ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម សិល្បៈកំសាន្ត ខ្សែភាពយន្តល្បីៗ Mission: Impossible 4 ធ្លាក់​ដំណែង​ដោយ​សារ​រឿង​ថ្មី

Mission: Impossible 4 ធ្លាក់​ដំណែង​ដោយ​សារ​រឿង​ថ្មី

1ប្រិយមិត្ត​ប្រហែល​ជា​មិន​ទាន់​ភ្លេច​ទេ​ថា ខ្សែ​ភាព​យន្ត Mision: Impossible 4 បាន​កាន់​កាប់​តារា​ង​ចំណាត់​ខ្សែ​ភាព​យន្តនៅ box office អស់​ជាច្រើន​សប្ដាហ៍​មក​ហើយ​។ ប៉ុន្ដែ​នៅ​សប្ដាហ៍នេះ ខ្សែ​ភាព​យន្ត​ដែល​សម្ដែង​ដោយ Tom Cruise នេះ បាន​ធ្លាក់​ដំណែង​ហើយ ដោយ​សារ​ស្នាដៃ​រឿង​ថ្មី​មួយ​។

Mission: Impossibe - The Ghost Protocol ដែល​ជា​ស៊េរី​រឿង​ទី​បួននៃ​រឿង Mission: Impossible ​បាន​បាក់​អំនួត​ហើយ​បន្ទាប់​ពី​រក​បាន​ប្រាក់​ចំណូល​តិច​ជាង​រឿង​ទើប​បង្ហាញ​មុខ The Devil Inside។

យ៉ាង​ណាមិញ ទោះ​បី​ជា​ជា​ធ្លាក់​ដំណែង​ក៏​ដោយ ក៏​ខ្សែ​ភាព​យន្ត​មួយ​នេះ​មិន​បាន​ធ្លាក់ដាច់​ឆ្ងាយ​នោះ​ទេ ពោល​គឺ​ស្ថិតនៅ​ត្រឹម​ចំណាត់​ថ្នាក់លេខ​ពីរ​ប៉ុណ្ណោះ។ ជា​មួយ​គ្នា​នេះ​ដែរ ក្រៅ​ពី​រឿង​ថ្មីដែលជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​ មិនមាន​រឿង​ថ្មី​ផ្សេង​ទៀត​នោះ​ទេ ដែល​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​១០​។

បើ​និយាយ​ពី​ប្រាក់ចំណូល​វិញ The Devil Inside អាច​រក​បាន​ ៣៤,៥លាន​ដុល្លារ​ ខណៈ​ដែល Mission: Impossible រក​បាន​តែ​២០​លាន​ដុល្លារ​​ប៉ុណ្ណោះ។ បើ​យោង​តាម​គេហទំព័រ​ CinemaScore បាន​ឲ្យដឹង​ថា ក្នុង​ចំណោម​អ្នក​ចូល​ទស្សនា​ទាំង​អស់ គឺ​ភាគច្រើន​ជា​មនុស្ស​ប្រុស (៥៤ភាគរយ) ដែល​ក្នុង​នោះ ៥៩ភាគ​រយ​មានអាយុ​ក្រោម​២៥ឆ្នាំ​។

Mission: Impossible 4 ធ្លាក់​ដំណែង​ដោយ​សារ​រឿង​ថ្មី