ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size

ការថែរក្សាសម្រស់

វិធីតុបតែងក្រចកដោយខ្លួនឯង

TBDginghamaccentnailheader

នៅ​ពេល​ខ្លះ​អ្នក​ចង់​​តុប​តែង​ក្រចក​របស់​អ្នក   ប៉ុន្តែ​អ្នក​មិន​មាន​ពេល​គ្រប់​គ្រាន់​សំរាប់​ទៅ​កាន់​ហាង​ធ្វើ​ក្រចក ឬ​អ្នក​មិន​ចង់​ចំណាយ​ប្រាក់​​។ នៅ​ពេល​នេះ​សូម​អ្នក​កុំ​បារម្ភ​ ខាង​ក្រោម​នេះ​គឺ​វិធី​នៃ​ការ​តុប​តែង​ក្រចក​មួយ​ម៉ូត ដែល​ទាន់​សម័យ​ស្រស់​ស្អាត និង​ងាយ​អនុវត្ត​បាន​ដោយ​​ខ្លួន​ឯង។

១. ចាប់​ផ្តើម​ដោយ​លាប​ក្រចក​របស់​អ្នក​ពណ៌ស

២. លាប​ពណ៌​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​លើ​ស្កុត​ថ្លា ដែល​អ្នក​បំរុង​នឹង​យក​មក​ប្រើ ​ហើយ​ទុក​វា​ឲ្យ​ស្ងួត រួច​ទើប​កាត់​ជា​ចំរៀក​តូចៗ។ អ្នក​ប្រហែល​ជា​អា​ច​ត្រូវការ​ពី ៦ទៅ១០ចំរៀក។

៣. យក​ពី​៣ទៅ​៥ ចំរៀក​ទៅ​បិទ​ក្នុង​ជួរ​ដេក​លើ​ក្រចក​របស់​អ្នក

៤. ក្រោយ​មក​យក​ពី ៣ទៅ​៥ ចំរៀក​ទៀតបិទ​ក្នុង​ជួរ​ឈរ​លើក្រចក​របស់​អ្នក​ដដែល

៤. កាត់​តំរឹម​ស្កុត​ដែល​បិទ​នោះ ឲ្យ​ស្មើ​នឹង​ក្រចក​របស់​អ្នក

៥. ចុង​ក្រោយ​គឺ​លាប​ទឹក​រលោង​ពីលើ ហើយ​ផ្លុំ​ឲ្យ​ស្ងួត​ល្អ ដើម្បី​កុំ​ឲ្យ​ស្កុន​ទាំង​នោះ​របើក​មក​វិញ។

TBDginghamaccentnailfull1

គ្រាន់​តែ​អនុវត្ត​តាម​ជំហ៊ាន​ទាំង​៥​នេះ អ្នក​នឹង​ទទួល​បាន​នូវ​ម៉ូត​ក្រចក​ដៃ​ដ៏ស្រស់​ស្អាត។ លើ​សពី​នេះ​ អ្នកក៏​​អនុវត្ត​សំរាប់​តែ​មួយ​ម្រាម​ក៏​បាន ឬ​គ្រប់​ម្រាម​ក៏​បាន ទៅ​តាម​ចំណូល​ចិត្ត ​ឬម៉ូត​ដែល​ចង់​បាន។

 

គន្លឹះ៤ចំនុច សំរាប់រក្សាសក់របស់អ្នកក្នុងរដូវក្តៅ

hairមនុស្ស​គ្រប់​គ្នាក​សុទ្ធ​តែ​ស្គាល់​ពី​ព្រះ​អាទិត្យ​នៅ​រដូវ​ក្តៅ និង​ឥទ្ធពល​ដែល​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​មាន​មានភាព​ជ្រីវ​ជ្រួញ​របស់​វា។ ដោយ​ហេតុ​នេះ​ពួក​​គេ​តែ​ងតែ​ប្រុង​ប្រយ័ត្ន​ ដោយ​ជៀស​វា​ង​ការ​ត្រូវ​កំដៅ​ថ្ងៃ។ ប៉ុន្តែ​​អាកាស​ធាតុ​ក្តៅ​ ក៏​ជា​ធាតុ​ដែល​អាច​​បំផ្លាញ​ដល់​សក់​របស់​អ្នក​ដែរ។ សូម​ប្រើ​នូវ​គន្លឹះ​ខាង​ក្រោម​នេះ ដើម្បី​រក្សា​សក់​របស់​អ្នក​ឲ្យ​នៅ​តែ​មាន​សុខភាព​ល្អ​នៅ​រដូវ​ក្តៅ ៖

