ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម សិល្បៈកំសាន្ត ខ្សែភាពយន្តល្បីៗ រឿង​ថ្មី​៤ ស្ថិត​នៅ​កំពូល​តារាង​ Box Office

រឿង​ថ្មី​៤ ស្ថិត​នៅ​កំពូល​តារាង​ Box Office

សប្ដាហ៍នេះ​ ពិត​ជា​ប្លែក និង​ពិត​ជា​អស្ចារ្យ​សម្រាប់​រឿង​ថ្មី​ៗ ដោយ​សារ​តែ​រឿង​ចាស់​ៗ​ ដែល​រួម​ទាំង​ម្ចាស់​ដំណែងលេខ​១កាល​ពី​សប្ដាហ៍​មុន ពោល​គឺរឿង Chronicle សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​រឿង​ដែល​ទើប​ចេញ​សប្ដាហ៍​នេះ​​ទាំង​អស់​។

ជាក់​ស្ដែង​ខ្សែភាព​យន្ត​ ដែល​មាន​ចំណង​ជើង​ថា The Vow បាន​ឈរ​នៅ​លំដាប់​កំពូល​គេ​ក្នុង​តារាង box office ក្រោយ​ពី​អាច​រក​ទឹក​ប្រាក់​បាន​រហូត​ដល់ ១៥,៣៥លាន​ដុល្លារ​ក្នុង​ថ្ងៃ​សុក្រ​ ដែល​ធ្វើ​ឲ្យ​ទឹក​ប្រាក់​សរុបប្រចាំ​សប្ដាហ៍​នៃ​រឿង​បែប​​រ៉ូមែន​ទិច​មួយ​នេះ កើន​ដល់ ៤០លាន​ដុល្លារ​។

ដូច​បញ្ជាក់​ខាង​លើ​រួច​មក​ហើយ រឿង​ថ្មី​ទាំង​៤ សុទ្ធ​តែ​នៅ​ផ្នែក​ខាង​លើ​គេ ដូច្នេះ​ចំណាត់​ថ្នាក់​លេខ​ពីរ​ក៏​ជា​រឿង​ទើប​បង្ហាញ​មុខ​ដែរ នោះ​គឺ​រឿង Safe House របស់​ក្រុមហ៊ុន Universal។ Safe House បាន​ចាញ់ The Vow តែ​បន្ដិ​ច​ប៉ុណ្ណោះ បើ​គិត​លើ​ចំនួន​ទឹក​ប្រាក់​ដែល​រក​បាន​ពី​ការ​លក់​សំបុត្រ​។ ការ​រក​បាន​ ១៣,៨លាន​ដុល្លារ​នៅ​ថ្ងៃ​សុក្រ ធ្វើ​ឲ្យចំនួន​សរុប​ប្រចាំ​សប្ដាហ៍​ដំបូង​ មាន​ចំនួន ៣៩លាន​ដុល្លារ ចាញ់​ The Vow តែ​មួយ​លានដុល្លារ​​ប៉ុណ្ណោះ។

ចំណាត់​ថ្នាក់​លេខ​៣ រៀង​ដាច់​ឆ្ងាយ​ពី​រឿង​ទាំង​ពីរ​ខាង​លើ​បន្ដិច ពោល​គឺ​ទទួល​បាន ២៤,៥លាន​ដុល្លារ​។ ម្ចាស់​ដំណែង​លេខ​បី​នេះ គឺ​ជា​រឿង​របស់​ក្រុមហ៊ុន​ Fox ដែល​មាន​ចំណង​ជើង​ថា Star Wars: Episode I - The Phantom Menace 3D

រឿង​ថ្មី​ចុង​ក្រោយ​ ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​បួន គឺ​ជា​រឿង​របស់ Warner Bros ដែល​មាន​ចំណង​ជើង​ថា Journey 2 - The Mysterious Island។ ខ្សែ​ភាព​យន្ត​នេះ ក៏​ហាក់​ដូច​ជា​តាម​យ៉ាង​ប្រកិត​ជាមួយ​នឹងចំណាត់​ថ្នាក់​លេខ​បី​ផង​ដែរ ពោល​គឺ​អាច​រក​បាន​ ២៣,៥លាន​ដុល្លារ ដែល​អាច​សង្ឃឹម​ថា​ ចំណាត់​ថ្នាក់​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​នៅ​សប្ដាហ៍​ក្រោយ​។

ងាក​មក​មើល​រឿង​លេខ​មួយ​កាល​ពី​សប្ដាហ៍​មុន​វិញ គឺ​រឿង Chronicle បាន​ធ្លាក់​ដល់​លេខ​៥ ដោយ​សារ​តែ​រឿង​ថ្មី​ៗ​ទាំង​បួន​ខ្លាំង​ពេក​។ ខ្សែ​ភាព​យន្ត​នេះ​ អាច​រក​បាន​តែ ១១,៥លាន​ដុល្លារ​ប៉ុណ្ណោះ ពោល​គឺ​ថយ​ចុះ​ដល់​ទៅ ៤៨ភាគ​រយ​ បើ​ធៀប​នឹង​សប្ដាហ៍​មុន​។

រឿង​ថ្មី​៤ ស្ថិត​នៅ​កំពូល​តារាង​ Box Office