ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size

សុខភាពផ្លូវភេទ

ការ​រួម​ភេទ​ មិន​ប៉ះ​ពាល់​អ្នក​កើត​ជំងឺ​គាំង​បេះដូង?

អ្នក​ជំងឺ​គាំង​បេះ​ដូង​ជា​ច្រើននាក់ បាន​ព្រួយ​បារម្ភ​នឹងសុវត្ថិភាព​ក្នុង​ពេល​រួម​ភេទ​ ដោយ​សារ​តែ​ពួក​គេ​អាច​គាំង​បេះ​ដូង​ក្នុង​កំឡុង​ពេល​នោះ​។ ទោះ​បីជា​យ៉ាង​ណា​ក្ដី ការ​រួម​ភេទ​មិនមែន​ជា​សកម្មភាព​គ្រោះ​ថ្នាក់​ខ្លាំង​សម្រាប់​អ្នក​ជំងឺ​គាំង​បេះ​ដូង​នោះ​ទេ ខណៈ​ដែល​មាន​តែ​មួយ​ភាគ​រយ​ប៉ុណ្ណោះ​នៃ​អ្នក​ជំងឺ​នេះ ដែល​ជួប​គ្រោះថ្នាក់​ពេល​រួមភេទ​។

ក្រុម​អ្នក​ជំនាញ​បាន​ព្រមាន​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​គាំង​បេះ​ដូង​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ពេល​រួម​ភេទ គឺ​ដោយ​សារ​តែគ្រូពេទ្យ​របស់​ពួក​គេ​មិន​បាន​ប្រាប់​ជាក់​លាក់​អំពី​វា​។

អានបន្ត...
 

ទឹក​ដោះ​គោ​ជូរ ជម្រុញ​ថាម​ពល​សិច​បុរស

ក្រុម​អ្នកវិទ្យាសាស្រ្ដ បាន​រកឃើញ​គុណ​ប្រយោជន៍​ថ្មី​របស់​ទឹក​ដោះ​គោ​ជូរ​ គឺ​អាច​ជួយ​ជម្រុញ​ថាម​ពល​សិច​របស់​បុរស​។ ក្រុម​អ្នក​ជំនាញ​មក​ពី​វិទ្យាស្ថាន​ម៉ាសាឈូសេត​នៃ​បច្ចេកវិទ្យា​​ បាន​រក​ឃើញ​របកគំហើញ​ថ្មី​នេះ តាម​រយៈការ​ធ្វើ​ពិសោធន៍​ទៅ​លើ​សត្វ​កណ្ដុរ​ឈ្មោល​។

ពួក​គេ​បាន​រក​ឃើញ​ថា កណ្ដុរ​ឈ្មោល​ដែល​ស៊ី​ទឹក​ដោះ​គោ​ជូរ មាន​ភាព​ប្រសើរ​ជាង​កណ្ដុរ​ដែល​ស៊ី​អាហារ​ធម្មតា​ចំនួន ៥ភាគ​រយ​ និង​លើស​កណ្ដុរ​ដែល​ស៊ី​អាហារ​មិន​ត្រឹម​ត្រូវ​ចំនួន ១៥ភាគ​រយ​។

នេះ​ជា​ការ​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​ពី​ផល​ប្រយោជន៍​នៃ​ទឹក​ដោះ​គោ​ជូរ​ចំពោះ​សុខ​ភាព​ផ្លូវ​ភេទ​របស់​បុរស ខណៈការ​ផ្សាយ​ពាណិជ្ជ​កម្ម​ទឹក​ដោះ​គោ​ជូរ​ខ្លះ​នា​ពេល​កន្លង​មក ក៏​មាន​បញ្ចូល​ផលប្រយោជន៍​ថ្មី​នេះ​ដែរ​។

ក្រៅ​ពី​ជម្រុញ​ថាម​ពល​សិច ទឹក​ដោះ​គោ​ជូរ​ក៏​ត្រូវ​បាន​រក​ឃើញ​ថា​អាច​ជួយ​រក្សា​រាង​ឲ្យ​ស្ល៊ីម​ស្អាត ពោល​គឺ​មិន​ឡើង​ទម្ងន់ ទាំង​បុរស​ និង​ស្រ្ដី​។

សារធាតុ​ប្រូបាយ​អូទិច ដែល​មាន​ក្នុង​ទឹក​ដោះ​គោ​ជូរ ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​ប៉ាន់​ស្មាន​ថា​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​មានការ​រក​ឃើញ​បែប​នេះ​។

ទោះ​ជា​យ៉ាង​ណា​ក្ដី នេះ​គ្រាន់​តែ​ជា​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ប៉ុណ្ណោះ​ ហើយ​ក៏​ជា​ការ​ស្រាវ​ជ្រាវ​លើក​ដំបូង​ទាក់ទង​នឹង​រឿង​នេះ​ផង​ដែរ​ ដូច្នេះអាច​នឹង​មាន​ការ​ស្រាវ​ជ្រាវ​បន្ថែម​ផ្សេង​ទៀត​ ដើម្បី​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់​។

ប្រភព៖ Daily Mail

 

ហាត់​ប្រាណ ក៏​ទាក់​ទង​នឹង​សិចដែរ​ហ្ន៎ !

