ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម សុខភាព និងស្នេហា

សុខភាព ​និង​ស្នេហា

ទឹក​ដោះ​គោ​ឆៅពិត​ជា​ល្អ​មែន​ឬ?

 អ៊ីមែល បោះពុម្ភ PDF

មនុស្ស​ភាគច្រើន​ប្រហែល​ជា​ជ្រើស​យក​ទឹក​ដោះ​គោ​ឆៅ នៅ​ពេល​ត្រូវ​បាន​​គេ​សួរ​សំនួរ​បែប​នេះ ប៉ុន្ដែ​ធាតុ​ពិត​ ទឹក​ដោះគោ​ឆៅ​ មិន​ប្រាកដ​ថា​ល្អ​ដូច​អ្នកគិត​នោះ​ទេ។ យោង​តាម​ការ​សិក្សា​ថ្មី​បំផុត​មួយ​របស់​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ និង​ការពារ​ជំងឺ​ឆ្លង របស់​អាមេរិក បាន​បង្ហាញ​ថា ទឹក​ដោះ​គោ​ឆៅ បាន​រួម​ចំណែក​បង្ក​ជា​ជំងឺ​ផ្សេង​ៗ ច្រើន​ជាង​ទឹក​ដោះ​គោ​កែ​ឆ្នៃ ដល់ទៅ ១៥០ដង​។

លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ដែល​បាន​បោះ​ពុម្ភផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលម៉ិញ ក្នុង​ព្រឹត្តបត្រ Emerging Infectious Diseases របស់​អាមេរិក​នេះ បាន​ចេញ​ជា​រូប​រាង​ឡើង ក្រោយ​ពី​មាន​ការ​ត្រួត​ពិនិត្យ​លើ​ជំងឺ​ឆ្លង​នានា ដែលកើត​មាន​ឡើង​ចន្លោះ​ឆ្នាំ ១៩៩៣ ដល់ ២០០៦ នៅ​ទូទាំង​អាមេរិក​។

អានបន្ត...
 

ម្ដាយ​វ័យ​ចំណាស់ ប្រឈម​នឹង​ជំងឺ​តាន​តឹង​អារម្មណ៍​

 អ៊ីមែល បោះពុម្ភ PDF

ស្រ្ដី​ដែល​កើត​កូន​នៅ​វ័យ​ចំណាស់ ត្រូវ​បាន​គេ​រក​ឃើញ​ថា ប្រឈម​មុខ​ខ្លាំង​ទៅនឹង​ជំងឺ​តាន​តឹង​ផ្លូវ​អារម្មណ៍​ ដោយ​សារ​តែ​ស្រ្ដី​ទាំង​នោះ បាន​គិតគូរ​ខ្លាំង​ពី​បញ្ហា​សុខ​ភាពខ្លួន​ឯង និង​កូន។

ការ​ស្រាវ​ជ្រាវ​ថ្មីមួយ​ដែល​ធ្វើឡើង​ចំពោះ​ស្រ្ដី​ជា​ម្ដាយ​រាប់​ពាន់​នាក់ដែល​មានកូន​អាយុ​ក្រោម ៥ឆ្នាំ បានបង្ហាញ​ថា ស្រ្ដី​ជា​ម្ដាយ​ដែល​មាន​អាយុ ពី ៤០ឆ្នាំ ទៅ​៤៤ឆ្នាំ មាន​អត្រា​តាន​តឹង​ខ្ពស់​ជាង​គេ​ បើ​ធៀប​ជាមួយ​នឹង​ស្រ្ដី​ជា​ម្ដាយ​ដែលមាន​អាយុ​ក្មេង​ជាង​នេះ​។

ទោះ​បី​ជា​មូល​ហេតុ​មិន​ត្រូវ​បាន​ដឹង​ច្បាស់​ក៏​ដោយ ប៉ុន្ដែ​កត្តា​ដែល​រួម​ចំណែក​ធំ​បំផុត​នោះ​គឺ ម្ដាយ​វ័យ​ចំណាស់​ទាំង​នោះ​ បាន​ជួប​នូវ​បញ្ហា​ច្រើន​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ គិត​ច្រើន​។

អានបន្ត...
 