១. ការពារ​សក់​​ពី​ទឹក​មាន​ជាតិ​ប្រៃ និង​សារធាតុក្លរួ

មុនពេល​ដែល​លោក​អ្នក​​លោត​ចូល​ទៅ​ក្នុង​អាង​ទឹក​ ឬ​ទឹក​សមុទ្រ ដើម្បី​ហែល​លេង​នោះ​  អ្នក​ត្រូវ​អនុវត្ត​​នូវ​២ទៅ​៣ជំហ៊ាន​ដើម្បី​ការ​ពារ​សក់​របស់​អ្នក។ វិធី​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើ​បាន​ក្នុង​ការ​ការ​ពារសក់​របស់​អ្នក​មុនពេល​ហែល​ទឹក គឺ​ត្រូវ​ធ្វើ​ឲ្យ​​សក់​របស់​អ្នក​សើម​ជោក​ជាមុន​សិន មុន​នឹង​ត្រូវ​នឹង​ទឹក​អំបិលនៃ​ទឹក​សមុទ្រ ឬ​​ជាតិ​ក្លរ​នៃ​អាង​ហែល​ទឹក។ សូម​កុំ​ចូល​ទៅ​ក្នុង​អាង​ហែល​ទឹក​ដោយ​សក់​ស្ងួត​ឲ្យ​សក់។ បន្ទាប់​ពីការ​ហែល​ទឹក សូម​ប្រាកដ​ថា​អ្នក​បាន​កក់​សំអាត​សក់​របស់​អ្នក​ជាមួយ​នឹង​សាប៊ូ​កក់​សំអាតសក់ និង​ផលិត​ផល​​សំរាប់​សក់​ដទៃ​ទៀត ដើម្បី​​ឲ្យ​ប្រាកដ​ថា​អ្នក​បាន​សំអាត​នូវ​ជាតិ​ក្លរួ​ចេញ​អស់​ពី សក់​របស់​អ្នក។

២. ការ​ពារ​សក់​ពណ៌​ឲ្យ​ផុត​ពី​កំដៅ​ថ្ងៃ

ដើម្បី​ការ​ពារ​ពណ៌​សក់​របស់​អ្នក (មិន​ថាអ្នក​លាបពណ៌  ហាយ​ឡាយ ឬ​អ៊ុត​នោះទេ) ឲ្យ​មាន​សុវត្ថិភាព​ពី​កំដៅ​ព្រះ​អាទិត្រ​រាប់​ខែ​នៅ​រដូវ​ក្តៅ​នោះ ​គឺ​មាន​ពីរ​បី​វិធី​ដែល​អ្នក​អាច​​ធ្វើ​បាន​។ ទី​មួយ​អ្នក​លាប​ក្រេម​ការ​ពារ​កំដៅ​ថ្ងៃ​មុន​នឹង​ចេញ​ទៅ​ត្រូវ​កំដៅ​ថ្ងៃ​រយៈ​ពេល​យូរ។ អ្នក​ប្រហែល​ជា​អាច​ស្វែង​រក​បាន​នូវ​ផលិត​ផល​ថែរក្សាសក់​ណាមួយ ដើម្បី​ការ​ពារ​សក់​របស់​អ្នក​ឲ្យ​ផុត​ពីការ​ខូច​ខាត។ ប៉ុន្តែ​ពួក​វា​ គឺ​សុទ្ធ​តែ​ផ្សំ​ដោយ​ធាតុ​ផ្សំ​មូលដ្ឋាន​ដូច​​គ្នា ដូច​ជា​មាន​ SPF កំរិត​​ខ្ពស់។

