត្រូវបានបង្កើតឡើងដើម្បីអោយមានល្បឿនដូចខាងលើ។ ការលាយបញ្ចូលគ្នារវាងឥន្ធនៈ ហ៊ីដ្រូសែនរាវ និងអុកស៊ីសែនរាវ ហើយដុតក្នុងសម្ពាធខ្លាំង ដើម្បីជួយអោយគ្រាប់រ៉ុកកែត របស់យានអវកាសអាចឈានដល់ល្បឿនខាងលើ និងរុញច្រានខ្លួនរបស់វាចាកចេញពីបរិយាកាសរបស់ផែនដីចូលទៅកាន់តារាវីថី។
ឯកសារយោង៖ gigapedia.org
សរសេរដោយ: banana
នៅ 22 មិថុនា, 2010

នៅស្រុកខ្មែរយើងសព្វថ្ងៃនេះ ពេញនិយមប្រើទូរស័ព្ទស៊ីមពីរខ្លាំងណាស់ ភាគច្រើនជា ទូរស័ព្ទចិន។ ប៉ុន្តែទូរស័ព្ទចិនទាំងនោះ មិនមានគុណភាពល្អនោះទេ។ ឥឡូវមិនបាច់ បារម្ភទៀតទេ ក្រុមហ៊ុន Nokia បានចេញទូរស័ព្ទស៊ីមពីរ ប្រហែលជាខែក្រោយមាន លក់ហើយ ព្រោះខ្ញុំបានទៅសួរនៅហាងទូរស័ព្ទមួយនៅម្តុំមេភ្លើង។ ទូរស័ព្ទនេះ អាច ស្តាប់វិទ្យុ , MP3, ថតរូប ហើយថែមទាំងមានធ្មេញខៀវទៀតផង។ ហ្អូ! សុំទោស មិនមែន ធ្មេញខៀវទេ គឺ Bluetooth។