ខ្មែរសារិកា ធ្លាប់​លើក​ឡើង​ជា​ច្រើន​មកហើយ ទាក់​ទង​នឹង​អត្ថ​ប្រយោជន៍​នៃ​ការហាត់​ប្រាណ ប៉ុន្ដែ​នៅ​មិនទាន់​អស់​នៅ​ឡើយ​នោះ​ទេ​។ ការ​ស្រាវ​ជ្រាវ​ថ្មីៗ​ជា​ច្រើន បាន​រក​ឃើញនូវ​អត្ថ​ប្រយោជន៍​បន្ថែម​ផ្សេង​ៗ​គ្នា​ជា​ច្រើន​ទៀត នៃការ​ហាត់​ប្រាណ​ជា​ប្រចាំ ដែល​ក្នុង​នោះ​ ខ្មែរសារិកា សូម​លើក​យក​នូវ​អត្ថប្រយោជន៍​ថ្មី​មួយ គឺ​ហាត់​ប្រាណ​ អាច​ជួយ​បង្កើន​ជីវិត​សិច​របស់​អ្នក​បាន​។

នេះ​គឺ​ជា​របក​គំហើញ​សុខភាព​ថ្មី​ទៀត ដែល​ជួយ​ជម្រុញ​ចិត្ត​មនុស្ស ងាក​មក​ហាត់​ប្រាណ​ ធ្វើ​សកម្មភាព​ផ្នែក​រាង​កាយ​ឲ្យ​បាន​ច្រើន​ជាង​មុន។ ការ​ហាត់​ប្រាណ បាន​ជួយ​ជម្រុញ​ចលនា​ឈាម​រត់​ ដែល​មាន​ការ​ទាក់​ទង​នឹង​ខ្លាំង​នឹង​មុខ​ងារ​ផ្លូវ​ភេទ​ បើ​យោង​តាម​ការ​អះ​អាង​របស់​លោក​វេជ្ជ​បណ្ឌិត David Katz មក​ពី​សាកលវិទ្យាល័យ Yale សហរដ្ឋ​អាមេរិក។

អានបន្ត...
 

សិចតាម​មាត់​ ប្រឈម​នឹង​មហារីក​មាត់!

ដោយ​សារ​តែជំងឺ​មហារីក​មាត់ បាន​កើន​ឡើង​ឥត​ឈប់​ឈរ​នៅ​ប្រទេស​អង់គ្លេស ពោល​គឺ​គ្រាន់តែ​មួយ​ឆ្នាំ​សោះ មាន​ករណី​ជំងឺ​នេះ​ដល់ទៅ ៦២០០ករណី​ បាន​ធ្វើ​ឲ្យ​អង្គការ​ស្រាវ​ជ្រាវ​ជំងឺ​មហារីក​របស់​អង់គ្លេស ចាប់​ផ្ដើម​ធ្វើ​ការ​សិក្សា​ពីមូល​ហេតុ​នៃ​ជំងឺ​នេះ​។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​នេះ បាន​បញ្ជាក់​ថា ៦៦ភាគ​រយ​នៃ​អ្នក​ជំងឺ​នេះគឺ​ជា​បុរស ខណៈ​ដែល​មូល​ហេតុ គឺ​ដោយ​សារ​តែ​ការ​រួម​ភេទ​តាម​មាត់​ ដែល​ភាសា​អង់គ្លេស​ហៅ​ថា Oral Sex

ក្រៅ​ពី​ការ​រួម​សិច​តាម​មាត់​នេះ ការ​ជក់​បារី និង​ការ​ផឹក​គ្រឿង​ស្រវឹង​លើស​កម្រិត​ ក៏​ជា​មូល​ហេតុ​ដ៏​ចម្បង​ផង​ដែរ​។

ទោះ​បីជា​យ៉ាង​ណា​ក្ដី ការ​កើត​ជំងឺ​មហារីក​មាត់​ដោយ​សារ​ការ​​រួម​សិច​តាម​មាត់ ត្រូវ​បាន​គេ​រក​ឃើញ​ថាមា​ន​ការ​កើន​ឡើង​ខ្ពស់ ខណៈដែល​ការ​កើត​តាម​រយៈ​ការ​ជក់​បារី និងការ​ផឹក​គ្រឿង​ស្រវឹង​មានការ​ថយ​ចុះ។

អានបន្ត...
 

អត្ថប្រយោជន៍នៃ​ការ​រួមភេទ​ជា​ប្រចាំ!

ប្រិយមិត្ត​ធ្លាប់​បាន​ដឹង​ជា​ច្រើន​រួច​មកហើយ​ទាក់​ទង​នឹង​អត្ថ​ប្រយោជន៍​នៃ​ការ​រួមភេទ​ ដែល​បាន​បង្ហាញ​ក្នុង​ទំព័រ​សុខ​ភាព​ផ្លូវ​ភេទ​របស់​ខ្មែរសារិកា។ នៅ​ថ្ងៃនេះ​ដែរ លោក​អ្នក​នឹង​បាន​ដឹង​បន្ថែម​ទៀត ទាក់​ទង​នឹង​ការ​រួម​ភេទ​ជា​ប្រចាំ​ជាមួយ​ដៃ​គូ​ស្នេហា​របស់​អ្នក​។

សិច​ជាមួយ​និង​មនុស្ស​ដែល​អ្នកស្រលាញ់ នឹង​អាច​ជួយ​ជម្រុញ​សុខ​ភាព​ទាំង​មូល​របស់​លោក​អ្នក​ ដូច​ជា​ការ​ជួយ​ឲ្យ​អារម្មណ៍​រីក​រាយ​ ស្រស់​ថ្លា កាត់​បន្ថយ​ទម្ងន់ និង​ជួយ​ឲ្យ​ក្មេង​ជាង​វ័យ​ជា​ដើម។

ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​ សូម​មើល​ចំណុច​លម្អិត​ដូច​ខាង​ក្រោម៖

អានបន្ត...
 
ទំព័រ 1 នៃ 12