អ្នកមានមនុស្សដែលអ្នកលួចស្រឡាញ់ជាយូរយារមកហើយ។ ទីបំផុតអ្នកបានសំរេចចិត្តសារភាព និងបបួលនាងទៅធ្វើការណាត់ជួបជាមួយអ្នក។ តើអ្នកមានអារម្មណ៍រំភើបចិត្ត និងព្រួយបារម្ភណាស់មែនទេចំពោះការណាត់ជួបជាលើកទីមួយនេះ? ដូច្នេះសូមកុំបារម្ភ ខាងក្រោមនេះគឺជា១០ចំនុច ដែលអាចជួយអ្នកឲ្យទទួលបានជោគជ័យក្នុងការណាត់ជួបដែលនឹងមកដល់នេះ៖
១. ការមានគំរោង
សូមកុំរង់ចាំឲ្យថ្ងៃនោះមកដល់ ទើបធ្វើការរៀបចំ នេះមិនមែនជាគំនិតល្អឡើយ។ សូមអ្នករៀបចំគំរោងនៃការណាត់នេះឲ្យបានម៉ត់ចត់ជាមុន ដើម្បីឲ្យវាដំណើរការទៅបានដោយរលូន។ បើអ្នកដឹងថា អ្នកត្រូវទៅទីណា ដោយមធ្យោបាយបែបណា ទៅឈប់នៅត្រត់ណា ឬគួរទៅដល់ពេលណា នោះ អ្នកនឹងមិនអាម៉ាសមុខចំពោះមុខដៃគួររបស់អ្នកឡើយ។
២. ការស៊ីចង្វាក់គ្នា
សូមអ្នកប្រាកដចិត្តថាអ្នកជាអ្នក នាំមុខក្នុងការណាស់ជួបនេះ។ ដូច្នេះអ្នកត្រូវរើសយកនូវអ្វី និងផ្តល់នូវសំណើរអ្វីដែលអ្នកទាំង២សុទ្ធតែអាចរីករាយជាមួយគ្នាបាន។
៣. ការយកចិត្តទុកដាក់
បើសិនជាការណាត់របស់អ្នក ធ្វើឡើងនៅពេលយប់ថ្ងៃធ្វើការធម្មតា ដូច្នេះសូមអ្នកកុំរើសយកកុនណាដែលចប់នៅក្រោយម៉ោង១១យប់ឲ្យសោះ។ អ្នកយកចិត្តទុកដាក់លើរឿងទាំងអស់នេះបានកាន់តែច្រើនប៉ុណ្ណា នោះភាពនឿយហត់នៃដៃគូណាត់របស់នៅលើការណាត់ជួបនេះ នឹងកាត់បន្ថយប៉ុន្នោះដែរ។ សកម្មភាពទាំងនេះ នឹងបង្ហាញយ៉ាងច្បាស់ពីគំនិតគិតដិតដល់ និងយកចិត្តទុកដាក់របស់អ្នក។
៤. ការគោរព
ប្រាកដណាស់ដែលថា ដែលគូរណាត់របស់អ្នកនឹងតែងខ្លួនដែលធ្វើឲ្យអ្នកភ្ញាក់ផ្អើលនឹងសម្រស់របស់គាត់។ យ៉ាងណាក៏ដោយអ្នកមិនគួរបង្ខំសំរាប់ការប៉ះពាល់លើរាងកាយនោះដែរ។ សកម្មភាពនោះនឹងផ្តល់នូវភាពយល់ច្រលំយ៉ាងធំ។ អ្នកគួរតែបង្ហាញនូវការគោរពលើដៃគូរបស់អ្នក ទើបជាការប្រសើរ។
៥. ការស្តាប់
ការស្តាប់គឺជារឿងសំខាន់នៅក្នុងតំណាក់កាលដំបូងនៃទំនាក់ទំនង ក៏ដូចជាការណាត់ជួប។ អ្នកត្រួវបង្ហាញដៃគូរណាត់របស់អ្នកថា អ្នកស្គាល់គេច្បាស់ជាងមុនបន្ទាប់ពីការណាត់។
៦. ការផ្តល់ភាពស្រសល់ថ្លាសំរាប់ការណាត់
សូមអ្នកកធ្វើនូវអ្វីដែលអ្នកទាំងពីរអាចធ្វើបានជាមួយគ្នាដោយគ្មានការខ្មាស់អៀន។ អ្នកអាចរើសយកកន្លែងផ្សេងៗ ដូចជាសួនទឹក កន្លែងប្រគំតន្ត្រី ឬទៅមើលកុនមនោសញ្ចេតនា ឬកំភ្លែងជាដើម។ អ្នកអាចធ្វើអ្វីក៏បាន តែកុំអង្គុយពីរឿងស្មុគស្មាញ ឬបញ្ហាមិនល្អនានា។
