ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម សិល្បៈកំសាន្ត ខ្សែភាពយន្តល្បីៗ Mission: Impossible អុកឡុកBox Office ថ្ងៃ​ឈប់​សម្រាក!

Mission: Impossible អុកឡុកBox Office ថ្ងៃ​ឈប់​សម្រាក!

ខ្សែ​ភាព​យន្ត Mission: Impossible - Ghost Protocol បាន​ឡើងមកកាន់​កាប់​ box office នា​ថ្ងៃ​អាទិត្យ​ម្សិលម៉ិញ​នេះ ដោយ​បាន​ឈរ​នៅ​លេខ​មួយ​ ទោះ​បី​ជាមាន​រឿង​ថ្មីៗ​ជាច្រើនចេញ​ក្នុង​ថ្ងៃ​ Christmas ​ក៏​ដោយ​។

ខ្សែ​ភាព​យន្ត​ថ្មី​បំផុត​សម្រាប់​តារា​សម្ដែង Tom Cruise នេះ បាន​រកប្រាក់ចំណូល​បាន​ ២៦,៥លាន​ដុល្លារ​នៅ​ក្នុងសហរដ្ឋ​អាមេរិក និងកាណាដា ក្នុង​រយៈ​ពេល​បី​ថ្ងៃ​ចុង​សប្ដាហ៍​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​គឺ​ជា​ខ្សែ​រឿង​ទី​បួន​ហើយ​ ក្នុង​ស៊េរី​រឿង Mission: Impposible។ នៅ​ក្នុង​ការ​ផលិត​រឿង​នេះ​មួយ Paramount រួម​ទាំង​ Skydance Productions បាន​ចំណាយ​ប្រាក់​ចំនួន ១៤៥លាន​ដុល្លារ​។

ខ្សែ​ភាពយន្ត​ដែល​ឈរ​នៅ​លេខ​ពីរ​ គឺ​រឿង​ "Sherlock Holmes: Game of Shadows" ដែល​ជា​រឿង​ត​ពី​រឿង Sherlock Holmes កាល​ពី​ឆ្នាំ​ ២០០៩។ ប្រាក់​ចំណូល​ប្រចាំ​សប្ដាហ៍​របស់​រឿង​នេះ គឺ​ ១៧,៨លាន​ដុល្លារ​ ថយ​ចុះ​៥៥ភាគ​រយ បើ​ធៀប​ជាមួយ​សប្ដាហ៍​មុន​។

ចំណែក​ឯ​ខ្សែ​ភាព​យន្ត​បែប​ 3D ដែល​មាន​ចំណង​ជើង​ថា "Alvin and the Chipmunks: Chipwrecked" ក៏​មាន​ការ​ធ្លាក់​ចុះ​ផង​ដែរ ដោយ​ទទួល​បាន​លេខ​បី ខណៈសប្ដាហ៍​មុន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ពីរ​នោះ​។ ខ្សែ​ភាព​យន្ត​របស់ Fox ដែល​និយាយ​ពី​សត្វ​កំប្រុក​ចេះ​ច្រៀង​រាំ​យ៉ាង​គួរ​ឲ្យ​ទាក់​ទាញ​នេះ អាច​លក់​សំបុត្រ​បាន ១៣,៣លាន​ដុល្លារ​ក្នុង​សប្ដាហ៍​នេះ​។

ចំណាត់​ថ្នាក់​លេខ​៤ គឺ​ជា​រឿង The Girl With the Dragon Tattoo រ​បស់ Sony ដោយ​អាច​រក​ប្រាក់​ចំណូល​បាន​ ១៣លាន​ដុល្លារ​។ ជាមួយ​គ្នា​នេះ​ដែរ ខ្សែ​ភាព​យន្ត The Anvantures of Tintin អាច​រក​ប្រាក់​ពី​ការ​លក់​សំបុត្រ​បាន ៩,១លាន​ដុល្លារ​ ល្មម​ឈរ​នៅ​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៥​។

ចំណាត់​ថ្នាក់​ពី​លេខ​៦ ដល់​លេខ​១០ រួម​មាន​៖  We Bought a Zoo (៧,៨លាន​ដុល្លារ), New Year's Eve (៣លាន​ដុល្លារ), Arthur Christmas (២,៧លាន​ដុល្លារ), Hugo (២លាន​ដុល្លារ) និង​ The Muppets (២លានដុល្លារ)។

ប្រភព៖ Xinua, Reuters, Box office

Mission: Impossible អុកឡុកBox Office ថ្ងៃ​ឈប់​សម្រាក!