មនុស្សភាគច្រើនប្រហែលជាជ្រើសយកទឹកដោះគោឆៅ នៅពេលត្រូវបានគេសួរសំនួរបែបនេះ ប៉ុន្ដែធាតុពិត ទឹកដោះគោឆៅ មិនប្រាកដថាល្អដូចអ្នកគិតនោះទេ។ យោងតាមការសិក្សាថ្មីបំផុតមួយរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លង របស់អាមេរិក បានបង្ហាញថា ទឹកដោះគោឆៅ បានរួមចំណែកបង្កជាជំងឺផ្សេងៗ ច្រើនជាងទឹកដោះគោកែឆ្នៃ ដល់ទៅ ១៥០ដង។
លទ្ធផលនៃការស្រាវជ្រាវដែលបានបោះពុម្ភផ្សាយកាលពីថ្ងៃអង្គារម្សិលម៉ិញ ក្នុងព្រឹត្តបត្រ Emerging Infectious Diseases របស់អាមេរិកនេះ បានចេញជារូបរាងឡើង ក្រោយពីមានការត្រួតពិនិត្យលើជំងឺឆ្លងនានា ដែលកើតមានឡើងចន្លោះឆ្នាំ ១៩៩៣ ដល់ ២០០៦ នៅទូទាំងអាមេរិក។










ស្រ្ដីដែលកើតកូននៅវ័យចំណាស់ ត្រូវបានគេរកឃើញថា ប្រឈមមុខខ្លាំងទៅនឹងជំងឺតានតឹងផ្លូវអារម្មណ៍ ដោយសារតែស្រ្ដីទាំងនោះ បានគិតគូរខ្លាំងពីបញ្ហាសុខភាពខ្លួនឯង និងកូន។
ការញ៉ាំច្រើនជ្រុល ឬឆ្អែតហើយនៅតែញ៉ាំ នឹងអាចបង្កើនហានីភ័យដល់ទៅពីរដងក្នុងការវិវឌ្ឍទៅរកបញ្ហានៃការចងចាំរបស់ខួរក្បាល។ មនុស្សពេញវ័យ ដែលញ៉ាំអាហារ ២១០០កាឡូរី ដល់ ៦០០០កាឡូរីជារៀងរាល់ថ្ងៃ នឹងប្រឈមមុខនឹងការភ្លេចភ្លាំងច្រើន ដែលនេះ គឺជាលទ្ធផលនៃការស្រាវជ្រាវថ្មីមួយរបស់សហរដ្ឋអាមេរិក។
នេះគឺជាផលមិនល្អមួយទៀត ដែលចេញពីការគេងមិនគ្រប់គ្រាន់។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ហ្សែនដែលដំណើរការនៅពេលយើងគេង គឺគ្រប់គ្រងនូវកម្រិតនៃហ្សែនសម្រាប់ប្រព័ន្ធភាពស៊ាំនៃរាងកាយរបស់យើង ដូច្នេះនៅពេលយើងគេងមិនបានគ្រប់គ្រាន់ គឺដូចជាការបំផ្លាញប្រព័ន្ធភាពស៊ាំរបស់យើងដែរ។
រស់នៅទីក្រុង ពោរពេញទៅដោយ ផ្សែងឡាន ផ្សែងម៉ូតូ ផ្សែងចេញពីរោងចក្រ ដូច្នេះពិតជាពិបាកណាស់ក្នុងការជៀសផុតពីការស្រូបខ្យល់ដែលកខ្វក់។ បញ្ហាកង្វក់ខ្យល់នៅតែជាបញ្ហាចំពោះសុខភាពរបស់មនុស្ស ប៉ុន្ដែនៅពេលនេះគឺកាន់តែធ្ងន់ធ្ងរថែមទៀត ដោយសារការសិក្សាថ្មីមួយបានបង្ហាញថា កង្វក់ខ្យល់អាចបង្កជាជំងឺគាំងបេះដូងបាន ទោះបីជាយើងស្រូបខ្យល់កខ្វក់នោះតិចតួចក៏ដោយ។
ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា អ្នកដែលជួបបញ្ហាគេងមិនលក់ គឺនឹងប្រឈមមុខនឹងការរងគ្រោះដោយសារការភ្លេចភ្លាំងច្រើននៅពេលដែលឈានដល់វ័យចំណាស់។