៧. ការទំនាក់ទំនង
អ្នកខំប្រឹងប្រែងឲ្យខ្លាំងក្នុងការស្វែងភាពស្រដៀងគ្នារវាងអ្នកនឹងគេ។ នេះជាចំនុចល្អដើម្បីឲ្យអ្នកកាន់តែយល់ចិត្តគ្នា។
៨. សេចក្តីរំពឹង
អ្នកត្រូវខំប្រឹងធ្វើខ្លួនឲ្យបានល្អបំផុត គឺបង្ហាញភាពភ្ញាក់ផ្អើលម្តងបន្តិចៗសំរាប់ដៃគូណាត់របស់អ្នក។
៩. ការសើច
ការសើចគឺជារឿង ដែលធ្វើឲ្យមានភាពស្និទ្ធស្នាល និងគួរឲ្យទាក់ទាញ។ វាក៏មធ្បោយបាយល្អបំផុតក្នុងការបំបាត់នូវភាពភ័យខ្លាចដែរ។
១០. ការបង្ហាញនូវចំណាត់អារម្មណ័
សូមអ្នកទទួលយករអារម្មណ៍ល្អ ការយកចិត្តទុកដាក់របស់គ្នាទៅវិញទៅមក។ ប្រើប្រាស់ពាក្យសំដីបង្ហាញការខិតខំប្រឹងទាំងអស់ដែលដៃគូរបស់អ្នកបានធ្វើពេញមួយថ្ងៃនេះ មិនអាសារបង់ឡើយ។







អ្នកមានអារម្មណ៍ថាមិនស្រួលនៅក្នុងពោះ អ្នកដឹងថាមានអ្វីមិនស្រួល តែមិនអាចកំណត់ថាមានបញ្ហានៅត្រង់ណា។ ដូចគ្នាដែរនឹងមនោសញ្ចេតនារវាងអ្នក និងដៃគូ។ អ្នកមានអារម្មណ៍ថាគេហាក់ដូចជាឃ្លាតឆ្ងាយ តែងតែត្រលប់មកវិញយឺត ឬចេញទៅក្រៅដោយគ្មានមូលហេតុជាដើម ហើយរាល់ពេលដែលលើករឿងនេះឡើងមក គេតែងតែបដិសេធជានិច្ច។ ហេតុនេះហើយយើងនឹងបង្ហាញនូវ៧ចំនុច ដែលអ្នកអាចយកទៅសង្កេតមើលបាន ៖
អ្នកណាៗក៏ដឹងដែរថា ការបែកបាក់ ឬបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួន គឺឈឺចាប់ខ្លាំងណាស់។ យ៉ាងណាមិញ មិនមានអ្នកណាម្នាក់ គិតថា ជំងឺស្នេហានេះ អាចបណ្ដាលឲ្យស្លាប់នោះទេ។
ការបាត់បង់នូវមនុស្សដែលយើងស្រលាញ់ពេញបេះដូង គឺពិតជារឿងមួយដែលពិបាកបំផុតក្នុងជីវិត។ ទំនាក់ទំនងដែលធ្លាប់តែផ្អែមល្ហែម បែរជាត្រូវឈានដល់ផ្លូវបញ្ចប់ គឺពិតជាធ្វើឲ្យមនុស្សពិបាកនឹងទ្រាំ រហូតដល់ខ្ទេចខ្ទាំប្រេះស្រាំបេះដូង ប្រៀបបានដូចរូបដែលបង្ហាញនេះអញ្ចឹង។ ការសិក្សាថ្មីបំផុតមួយបានបញ្ជាក់ថា ស្រ្ដីបានទទួលរងគ្រោះដោយសារតែការខូចចិត្តរឿងស្នេហានេះ មានការប៉ះទង្គិចលើសបុរសច្រើនដងណាស់។
តើអ្នកធ្លាប់មានប្រវត្តិស្នេហាជាមួយនឹងអ្នកណាម្នាក់ដែលនៅឆ្ងាយពីអ្នករហូតដល់ក្រៅប្រទេសដែរឬទេ? បើមានមែន តើអ្នកមានវិធីអ្វីខ្លះ ដើម្បីថែរក្សាស្នេហាឆ្ងាយកាយនេះឲ្យបានស្ថិតស្ថេរ? គេថា ឃ្លាតកាយណាយចិត្ត តែសម័យបច្ចេកវិទ្យាទំនើបនេះ ទោះបីកាយនៅឃ្លាត តែយើងអាចមើលមុខគ្នាឃើញ ស្ដាប់សម្លេងគ្នាលឺ ប្រៀបដូចមានត្រចៀកទិព្វ ឬភ្នែកទិព្វដូច្នេះដែរ។
