ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម សិល្បៈកំសាន្ត ខ្សែភាពយន្តល្បីៗ Adele លេខ​១ ក្នុងBillboard ទោះ​មាន​គូ​ប្រជែង​ច្រើន​!

Adele លេខ​១ ក្នុងBillboard ទោះ​មាន​គូ​ប្រជែង​ច្រើន​!

តារា​ចម្រៀង​ដ៏​ល្បី​របស់​អង់គ្លេស​ គឺ​នាង Adele បាន​​​ឈរ​លើ​គេ​នៅ​កំពូល​តារាង​ចំណាត់​ថ្នាក់​បទ​ចម្រៀង Billboard ជាមួយ​នឹង​អាល់ប៊ុម​​កំពុង​ពេញ​និយម​របស់​នាង គឺ​អាល់ប៊ុម​ដែលមាន​ឈ្មោះ​ថា "21" ​កាលពីថ្ងៃ​ពុធ​ម្សិលម៉ិញ។ អាល់ប៊ុម​របស់​នាង​មួយ​នេះ បាន​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​មួយ ទោះ​បី​ជា​មាន​អាល់ប៊ុម​ថ្មី​ៗ​ចំនួន ៧ផ្សេង​ទៀត ចូល​លុកលុយ​ទីផ្សារ​ដើម្បី​ស្វែង​រក​លេខ​មួយ​ដែរ​ក៏ដោយ​។

អាល់ប៊ុម "21" នេះ​ បាន​លក់​ដាច់​អស់ ៦លាន​បន្ទះ នៅ​សហរដ្ឋ​អាមេរិក ចាប់​តាំង​ពី​ថ្ងៃ​ចេញ​លក់​ កាលពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១១ ទទួល​បាន​ចំណាត់​ថ្នាក់​កំពូល​នៅ Billboard រយៈពេល​១៨សប្ដាហ៍។

គួរ​បញ្ជាក់​ផង​ដែរ​ថា តារា​ចម្រៀង Adele បាន​ចាប់​ផ្ដើម​អាជីព​ចម្រៀង​សារ​ជាថ្មី​ក្រោយ​វះ​កាត់​កាល​ពី​ខែ​វិច្ឆិកា ដែល​ពេល​នេះ​នាង​បាន​និយាយ​អះ​អាង​ពី​ការ​តាំង​ចិត្ត​ក្នុង​ការ​ដណ្ដើមពាន​រង្វាន់ Grammy Awards នៅ​ Los Angeles នា​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ​។ 

ចំណាត់​ថ្នាក់​លេខ​ពីរ​ បាន​ទៅលើ​អាល់ប៊ុម Emotional Traffic របស់តារា​ចម្រៀង​បែប​ជន​បទ Tim McGraw ខណៈ​ដែល​អាល់ប៊ុម​ថ្មី​របស់​ក្រុម​ចម្រៀង​រ៉ុក Lamb of God បាន​ទទួល​ចំណាត់​ថ្នាក់​បន្ទាប់​។

ចំណែក​ឯ​បទចម្រៀង​ Stronger របស់​តារា​ចម្រៀង Kelly Clarkson ដ៏​ល្បី​នោះ ក៏​បាន​ទទួល​ចំណាត់​ថ្នាក់​កំពូល​នៅ​តារាង Digital Songs Chart ផង​ដែរ​ ដែល​តាម​ពី​ក្រោយ​ដោយ​បទ​ចម្រៀង​មួយ​បទ​ទៀត​របស់ Adele គឺ​បទ Set Fire to the Rain ស្រប​ពេល​ដែល​ Turn Me On របស់ David Guetta ជាមួយ​នឹង Nicki Minaj បាន​ធ្លាក់ពី​លេខ​មួយ​មក​ដល់​លេខ​បី​ក្នុង​សប្ដាហ៍​នេះ​។

ប្រភព៖ Reuters

Adele លេខ​១ ក្នុងBillboard ទោះ​មាន​គូ​ប្រជែង​ច្រើន​!