សរសេរដោយ:
នៅ 27 មករា, 2011
មានការជជែកគ្នាជាច្រើនស្តីអំពីការសរសេរអក្សរខ្មែរ ជាពិសេសការសរសេរ ព្យាង្គរាយ និង ព្យាង្គតម្រូត និង ទំនាញសូរ។ មានហេតុផលជាច្រើន ត្រូវបានលើកយកមកអះអាង ដើម្បី ការពារ ការសរសេររបស់ខ្លួន។ ខាងក្រោមនេះ ជាហេតុផលខ្លះ ដែលអាចជួយជាយោបល់ដល់អស់លោកក្នុងការ សម្រេចចិត្តថា គួរជ្រើសយកមកសរសេរតាម របៀប ណានោះ។
ការសរសេរព្យាង្គតម្រួតដាច់ខាត សម្រាប់ពាក្យមួយចំនួន គឺ ដោយសារ ការអះអាងពី ឫសនៃពាក្យនោះជា ព្យាង្គតម្រួត។
ឧ. " ត្រូវ " ទៅជា " តម្រូវ" មិនគួរសរសេរ " តំរូវ " ទេ ព្រោះពាក្យឫសជាព្យាង្គតម្រួត ហើយ " ្រ " មិនអាចខ្លាយទៅជា " រ " ទេ។
" ឆ្លើយ " ទៅជា " ចម្លើយ " មិនគួរសរសេរ " ចំលើយ " ទេ ព្រោះពាក្យឫសជាព្យាង្គតម្រួត ហើយ " ្ល " មិនអាចខ្លាយទៅជា " ល " ទេ។
សរសេរដោយ: Amyka
នៅ 17 មករា, 2011
រកលុយតាមបណ្តាញអ៊ីនថឺណិតគឺជារបៀបរកលុយ សម័យថ្មីដែលយុវវ័យអាចចូលរួមបានគ្រប់ៗគ្នា ជាសម័យកាលឆ្លាតវៃរបស់យុវវ័យ។ ហើយឥឡូវយុវវ័យស្រុកយើងក៏រកលុយទាន់សម័យដែរ គួរអោយរំភើបមែន។ សូមអានប្លក់របស់ខ្ញុំ http://helpgetmoney.wordperss.com
សូមអោយទទួលបានជោគជ័យទាំងអស់គ្នា!
សរសេរដោយ:
នៅ 02 មករា, 2011
សរសេរដោយ: Kounthea Im
នៅ 15 កក្កដា, 2010
ថ្មីៗនេះ ក្រុមហ៊ុនបានផ្សព្វផ្សាយផលិតផលរបស់ខ្លួនគឺ 3G modem ថ្លៃ ៤០ដុល្លា ទិញមួយថែម មួយ។ ពិតជាថោកមែន តែត្រូវតម្រង់ជួរគ្នាបែកញើសជោគ។ ខ្ញុំទិញចូលគ្នាជាមួយអាពួកម៉ាកខ្ញុំ គិតទៅអស់ម្នាក់២០ដុល្លា ។ ប៉ុន្តែចង្រៃអីប្រើបានតែជាមួយ SIM របស់០៩៧តែប៉ុណ្ណោះ ខ្ញុំសាកល្បងប្រើ SIM ក្រុមហ៊ុនផ្សេងគឺមិនបានសោះ ។ តែមិនអស់សង្ឃឹមទេ ម្សិលមិញ ខ្ញុំព្យាយាមស្វែងរកអស់ពេលពេញមួយព្រឹកតាម Internet ដើម្បីរកវិធីដោះកូដ។ ទីបំផុតខ្ញុំរកឃើញ គេហទំព័ររបស់ខ្មែរយើងមួយដែលគេអាចមានវិធីដោះកូដបាន។ ខ្ញុំធ្វើតាមការ ណែនាំរបស់គេ ឃើញថាបានលទ្ធផលល្អមែន គឺដាក់ស៊ីមអីក៏ស្គាល់ដែរ ហើយថែមទាំងអាចប្រើ Internet របស់ក្រុមហ៊ុន Beeline ថែមទៀតផង ។
សរសេរដោយ: Chapho Somrang Chittra
នៅ 03 កក្កដា, 2010
