ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម សិល្បៈកំសាន្ត ខ្សែភាពយន្តល្បីៗ រឿង The Vow បំបែក​កំណត់​ត្រា​ថ្ងៃ Valentine

រឿង The Vow បំបែក​កំណត់​ត្រា​ថ្ងៃ Valentine

ខ្សែ​ភាព​យន្ត​មនោសញ្ចេតនា​ស្នេហា​បែប​រ៉ូមែន​ទិច ដែលមាន​ចំណង​ជើង​ថា "The Vow" បាន​បំបែក​កំណត់​ត្រា​ ក្លាយ​ជា​ខ្សែ​ភាព​យន្ត​ដែល​រក​បាន​ចំណូល​ច្រើន​ជាង​គេ​ក្នុង​ថ្ងៃ​បុណ្យ​នៃសេចក្ដីស្រលាញ់ ពោល​គឺ​អាច​រក​បាន​ដល់ទៅ ១១,៦លាន​ដុល្លារ​។

ការ​រក​បាន​ចំណូល​ពីការ​លក់​សំបុត្រ​នៅ​ថ្ងៃ​អង្គារ​ដ៏​ច្រើន​បែប​នេះ បាន​ក្លាយ​ទៅ​ជា​ប្រវត្ដិសាស្រ្ដ​ថ្មី​នៃខ្សែ​ភាព​យន្ត ដែល​អាច​លក់​សំបុត្រ​បាន​ច្រើន​នៅ​ថ្ងៃ​មិន​មែន​ជា​ថ្ងៃ​ចុង​សប្ដាហ៍។ កំណត់​ត្រា​ចាស់​ គឺ​ជា​រឿង​ "Hitch" ដែល​សម្ដែង​ដោយ Will Smith និង Kevin James ដោយ​អាច​រក​បាន​ ៧,៥លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០០៥។

ខ្សែ​ភាព​យន្ត The Vow និយាយ​ពី​ គូស្នេហ៍​មួយ​គូ​ដែល​មាន​ឈ្មោះ​ថា Leo និង Paige សម្ដែង​ដោយ Tatum និង Rachel McAdams (ក្នុង​រូប) ដែល​ពួក​គេ​ទាំង​ពីរ​ព្យាយាម​កសាង​នូវ​ចំណង​ស្នេហ៍​របស់​ពួក​គេ​ឡើង​វិញ បន្ទាប់​ពី​គេ​ទាំង​ពីរ​បាន​បែក​បាក់​គ្នា​ដោយ​ចៃដន្យ ដោយ​សារ​ហេតុ​ផល​មួយ​ចំនួន​។

មាន​ការ​លើក​ឡើង​ផង​ដែរ​ថា រឿង​នេះ​គឺ​និពន្ធ​ឡើង​ដោយ​សម្អាង​លើខ្សែ​ជីវិត​ពិត​។ 

ចង់​ដឹង​ថា​ខ្សែ​ភាពយន្ត​នេះ​ល្អ​មើល​ដល់​កម្រិត​ណា មាន​តែ​ចាំ​ទស្សនា​ទាំង​អស់​គ្នា ប៉ុន្ដែ​មិន​ទាន់​ដឹង​ទេ​ថា រោង​ភាព​យន្ត​បែប​ហូលីវូដ​ទាំង​ពីរ​ក្នុង​រាជ​ធានី​ភ្នំពេញ​នឹង​បញ្ចាំង​រឿង​នេះ​ឬ​ក៏​អត់​នោះ​។

រឿង The Vow បំបែក​កំណត់​ត្រា​ថ្ងៃ Valentine