ញ៉ាំ​ច្រើន​ បង្កើន​ហានីភ័យ​នៃ​ការ​ភ្លេច​ភ្លាំង​

 អ៊ីមែល បោះពុម្ភ PDF

ការ​ញ៉ាំ​ច្រើន​ជ្រុល ឬ​ឆ្អែត​ហើយ​នៅ​តែ​ញ៉ាំ នឹង​អាច​បង្កើន​ហានីភ័យ​ដល់​ទៅ​ពីរ​ដង​ក្នុង​ការ​វិវឌ្ឍ​ទៅ​រក​បញ្ហា​នៃ​ការ​ចង​ចាំ​របស់​ខួរ​ក្បាល​។ មនុស្ស​ពេញ​វ័យ ដែល​ញ៉ាំ​អាហារ​ ២១០០កាឡូរី ដល់ ៦០០០កាឡូរី​ជា​រៀង​រាល់​ថ្ងៃ នឹង​ប្រឈម​មុខ​នឹង​ការភ្លេច​ភ្លាំង​ច្រើន ដែល​នេះ គឺ​ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ថ្មី​មួយ​របស់​សហរដ្ឋ​អាមេរិក​។

អ្នក​ញ៉ាំ​កាន់​តែ​ច្រើន ការ​ចង​ចាំ​នឹង​កាន់​តែ​ថយ​ចុះ​។ អ្នក​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​នៃ​ការ​ភ្លេច​ភ្លាំង​នូវ​ព្រឹត្តការណ៍​ដែល​ទើប​នឹង​កើត​ឡើង ព្រម​ទាំង​ជួប​បញ្ហា​ផ្សេង​ទៀត​នៃមុខ​ងារ​របស់​ខួរ​ក្បាល​ផង​ដែរ​។

ការ​ស្រាវជ្រាវ​នេះ​ធ្វើ​ឡើង​ចំពោះ​មនុស្ស​វ័យ​ចំណាស់​ ដែល​មាន​អាយុ ៧០ឆ្នាំ ទៅ​៨៩ឆ្នាំ ដែលក្នុង​នោះ​ក៏មាន​មនុស្ស​ដែល​កើត​ជំងឺ​ភ្លេច​ភ្លាំង ១៦៣នាក់​ផង​ដែរ​។ អ្នក​ចូល​រួម​ទាំង​អស់​នេះ តម្រូវ​ឲ្យ​ពណ៌នា​ពី​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​។

អានបន្ត...
 

បញ្ចុះទំងន់​ដោយ​ប្រើ​ទឺក​ឃ្មុំ

 អ៊ីមែល បោះពុម្ភ PDF
10-honey-diet-100212ទឹកឃ្មុំ​គឺ​មាន​ជីវជាតិធ្វើអោយ​រាង្គកាយ​មាន​សុខភា​ពល្អ ។ អ្នកអាច​ប្រើ​វា​ជា​ផលិត​ផល​ខា​ង​​សំអាង​ដោយ​អាច​ថែរក្សា​ស្បែករបស់​លោកអ្នក ​អោយ​ស្អាត​តាម​បែប​ធម្មជាតិ ហើយ​កា​ន់​​តែពិសេស​ជាង​នេះទៀត​នោះ​គឺ​ថា​អ្នក​អាច​ញ៉ាំ​វា​ដើម្បី​បញ្ចុះ​ ទំងន់​ដោយ​វា​អាច​កាត់​ប​ន្ថ​យ​​ភាពធាត់​នៅ​ក្នុង​រាងកាយ ។ ខាង​ក្រោម​នេះ​បង្ហាញ​ពី​សារៈប្រយោជន៍របស់ទឹកឃ្មុំ ៖
1. ទឹកឃ្មុំ​កាត់​បន្ថយភាពធាត់​ក្នុង​រាងកាយ និងធ្វើអោយ​រាងកាយ​របស់អ្នក​មាន​រាង​ស្លីម ដោយសារវា​មាន​សារជាតិ​ធ្វើអោយ​យើង​មាន​សុខភាព​ល្អ និងជីវជាតិ ពេលដែល​យើង​ធ្វើការ​តមអាហារ ។
2. ទឹកឃ្មុំផ្ទុក​ដោយ​ជាតិទឹក​មាន​ប្រយោជន៍​ដោយវា​អាចប្រើជា​មួយ​ទឹក​ក្តៅ​ ដើម្បី​ធ្វើអោយ​ធ្លាក់ចុះ​ភាពធាត់​ក្នុង​រាង្គកាយ​ និង​អាច​កាត់​បន្ថយ​ទំងន់​ដោយ​មិន​បាច់​ប្រឹង​ប្រែង ។
3. លាយទឹកឃ្មុំ​ជាមួយ​ទឹក​ក្រូចឆ្មារគឺ​ជា​វិធី​សាស្រ្តធម្មជាតិ​ដើម្បី​កាត់​ បន្ថយទំងន់ ដោយ​គ្រាន់តែ​ផឹកទឹក​ឃ្មុំលាយ​ជាមួយ​ទឹក​ក្រូច​ឆ្មារក្នុង​ទឹកក្តៅ​អុនៗ​ជា​ រៀង​រាល់ព្រឹក ។
4. ទឹកឃ្មុំអាចជួយ​អ្នក​កាត់​បន្ថយការ​ឃ្លាន​ ដោយ​គ្រាន់តែបន្ថែមទឹក​ឃ្មុំ​ពីរបី​តំណក់​ចូលក្នុង​​ទឹក​ដោះ​គោ
5. ប្រសិន​បើ​ចង់​ឈាម​របស់អ្នក​ដើរ​បាន​ល្អ អ្នក​អាច​បន្ថែម​វា​ចូលទៅ​ yogurt ហើយញ៉ាំវា​ជាអាហារ​ពេល​ព្រឹក
6. សំរាប់អ្នក​កំពុង​បញ្ចុះទំងន់អាច​ប្រើទឹក​ឃ្មុំ​ដាក់ចូលក្នុងទឹក salads ហើយ​បរិភោគ​ដើម្បីទទួល​បាន​សុខភាព​ល្អ
7. ផឹកទឹក​ក្តៅ​អុនៗដែល​មាន​លាយទឹកឃ្មុំ​និងទឹក​ក្រូចឆ្មារ​ក្នុង​បន្ទាប់ពី​ញ៉ាំ​បាយ​រួច​