៣. ផ្តល់​ដល់​សក់​នូវ​ជាតិ​សំនើម​ និង​គ្រឿង​ការ​ពារ​កំដៅ

បើ​សិនជា​អ្នក​ចង់​​សក់​របស់​អ្នក​​ឆាប់​លូត​លាស់ មាន​ទំងន់ និង​មាន​ពន្លឺ    វា​សំខាន់​ណាស់​ក្នុង​ការ​ជៀស​ឲ្យុ​ផុត​ពី​​ការ​បំផ្លាញ​ដោយ​កំដៅ។ មិន​ថា​តែ​អ្នក​ចូល​ចិត្ត​ផ្លុះ​សំងួត​សក់ ឬ​មូរ​សក់​របស់​អ្នក​ជារៀង​រាល់​ថ្ងៃ ឬ​ការ​ត្រូវ​នឹង​កំដៅ​ខាង​ក្រោយ​យ៉ាង​យូរ​ទេ   គឺ​សុទ្ទ​តែ​​បង្ក​បញ្ហា​ដល់​សក់​របស់​អ្នក។ បើ​សិន​ជា​អ្នក​សង្កេត​ឃើញ​ថា​សក់​របស់​អ្នក​កាន់​តែ​ស្ងួត​ជា​ង​ធម្មតា សូម​​បន្ថែម​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បន្ថែម​ជាតិសំណើម​ដល់​វា​ឲ្យ​បាន​ច្រើន​ឡើង។ មធ្យោបាយ​ងាយ​ស្រួល​បំផុត​គឺ​ប្រើ​ក្រែម​បន្ទន់​សក់។ អ្នក​ក៏​អាច​ប្រើ​សាប៊ូកក់​ដែល​មាន​ទាំង​ក្រែម​បន្ទប់​សក់​ក្នុង​ជាស្រេច​ក៏​បាន។ ប៉ុន្តែ​បើ​អ្នក​ឃើញ​ថា​សក់​របស់​អ្នក​នៅ​តែ​មានភាព​ស្ងួត​នៅ​ខាង​ចុង សូម​បន្ថែម​នូវ​ក្រោម​បន្ទន់​សក់​លើ​វា​នៅតែ​​ផ្នែក​ខាង​ចុង​បន្ថែម​ទៀត។ បើ​សិន​ជាអ្នក​មាន​សក់​បែក​ចុង​សូម​ធ្វើ​ការ​កាត់​តំរឹម​វា​ជារៀង​រាល់​៦ ទៅ​៨​សប្តាហ៍ ដើម្បី​កាត់​ចោល​នូវ​ផ្នែក​ដែល​ខូច​នោះ។

៤. បញ្ឈប់​ការ​បែក​ញើស​ជោក​សក់

នៅ​ពេល​ដែល​អ្នក​ស្ថិត​នៅ​ខាង​ក្រៅ​នៅ​រដូវ​ក្តៅ សក់​របស់​អ្នក​នឹង​បែក​ញើស​យ៉ាង​ច្រើន។ ​វា​មាន​វិធី​មួយចំនួន​ដែល​​អ្នក​អាច​​ប្រើ​បាន​ដើម្បី​ការ​ពារ​សក់​របស់​អ្នក​នៅ​ពេល​មាន​បញ្ហា​នេះ។ ទី​មួយ សូម​ប្រើ​ប្រាស់​តែ​សំភារៈ​ណា​ដែល​មាន​​ភាព​យឺត​សំរាប់​តុប​តែង​សក់​របស់​អ្នក។ បើ​សិន​ជា​អ្នក​ប្រើ​​ប្រភេទ​ផ្សេង​នោះ​វា​នឹង​ធ្វើ​​ឲ្យ​សក់​របស់​អ្នក​ផុយ​ស្រួយ នឹង​ងាយ​ដាច់។ បន្ថែម​លើ​នេះ ដើម្បី​ជៀស​វា​ប្រតិកម្មផ្សេងៗ​លើ​ស្បែក សូមអ្នក​ធ្វើ​សក់​របស់​ចេញផុត​ពី​ផ្ទៃ​មុខ​របស់​អ្នក។ ញើស​នៅ​នឹង​សក់ ងាយ​តោង​ជាប់​នឹង​ថ្ងាស ឬ​ផ្ទាល់​ ដែល​​បង្ក​ជា​មុន រឺ​រោក​សើ​ស្បែក​ផ្សេងៗ​ណាស់។
 

អាហារ ១០​ប្រភេទ​ល្អ​បំផុត​សម្រាប់​ស្បែក​របស់​អ្នក

skinfoods_0      ការ​ទទួល​ទាន​អាហារ​ដោយ​មាន​គុណ​ភាព និង​តុល្យភាព មិន​ត្រឹម​តែ​អាច​ការ​ពារ​អ្នក​ពី​ជំងឺ​គ្រប់​ប្រភេទនោះ​ទេ   តែ​វា​ក៏​អាច​ការ​ពារ​ពី​រូប​រាង​ខាង​ក្រៅរបស់​អ្នក​​ផងដែរ។ ខាង​ក្រោម​នេះ​ជា​អាហារ​ចំនួន​១០​ប្រភេទ​  ដែល​អ្នក​ស្រាវ​ជ្រាវ​អះ​អាង​ថា​ជា​អារហារ​ដែល​ល្អ​បំផុត។