អស្ចារ្យទេ ដែលប្រទេសអាល្លឺម៉ង់ ទទួលបានលទ្ធផលមិនគួរឲ្យជឿ ជាមួយនឹងការប្រកួតបាល់ទាត់ ជាមួយប្រទេស Agentine ។ 4 -0 គឺជាលទ្ធផលដែលមិនគួរឲ្យជឿរម៉ែន ។ បាល់ពិតជាមូលម៉ែន ។
សរសេរដោយ: banana
នៅ 22 មិថុនា, 2010
តើអ្នកដឹងទេថា ហេតុអ្វីបានជាយើងមិនអាចជិះយន្តហោះដូចជា យន្តហោះអ្នកដំណើរ ឬ យន្តហោះចំបាំង ចូលក្នុងទីអវកាសបាន? ចម្លើយគឺថា៖ រាល់អង្គធាតុទាំងអស់ រួមទាំងយន្តហោះជា ដើម ត្រូវបានផ្សាភ្ជាប់ជាមួយផែនដីដោយកំលាំងមើលមិនឃើញដែលហៅថា "ទំនាញផែនដី" ហើយដើម្បីចេញផុតពីទំនាញនេះ គឺតម្រូវអោយយន្តហោះដែលយើងជិះនោះមានល្បឿនយ៉ាង តិច បួនម៉ឺនគីឡូម៉ែតក្នុងមួយម៉ោង ឬ ពីរម៉ឺនប្រាំពាន់ម៉ាល ក្នុងមួយម៉ោង។ មានតែយានអវកាស ទេដែលត្រូវបានបង្កើតឡើងដើម្បីអោយមានល្បឿនដូចខាងលើ។ ការលាយបញ្ចូលគ្នារវាងឥន្ធនៈ ហ៊ីដ្រូសែនរាវ និងអុកស៊ីសែនរាវ ហើយដុតក្នុងសម្ពាធខ្លាំង ដើម្បីជួយអោយគ្រាប់រ៉ុកកែត របស់យានអវកាសអាចឈានដល់ល្បឿនខាងលើ និងរុញច្រានខ្លួនរបស់វាចាកចេញពីបរិយាកាសរបស់ផែនដីចូលទៅកាន់តារាវីថី។
ឯកសារយោង៖ gigapedia.org
សរសេរដោយ: banana
នៅ 22 មិថុនា, 2010

នៅស្រុកខ្មែរយើងសព្វថ្ងៃនេះ ពេញនិយមប្រើទូរស័ព្ទស៊ីមពីរខ្លាំងណាស់ ភាគច្រើនជា ទូរស័ព្ទចិន។ ប៉ុន្តែទូរស័ព្ទចិនទាំងនោះ មិនមានគុណភាពល្អនោះទេ។ ឥឡូវមិនបាច់ បារម្ភទៀតទេ ក្រុមហ៊ុន Nokia បានចេញទូរស័ព្ទស៊ីមពីរ ប្រហែលជាខែក្រោយមាន លក់ហើយ ព្រោះខ្ញុំបានទៅសួរនៅហាងទូរស័ព្ទមួយនៅម្តុំមេភ្លើង។ ទូរស័ព្ទនេះ អាច ស្តាប់វិទ្យុ , MP3, ថតរូប ហើយថែមទាំងមានធ្មេញខៀវទៀតផង។ ហ្អូ! សុំទោស មិនមែន ធ្មេញខៀវទេ គឺ Bluetooth។
សរសេរដោយ: Sophea
នៅ 09 មិថុនា, 2010
We all really recognize a shortest and well-known comedian, aka Neay Krem, is performing with Neay Koy’s group. Right now, his wife just had a son on May 09, 2010 at Calmet hospital. So, Neay Kren now became a father of a son. Before audiences always thought that he maybe could find a wife like normal people, in fact he has beautiful wife. Hahaha. He really has luckier than other people.