វិធីសាស្រ្ត ​ក្នុង​ការ​បញ្ចុះទំងន់​ដោយ​ប្រើ​ទឹកឃ្មុំ​គឺ​មាន​លក្ខណះសាមញ្ញ ហើយអាចអនុវត្តន៍​តាម​អោយ​មិន​បាច់​ខំប្រឹងខ្លាំង​ ហើយជាពិសេស​វាជួយ​អ្នក​ដោយមិនបាច់​ខំ​តមអាហារ​ពេក ដោយ​គ្រាន់តែ​អោយអ្នក​ផឹកទឹក​អោយ​បាន​ច្រើន​ហើយជៀសវាង​ការ​ញ៉ាំអាហារ​ដែល​ មានជាតិ​ខ្លាញ់​ច្រើន ។
 

គេង​មិនគ្រប់គ្រាន់​ ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​

 អ៊ីមែល បោះពុម្ភ PDF

នេះ​គឺ​ជា​ផល​មិន​ល្អ​មួយ​ទៀត ដែល​ចេញ​ពីការ​គេង​មិនគ្រប់គ្រាន់​។ ក្រុមអ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ហ្សែន​ដែល​​ដំណើរ​ការ​នៅ​ពេល​យើង​គេង គឺ​គ្រប់​គ្រង​នូវ​កម្រិត​នៃ​ហ្សែន​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាង​កាយ​របស់​យើង ដូច្នេះ​នៅ​ពេលយើង​គេង​មិន​បាន​គ្រប់គ្រាន់ គឺ​ដូច​ជា​ការ​បំផ្លាញ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ដែរ​។

ក្រុម​អ្នកវិទ្យាសាស្រ្ដ​មក​ពី​ Yale University បាន​ធ្វើ​ការ​ពិសោធន៍​ហ្សែន​នៅ​ក្នុង​សត្វ​កណ្ដុរ​។ នៅ​ពេល​ដែល​ហ្សែន​នោះ​ ស្ថិត​ក្នុង​ដំណាក់​កាល​សកម្ម​បំផុត គឺ​វា​អាច​ទប់​ទល់​ជាមួយ​នឹង​បាក់តេរី និងមេរោគ​បាន​យ៉ាង​ច្រើន​ ហើយ​សត្វ​កណ្ដុរ​ក៏​មាន​សុខ​ភាព​ល្អ មិន​ងាយ​មាន​ជំងឺ​។

នៅក្នុង​ទ្រឹស្ដី ការ​ពិសោធន៍​​នេះ​ ក៏​អាច​យក​មក​អនុវត្ត​លើហ្សែន​ដូច​គ្នា​នេះ​ចំពោះ​មនុស្ស​យើង​បាន​ផង​ដែរ​។ របាយការណ៍​នៅ​ក្នុង​ព្រឹត្តបត្រ​ស្ដី​ពី​ប្រព័ន្ធ​ភាព​ស៊ាំ (Journal Immunity) ក៏​បាន​បង្ហាញ​ដែរ​ថា ការ​គេង​មិន​គ្រប់គ្រាន់​ធ្វើ​ឲ្យ​យើង​ងាយ​ទទួល​រង​ជំងឺ​ផ្សេង​ៗ​។

អានបន្ត...
 
ទំព័រ 1 នៃ 52