គ្រាប់​អាល់​ម៉ុន (Almonds)

ដោយសារ​នៅ​ក្នុង​អាល់​ម៉ុន មាន​ទៅ​ដោយ​ជាតិ​វីតាមីន​E ដែល​ជួយ​ការ​ពារទៅ​នឹង​ការ​បំផ្លាញ​ដោយ​កាំ​រស្មី​ព្រះ​អាទិត្យ។ ហេតុ​នេះ​វា​ហាក់​ ដូច​ជា​ឡេ​កំដៅ​ថ្ងៃ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់។

គ្រាប់​ហ្លេចស៊ីត (Flaxseeds)

គ្រាប់​ហ្លេចស៊ីតតូចៗ​នេះ  គឺ​ពោរ​ពេញ​ទៅ​ដោយ​ជាតិ​អាស៊ីតអូម៉េហ្កា៣ (Omega-3 fatty acids) ដែល​អាច​លុប​បំបាត់​ស្នាម​ជ្រួញ និង​បន្តឹងស្បែក​​​ឡើង​វិញ។  វា​ ជា​អាហារ​ប្រឆាំង​នឹង​ការ​ជ្រីវ​ជ្រួញ​ដ៏​ល្អ។

ប៉េង​ប៉ោះ​ឆ្អិន

ជាតិ​លីសូផែន ដែល​ធ្វើឲ្យ​ប៉េង​ប៉ោះ​មានពណ៌​ក្រហម អាច​ជួយ​លុប​បំបាត់​ការ​ចាស់​នៃ​កោសិការ​ស្បែក​បណ្តាលពីកម្ម​រស្មី​ព្រះ​អាទិត្យ ។ លើស​ពី​នេះ​ដោយសារ​ការ​ចំអិន វា​នឹង​ធ្វើ​ឲ្យ​កំរិត​នៃ​ជាតិ​លីសូផែន​នេះ​កាន់តែ​កើ​ន​ខ្ពស់​ឡើង។ ដូច្នេះ​ប៉េង​ប៉ោះ​​ឆ្អិន​ជា​ឧបករណ៍​ការ​ពារ​កំដៅ​ថ្ងៃ​យ៉ាង​ល្អ។

ដំឡូង​ឈ្វា

ដំឡូង​ឈ្វា​ផ្ទុក​ទៅ​ដោយ​វីតាមីន C ដែល​ធ្វើ​ឲ្យ​ស្បែក​មាន​សភាព​រលោង មិន​ជ្រួញ។ តាម​ការ​ស្រាវ​ជ្រាវ​បង្ហាញឲ្យ​ឃើញ​ថា អ្នក​ដែល​មានផ្ទុក​នូវ​ ៤មីលីក្រាម​នៃ​វីតាមីនC (ប្រហែល​ពាក់​កណ្តាល​នៃ​ដំឡូង​ឈ្វា​តូច) ជា​រៀង​រាល់​ថ្ងៃ ក្នុងរយៈ​ពេល​៣​ឆ្នាំ នឹង​អាច​កាត់​បន្ថយភាព​ជ្រីវ​ជ្រួញ​បាន​បាន​១១%។ សូម​សាក​ល្បង​ផង​ដែរ​ចំពោះផ្លែល្ហុង និងមើម​ការ៉ុត។

ស្ពៃ​ខ្មៅ

តាម​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ដែល​បោះ​ពុម្ភ​ផ្សាយក្នុងព្រឹត្តប័ត្រអន្តរជាតិ​នៃ​ជំងឺ​មហារីក   បង្ហាញ​ថា​អ្នកដែល​ទទួល​ស្ពៃ​ខ្មៅ និង​ពពួក​រុក្ខជាតិ​បៃ​តង គឺ​អាច​កាត់​បន្ថយ​ការ​រីក​លូត​លាស់​នៃ​កោសិកា​មហារីក។ ហេតុ​ដូច្នេះវា​ជា​ឱសថ​ទិព្វ​ការ​ពារ​ជំងឺ​មហារីក។

ប្រេង​ផ្កា​ឈូក​រ័ត្ន

ជាតិ​អាស៊ីតអូម៉េហ្កា៦ (Omega-6​ fatty acids) ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រេង​ផ្កា​ឈូក​រ័ត្ន។​   ជាតិ​អាស៊ីត​នេះ​មាន​សមត្ថភាព​យ៉ាង​ខ្ពស់​ក្នុង​ការ​ផ្តល់​ជាតិសំណើម​ដល់អ្នក​ដែល​មាន​ស្បែក​ស្ងួត   របក   ឬកំទួល​រមាស់។

