ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម សិល្បៈកំសាន្ត ខ្សែភាពយន្តល្បីៗ Twilight នៅលើ​គេ​ បី​សប្ដាហ៍​ជាប់​គ្នា​

Twilight នៅលើ​គេ​ បី​សប្ដាហ៍​ជាប់​គ្នា​

Twilight ខ្លាំង​ គឺ​នៅ​តែ​ខ្លាំង ពោល​គឺ​អាច​រក្សា​ដំណែង​លេខ​មួយ​នៅ​ box office បាន​ដល់​ទៅ​បី​សប្ដាហ៍​ជាប់គ្នា ដោយ​កម្រ​មាន​រឿង​ណា​អា​ចធ្វើ​បាន​ណាស់​។ វគ្គ​ថ្មី​បំផុត​របស់ Twilight គឺ​រឿង "The Twilight Saga: Breaking Dawn: Part 1" ​អាច​រក​ប្រាក់​ចំណូល​ពី​ការ​លក់សំបុត្រ​បាន ១៦,៩លាន​ដុល្លារ​នៅ​អាមេរិក និងកាណដា និង​រក​បាន ៤០,២​លាន​ដុល្លារ​នៅ​ទូទាំង​ពិភព​លោក ក្នុង​សប្ដាហ៍​ទី​បី​របស់​ខ្លួន​នេះ​។

ជា​សរុប​រួម ក្នុង​ការ​បញ្ចាំង​បី​សប្ដាហ៍​នេះ Breaking Dawn អាច​រក​បាន​ដល់​ទៅ ៥៨៨,៣លាន​ដុល្លារ​ហើយ ដែល​នេះ​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ​។

ការ​ទទួល​ជ័យ​ជំនះ​បី​សប្ដាហ៍​ជាប់​ៗ​គ្នា​នេះ ត្រូវ​បាន​គេ​មើល​ឃើញថា ដោយ​សារ​រឿង​នេះ​បាន​ចេញ​បញ្ចាំង​មុន​ពិធី​បុណ្យ​ Thanksgiving ដែល​ជា​ពិធី​បុណ្យ​ធំ​គ្រាន់​បើ​មួយ​នោះ។ មួយវិញ​ទៀត ខ្សែ​ភាព​យន្ត Twilight នេះ​ ធ្លាប់​បាន​ទទួល​ភាព​ល្បី​ល្បាញ​ច្រើន​ដង​រួច​មក​ហើយ​ ដោយ​សារ​តែ​វា​ជា​រឿង​ដែល​ផលិត​ឡើង​ ដោយ​យោង​ទៅ​តាមសៀវ​ភៅ​ប្រលោមលោក​ដែល​លក់​ដាច់​បំផុត​របស់លោក Stephenie Meyer។

ទោះ​ជា​យ៉ាង​ណា​ក្ដី​ ដោយ​សារ​តែ​មិន​សូវ​មាន​រឿង​ចេញ​ថ្មី​នៅ​សប្ដាហ៍​នេះ បាន​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​ជា​រួម​ក្នុង box office បាន​ធ្លាក់​ចុះ​យ៉ាង​ច្រើន​ផង​ដែរ បើ​ធៀប​ជាមួយ​ប្រាក់​ចំណូល​ចុង​សប្ដាហ៍​ដូច​គ្នា​នេះ​កាលពី​ឆ្នាំ​មុន​។

ក្រៅ​តែ​ពី​រឿង​ស្នេហា​ត្រីកោណ "The Twilight Saga: Breaking Dawn: Part 1" នេះ ខ្សែ​ភាព​យន្ត​ដទៃ​ទៀត​ ដែល​ជាប់​ចំណាត់​បន្ទាប់​ គឺ​សុទ្ធ​សឹង​ជា​រឿង​ជាលក្ខណៈគ្រួសារ​ ដែល​មាន​ដូច​ជា​ រឿង The Muppets ដែល​ឈរ​នៅ​លេខ​ពីរ​ និង​រក​បាន​ ១១,២លាន​ដុល្លារជា​ដើម​។

Twilight នៅលើ​គេ​ បី​សប្ដាហ៍​ជាប់​គ្នា​