ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម សិល្បៈកំសាន្ត ខ្សែភាពយន្តល្បីៗ Twilight នៅ​តែ​ខ្លាំង​នៅ​សប្ដាហ៍​នេះ​

Twilight នៅ​តែ​ខ្លាំង​នៅ​សប្ដាហ៍​នេះ​

1វគ្គ​ថ្មី​នៃ​ខ្សែ​ភាព​យន្ត​ដ៏​ល្បី​ The Twilight គឺ​រឿង The Twilight Saga: Breaking Dawn - Part I នៅ​តែ​បង្ហាញ​ភាព​ខ្លាំងរបស់​ខ្លួនដដែល​នៅ​សប្ដាហ៍​ទី​ពីរ​នៃ​ការ​ដាក់​បញ្ចាំង​ ដោយ​អាច​រក្សា​ដំណែង​លេខ​មួយ​ដាច់​គេ​ដដែល​។

កាល​ពី​សប្ដាហ៍​ដំបូង​ ខ្សែ​ភាព​យន្ត​នេះ បាន​វ៉ាដាច់​គូ​ប្រកួត​ប្រជែង​ដទៃ​ទៀត​យ៉ាង​ឆ្ងាយ ហើយ​សប្ដាហ៍​នេះ​ក៏​មិនសូវ​ជា​ខុស​គ្នា​ប៉ុន្មាន​នោះ​ទេ ពោល​គឺគ្រាន់​តែ​ថ្ងៃ​សុក្រ​មួយ​ថ្ងៃ រឿង​នេះ​អាច​រក​ចំណូល​បាន​ដល់​ទៅ ១៦,៩លាន​ដុល្លារ ដែល​នេះ​គិត​តែ​នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា​ប៉ុណ្ណោះ​។ ប្រាក់​ចំណូល​ប៉ាន់​ស្មាន​ប្រចាំ​សប្ដាហ៍​នេះ គឺ ៤០លាន​ដុល្លារ​ ដែល​ល្មម​ឲ្យ​រឿង​នេះ​ឈរ​នៅ​លំដាប់​លើ​រឿង​ថ្មី​ៗ​ដទៃ​ទៀត​។

រឿង​ថ្មី​ដែល​ខ្លាំង​ជាង​គេ​ក្នុង​សប្ដាហ៍​នេះ គឺ​រឿង The Muppets ដែល​បាន​ស្ថិត​នៅ​លំដាប់​ទី​ពីរ​បន្ទាប់​ពី The Twilight Saga: Breaking Dawn - Part I ប៉ុន្ដែ​បើ​ធៀប​ជាមួយ​រឿង​ថ្មី​ដូច​គ្នា គឺ​រឿង​នេះ​ស្ថិត​នៅ​លេខ​មួយ​។ ខ្សែ​ភាព​យន្ត​របស់ Disney មួយ​នេះ​ បាន​ចាប់​ផ្ដើម​មិន​សូវ​ល្អ​ប៉ុន្មាន​នោះ​ទេ​កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​អាច​រក​បាន​តែ ១២,២លាន​ដុល្លារ​។ បើ​គិត​ប្រចាំ​សប្ដាហ៍​វិញ ប្រាក់​ចំណូល​ដែល​គេ​រំពឹង​ទុក គឺ​៣០,៥លាន​ដុល្លារ​។

ចំណែក​ឯ​រឿង​ថ្មី​មួយ​ទៀត ដែល​ល្អ​គ្រាន់​បើ​ដែរ​នោះ គឺ​រឿង Arthur Christmas ដែល​បាន​ឈរ​នៅ​លំដាប់​ទី​បួន ជាមួយ​នឹង​ប្រាក់​ចំណូល​ប៉ាន់​ស្មាន​ប្រចាំ​សប្ដាហ៍​ចំនួន ១១,៥លាន​ដុល្លារ ខណៈ​ដែល​រឿង​ដែល​បង្ហាញ​មុខ​តាំង​ពី​សប្ដាហ៍​មុន គឺ​រឿង Happy Feet Two ​បាន​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី​៣ ដោយ​អាច​រក​បាន​ ១៣លាន​ដុល្លារ​។

រឿង​ថ្មី​ចុង​ក្រោយ​ប្រចាំ​សប្ដាហ៍​នេះ គឺ​រឿង Hugo ដោយ​បាន​យក​ឈ្នះ​រឿង​ចាស់​ៗ​ចំនួន​៥ផង​ដែរ​ក្នុង​លំដាប់​កំពូល​ទាំង​១០។ ជាមួយ​នឹង​ប្រាក់​ចំណូល​ពី​កា​រ​លក់​សំបុត្រ​បាន​ ១១​លាន​ដុល្លារ គឺ​ល្ម​ម​គ្រប់​គ្រាន់​ឲ្យ​រឿង​របស់ Paramount នេះ​ ឈរ​នៅ​លេខ​រៀង​ទី​៥​ ក្នុង​ box office។

ខ្សែ​ភាព​យន្ត​៥ផ្សេង​ទៀត​ គឺ​សុទ្ធ​សឹង​ជា​រឿង​ដែល​ធ្លាប់​បង្ហាញ​ខ្លួន​នៅ​សប្ដាហ៍​កន្លង​មក​ហើយ ដែល​មាន​ដូច​ជា Jack and Jill, Immortals, Puss in Boots, Tower Heist និង​រឿង​ J. Edgar។Twilight នៅ​តែ​ខ្លាំង​នៅ​សប្ដាហ៍​នេះ​