ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម សិល្បៈកំសាន្ត ខ្សែភាពយន្តល្បីៗ រឿង Twilight ​ថ្មី​ រក​បាន​ជាង​ ២៨៣,៥លាន​ដុល្លារ​​

រឿង Twilight ​ថ្មី​ រក​បាន​ជាង​ ២៨៣,៥លាន​ដុល្លារ​​

The Twilight sagaខ្សែ​ភាព​យន្ត​ស៊េរី​ថ្មី​មួយ​ទៀត​នៃ​រឿង​ Twilight បាន​បើក​ឆា​ក​ក្នុង​សប្ដាហ៍​ដំបូ​ងរបស់​ខ្លួន​​ជាមួយ​នឹង​ទឹក​ប្រាក់​ពី​ការ​លក់​សំបុត្រ​នៅ​ទូទាំង​ពិភព​លោក​បាន​ដល់​ទៅ​ជាង ២៨៣,៥លាន​ដុល្លារ​។ នេះ​គឺ​ជាទទួល​បាន​​ប្រជា​ប្រិយភាព​យ៉ាង​សម្បើម​ពី​សំណាក់​អ្នក​គាំ​ទ្រ​រឿង​ដ៏​ល្បី​មួយ​នេះ​។

"The Twilight Saga: Breaking Dawn: Part 1" បា​ន​ទទួល​ចំណូល ១៣៩,៥លាន​ដុល្លារ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​កាណាដា។ ចំណូល​នេះ គឺ​ជា​ចំណូល​ដ៏​ច្រើន​បំផុត​លំដាប់​ទី​៥ ក្នុង​ចំណោម​ខ្សែ​ភាព​យន្ត​តាំង​ពី​ដើម​រៀង​​មក​។

ក្រៅ​ពីការរក​បាន​យ៉ាង​ច្រើននៅ​អាមេរិក​ និងកាណាដានេះ នៅ​ប្រទេស​ដទៃ​ទៀត​ ក៏​អាច​ក្ដោប​ក្ដាប់​ចំណូល​បាន​យ៉ាង​សន្ធឹក​សន្ធាប់​ផង​ដែរ ពោល​គឺ​ចំនួន ១៤៤លាន​ដុល្លារ​ក្នុង​ ៥៤ប្រទេស​។

បើ​គិត​មើល​ចំណូល​ក្នុងការ​បញ្ចាំង​សប្ដាហ៍​ដំបូង​នេះ គឺ​ខ្សែ​ភាព​យន្ត​នេះ​បាន​ចំណេញ​កប់​ក្ដោង​ទៅ​ហើយ ព្រោះ​តម្លៃ​នៃ​ការ​ផលិត​រឿង​នេះ គឺ​ចំនួន ១០០លាន​ដុល្លារ​។

ខ្សែ​ភាព​យន្ត​ដែលធ្លាប់​រក​បាន​ច្រើន​ក្នុង​ឆ្នាំ​នេះ​ដូច​រឿង​នេះ​ដែរ គឺ​រឿង "Harry Potter and the Deathly Hallows - Part 2" ដែល​ធ្លាប់​រក​បាន ១៦៩លាន​ដុល្លារ​ កាល​ពី​ខែ​កក្កដា។

គួរ​បញ្ជាក់​ផង​ដែរ​ថា រឿង "The Twilight Saga: Breaking Dawn: Part 1" គឺ​ជា​ខ្សែ​ភាព​យន្ត​ទី​បួន​ ក្នុង​ស៊េរី​រឿង​ Twilight ហើយ​ក៏​ជា​រឿង​ដែល​រក​បាន​ច្រើន​ជាង​គេ​ក្នុងស៊េរី​រឿង​នេះ​ផងដែរ លើស New Moon ដែល​រក​បាន​ ១៤២,៨លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០០៩។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ថា​៨០ភាគ​រយ​នៃ​អ្នក​ទិញ​សំបុត្រ​មើល​រឿង​នេះ គឺ​ជា​ស្រ្ដី ខណៈ​ដែល​បុរស​មាន​តែ​២០ភាគ​រយ​ប៉ុណ្ណោះ​។

រឿង Twilight ​ថ្មី​ រក​បាន​ជាង​ ២៨៣,៥លាន​ដុល្លារ​​