ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម សិល្បៈកំសាន្ត ខ្សែភាពយន្តល្បីៗ The Grey យក​​លេខ​១​យ៉ាង​ស្រួល​នៅ​សប្ដាហ៍ដំបូង!

The Grey យក​​លេខ​១​យ៉ាង​ស្រួល​នៅ​សប្ដាហ៍ដំបូង!

ខ្សែ​ភាពយន្ត​ថ្មីស្រឡាង​ដែល​មាន​ចំណង​ជើង​ថា The Grey បាន​ចាប់​ផ្ដើម​យ៉ាង​ល្អ​បំផុត​នៅ​សប្ដាហ៍​ដំបូង​ក្នុង​រោង​កុន​នានា​នៅ​សហរដ្ឋ​អាមេរិក​ និង​កាណាដា។ ខ្សែ​ភាព​យន្ត​នេះ​បាន​ដណ្ដើម​យក​ដំណែង​កំពូល​គេ​នៅ​ Box office ពី​ខ្សែ​ភាព​យន្ត​ចាស់​ៗ​ទាំ​ងឡាយ ក្រោយ​ពី​រក​បាន​ដល់ទៅ ៦,៤លាន​ដុល្លារ​កាល​ពី​ថ្ងៃ​សុក្រ​។ គិត​ជា​រួម​ទៅ ចំណូល​សរុប​ប្រចាំ​សប្ដាហ៍​នេះ គឺ​ The Grey រក​បាន​ ១៨,៥លាន​ដុល្លារ ស្ថិត​នៅ​លើ​គេ​ក្នុង​តារាង​ចំណាត់​ថ្នាក់​ខ្សែ​ភាព​យន្ត ខណៈដែល​ចំណាត់ថ្នាក់​លេខ​ពីរ​ហាក់​ដូច​ជា​ដាច់​ឆ្ងាយ​ពី​ខ្លួន​យ៉ាង​ខ្លាំង។

Underworld Awakening ដែល​ធ្វើ​បាន​យ៉ាង​ល្អ​កាល​ពី​សប្ដាយ៍​មុន បាន​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ដល់ទៅ ៥៣ភាគ​រយ​ក្នុងសប្ដាហ៍​នេះ ពោលគឺ​រក​បាន​តែ ១១,៨លាន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​សប្ដាហ៍​ទី​ពីរ​របស់​ខ្លួន​នេះ​។

ចំណែក​ឯ​ចំណាត់​ថ្នាក់​លេខ​បី​វិញ ក៏​ជា​រឿង​ថ្មី​ដូច​ The Grey ដែរ គឺ​រឿង​ One for the Money របស់ Liongate។ ជាមួយនឹងប្រាក់ចំណូល ៤,១លាន​ដុល្លារ​កាលពីថ្ងៃ​សុក្រ​ ខ្សែ​ភាព​យន្ត​ដែល​សម្ដែង​ដោយ​តារា​ល្បី Katherine Heigl នេះ អាច​រក​ចំណូល​សរុប​ប្រចាំ​សប្ដាហ៍​បាន ១១,៥ មិន​សូវ​ល្អ​ដូច​ការ​រំពឹង​ទុក​នោះ​ទេ​។

ក្នុង​សប្ដាហ៍​នេះ គេ​សង្កេត​ឃើញ​រឿង​ថ្មី​ចំនួន​បី ដូច្នេះ​នៅមាន​មួយ​រឿង​ទៀត​ដែល​បាន​បង្ហាញ​ខ្លួន​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​១០ដែរ​ គឺ​រឿង Man on a Ledge។ ទោះ​បី​ជា​ទើប​នឹង​បញ្ចាំង​សប្ដាហ៍​ដំបូង​ក៏​ដោយ ក៏​រឿង​ថ្មី​មួយ​នេះ​មិន​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​នោះ​ទេ ដោយ​អាច​ស្ថិត​នៅ​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៦ប៉ុណ្ណោះ ជាមួយ​នឹង​ប្រាក់​ចំណូល​ពីការ​លក់​សំបុត្រ​បាន ៧,៣លានដុល្លារ​។

ក្រៅ​ពី​នេះ រឿង​ចាស់​ចំនួន​ពីរ​ ក៏​នៅ​តែ​បង្ហាញ​ខ្លួន​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​៥ផង​ដែរ ដោយរឿង Red Tails ទទួល​ចំណាត់​ថ្នាក់​លេខ​បួន​ក្នុង​សប្ដាហ៍​ទី​ពីរ​របស់​ខ្លួន ដោយ​រក​បាន ១០,៥លាន​ដុល្លារ ខណៈ​ដែល​រឿង Extremely Loud and Incredibly Close នៅ​តែ​បង្ហាញមុខ​ដដែល​ក្នុង​សប្ដាហ៍​ទី​៦នៃ​ការ​បញ្ចាំង​ ជាមួយ​នឹង​ទឹក​ប្រាក់៧,៥លាន​ដុល្លារ សម​ល្មម​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី​៥។

ក្រៅ​ពី​រឿង​ទាំង​៦ខាង​លើ រឿង​បួន​ផ្សេង​ទៀត ដែល​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ពី​លេខ​៧ ដល់លេខ​១០ សុទ្ធ​សឹង​ជា​រឿង​ចាស់​ ដែល​មានដូច​ជា Contraband, The Descendants, Beauty and the Beast 3D, និង​រឿង Haywire

The Grey យក​​លេខ​១​យ៉ាង​ស្រួល​នៅ​សប្ដាហ៍ដំបូង!