ត្រូធូណាកំប៉ុង

ជីវជាតិ​សេឡេនីមដែល​មាន​នៅ​ក្នុង​ត្រី​ធូណា  អាច​ការ​ពារភាព​យារធ្លាក់​នៃស្បែក ។  ឯ​ជាតិ​ប្រូតេអ៊ីន​របស់​វា  និង​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​មាន​សភាព​តឹង​រលោង    ហើយ​វា​​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ទប់​ទល់​ការពារ​នឹង​កម្ម​រស្មី​អ៊ុល​ត្រា​យូវី​នៃ​ព្រះ​អាទិត្យ។

ការ៉ុត

បើ​នៅ​ក្នុង​មើម​ការុត​  គឺ​មាន​នូវ​សារជាតិ​ចិញ្ចឹម​ពណ៌​ទឹក​ក្រូច   ដែល​មានប្រយោជន៍​ល្អ​ដល់​គ្រាប់​ភ្នែក    និង​ធ្វើ​វា​មាន​ភាព​ភ្លឺ​ច្បាស់​ល្អ។ វា​មិន​មែន​ជា​វេទមន្តទេ  តែ​ដោយ​វា​​ផ្ទុក​ពេញ​នូវ​​វីតាមីនA   ដែល​ជួយ​បញ្ជៀស​ការ​បង្កើត​ឡើង​ហួស​កំណត់​​នៃ​កោសិការស្បែក​ផ្នែក​ខាង​ក្រៅ។  នោះ​កោសិការ​ចាស់ៗ​មួយ​ចំនួន អាច​ផ្សំ​ជាមួយ​នឹងជាតិ​ពន្លឺនៃស្បែក និង​ទប់​ស្កាត់​​ការ​ស្ទះ​នៃ​រុន្ធ​រោម។  ពិសេស វីតាមីនA ក៏អាច​កាត់​បន្ថយការ​រីកធំធាត់​នៃ​កោសិការមហារីក។

តែ​បៃ​តង

តែ​បៃ​តង ជា​ឱសថពិសេស​ក្នុង​ការ​ការពារ​ជំងឺ​មហារីក  ហើយ​វា​ក៏​អាច​​ទប់​ស្កាត់​នឹង​អារម្មណ៍​ខឹង​​ឆេវ​ឆាវផង​ដែរ។ តាម​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវបង្ហាញ​ថា​   ការ​ទទួល​ទាន​តែ​បៃ​តង​ពី​២ ទៅ​៦​ពែង​ក្នុង​មួយ​ថ្ងៃ​មិន​ត្រឹម​តែអាច​ការ​ជំងឺ​មហារីក​ស្បែក​ប៉ុន្នោះ​ទេតែ​វា​ក៏​អាច​ធ្វើ​ឲ្យ​ឥទ្ធពល​​អាក្រក់​កើត​ដោយ​ព្រះ​អាទិត្យ ប្រែ​ត្រលប់​មក​ជា​ល្អ​វិញ​បាន​ដែរ (ដើម្បី​​ទទួល​បាន​នូវ​ប្រសិទ្ធភាព​ខ្ពស់​អ្នកគេ​ទទួល​ពេល​ដែល​វា​នៅ​ក្តៅ)។

សូកូឡាខ្មៅ

សូកូឡា​ខ្មៅ មាន​នូវ​ជាតិ ហ្លាវូណុល ដែល​កាត់​បន្ថយសភាព​ស្ងួត​គ្រើមនៃ​ស្បែក  និង​ផ្តល់​ការ​ការ​ពារ​ពី​ពន្លឺ​ព្រះ​អាទិត្យ។

 

ប​ន្លែ និង​ផ្លែ​ឈើ ជួយ​បង្កើន​ភាព​ទាក់​ទាញ!

បន្លែ ផ្លែឈើ ដែល​មាន​ពណ៌​លឿង និងក្រហម ដូច​ជា ការ៉ុត ប៉េង​ប៉ោះ និង​ស្វាយជាដើម​នោះ អាច​ជួយ​ឲ្យ​យើង​មាន​សុខ​ភាព​ស្បែក​ល្អ​ប្រសើរ​ ហើយ​និង​ធ្វើ​ឲ្យយើង​មាន​ភាព​ទាក់​ទាញ​ខ្ពស់ ក្នុង​ក្រសែរ​ភ្នែក​អ្នក​ដទៃ​ទៀត​ផង​។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពីសាកលវិទ្យាល័យ St Andrews បាន​រក​ឃើញ​ថា ការ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើជា​រៀង​រាល់ថ្ងៃ គឺ​គ្រប់​គ្រាន់​ក្នុង​ការ​បង្កើត​នូវ​ការ​ផ្លាស់​ប្ដូរ​នៅ​លើ​ស្បែក​របស់​យើង​ក្នុង​រយៈ​ពេល​៦សប្ដាហ៍​។

ការ​ធ្វើ​តេសន៍​ផ្សេង​ទៀត ក៏​បាន​បង្ហាញ​ស្រដៀង​គ្នា​នេះ​ដែរ ពោល​គឺ​ស្បែក​របស់​អ្នក​ដែល​ញ៉ាំ​បន្លែ ផ្លែ​ឈើ​ក្នុង​កម្រិត​ច្រើន​ គឺ​មាន​ស្បែក​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាពទាក់​ទាញ​ ជាង​អ្នកដែល​មិន​សូវ​ញ៉ាំ​បន្លែ ផ្លែ​ឈើ។

អានបន្ត...
 

ចង់​​បាន​ស្បែកសស្អាត​មិន​បាច់លាប​ឡេ​​ទេ ប្រើ​ការ៉ុត​ក៏​បានដែរ !

carrotយើង​ដឹងហើយ​នៅពេល​បច្ចុប្បន្ន​នេះ​មាន​ផលិត​ផល​ឡេលាបស្បែកជា​ច្រើន​បាន​ដាក់​លក់​​នៅ​ប្រទេស​កម្ពុជា តែ​មាន​ផលិត​ផល​ខ្លះអាច​ប​ណ្តាល​អោយ​ប៉ះពាល់​ដល់​សុខ​ភា​ព​​​ដោយ​​សារ​មាន​សារជាតិគីមី​ហួស​ហេតុ ។ បញ្ហាឡេសាបស្បែក​នេះ​បាន​បណ្តាល​អោ​យ​​កើត​បញ្ហាជា​ច្រើន​ ព្រោះស្រ្តីតែងតែ​ចង់​សស្អាត​ដូចតារាដូចនេះខិត​ខំទិញ​ឡេ​លា​ប​ស្បែក​ដែល​ចំណាយអស់​ថវិការ​យ៉ាង​ច្រើន ខ្លះខំចំណាយ​ប្រាក់​អ​ស់​ច្រើន​ មិនបា​ន​ស្អាត​ថែមទាំង​ប៉ះពាល់​ដល់​សុខភាពទៀត​ផង​ ។ ដើម្បី​ចូល​រួម​ចំណែក​ខ្មែរ​សារិកា​សូ​ម​លើក​​យក​​អត្តបទ​សុខភាព​មួយ​ស្តី​ពី​ការ​ធ្វើអោយ​ស្បែក​ស​ដោយ​ប្រើតាម​រូប​មន្ត​ធម្ម​ជាតិ​គឺ​ការ​ប្រើ​ការ៉ុត ។ ខាងក្រោម​នេះ​ជាគ្រឿង​​ផ្សំ៖

1- ការ៉ុត​​​បុក​ឲ្យ​ម៉ត់
2- ​ទឹក​ឃ្មុំ​សុទ្ធ
វិធី​ធ្វើ៖
1- យក​ការ៉ុត​ហាត់​ជា​ចំនិត​តូច​ៗ រួច​យក​ទៅ​បុក​ឲ្យ​ម៉ត់

2- ចាក់​ទឹក​ឃ្មុំ​ចូល​លាយ​ជា​មួ​យការ៉ុត​ដែល​បុក​ម៉ត់

3- កូ​រ​គ្រឿង​ផ្សំ​ទាំង​២​ឲ្យ​ចូល​គ្នា

4- យក​ទៅ​បំពោក​​ផ្ទៃមុខ

5- ទុក​ចោល​ ១០​នាទី រួច​លាង​ទឹក​ចេញឲ្យ​ស្អាត

អនុវត្តន៍ដូចវិធីខាង​លើ​នោះ​ស្បែករបស់​អស់លោកអ្នក​នឹង​សស្អាត​ជា​មិន​ខាន​ដោយ​មិន​បាច់​ទិញឡេ​លាបស្បែក​នោះទេ ។

 
ទំព័រ 1 នៃ 9