ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម សិល្បៈកំសាន្ត ខ្សែភាពយន្តល្បីៗ Steve Jobs នឹងបង្ហាញ​មុខ​ក្នុង​រោង​ភាព​យន្ត​​ចុង​ខែនេះ

Steve Jobs នឹងបង្ហាញ​មុខ​ក្នុង​រោង​ភាព​យន្ត​​ចុង​ខែនេះ

ក្រុម​អ្នក​គាំ​ទ្រ​លោក Steve Jobs ដែល​ជា​សហ​ស្ថាប​និក​របស់ Appl នឹង​មាន​ឱកាស​បាន​ឃើញលោក Steve Jobs ម្ដង​ទៀត​។ កិច្ច​សម្ភាសន៍​របស់​លោក​ Steve Jobs ដែល​មិន​ធ្លាប់​ត្រូវ​បាន​គេ​បញ្ចេញ​កាលពី​ពេល​មុន​មក​នោះ នឹង​ត្រូវ​គេបញ្ចាំង​សម្រាប់​សាធារណៈ​ជន​ទូទៅ​ក្នុង​ពេល​ឆាប់​​ៗ​នេះ​ហើយ​។ វីដេអូ​ដែល​មាន​ចំណង​ជើង​ថា "Steve Jobs: The Lost Interview" នឹង​ត្រូវ​គេ​ដាក់​បញ្ចាំង​​នៅ​ចុង​ខែ​នេះ​​។

កិច្ច​សម្ភាសន៍​ដែល​មាន​រយៈពេល​៧០នាទី​នេះ ត្រូវ​បាន​ថត​ទុក​តាំង​តែ​ពី​ទសវត្ស​ឆ្នាំ​១៩៩០​មក​ម្លេះ នៅ​ពេល​ដែល Steve Jobs មិនទាន់​វិល​ត្រលប់​មក​កាន់ Apple Inc នៅ​ឡើយ​។ គាត់​នឹង​សហស្ថាប​និក​ Apple ម្នាក់​ទៀត​ គឺ​លោក Steve Wozniak បាន​ចាប់​ផ្ដើម​បង្កើត​ក្រុមហ៊ុន​ Apple តាំង​ពី​ឆ្នាំ​១៩៧៦​ ប៉ុន្ដែលោក Steve Jobs បាន​ចាក​ចេញ​ពី​ក្រុម​ហ៊ុន​នេះ​នៅ​ឆ្នាំ​១៩៨៥​។

ក្រោយពី​ចាក​ចេញ​ នៅ​ឆ្នាំ​១៩៩៧ គាត់បាន​វិល​ត្រលប់​មក​កាន់​ក្រុម​ហ៊ុន​ដែលលោក​បង្កើត​មួយ​នេះ​វិញ​ ហើយ​បាន​ជួយ​ស្រោច​ស្រង់​ Apple ដែល​កំពុង​ជួប​វិបត្ត​ហិរញ្ញ​វត្ថុ​។

កិច្ច​សម្ភាសន៍​រយៈ​ពេល ១០នាទី​ផ្សេង​ទៀត​ ដែល​បាន​ដាក់​បង្ហាញ​កាល​ពី​ឆ្នាំ១៩៩៥ ដែល​មាន​ចំណង​ជើង​ថា " Triumph of the Nerds" ប៉ុន្ដែ​វីដេអូ​នេះ​បាន​បាត់​ស្រមោល​រហូត​ទើប​តែ​រក​ឃើញ​វិញ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

កិច្ច​សម្ភាសន៍​ដ៏​សំខាន់ដែល​មិន​ទាន់​មាន​អ្នក​ណា​ម្នាក់​ធ្លាប់​បា​ន​មើល​នេះ នឹង​ត្រូវ​ចាប់​ផ្ដើម​បញ្ចាំង​នៅ​ថ្ងៃ​ទី ១៦ ខែ​វិច្ឆិកាតទៅ​​ នៅ​រោង​ភាព​យន្ត​នៅ​១៩ទីក្រុង​ផ្សេង​គ្នា​ក្នុង​សហរដ្ឋ​អាមេរិក​។

ដូច​ដែល​ប្រិយមិត្ត​បាន​ដឹង​រួច​មក​ហើ​យ​ថា លោក Jobs បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី ៥ តុលា ក្រោយ​ពី​កើត​ជំងឺ​មហារីក​លំពែង​ដ៏​រ៉ាំ​រ៉ៃ​ ក្នុង​វ័យ​៥៦ឆ្នាំ​។

សង្ឃឹម​ថា​ខ្សែ​វីដេអូ​ស្ដី​ពី​លោក​ Steve Jobs នេះ​ នឹង​ត្រូវ​ដាក់​ឲ្យ​មើល​តាម​រយៈ​អន​ឡាញ​ក្រោយ​ពី​ការ​បញ្ចាំង​តាម​រោ​ងភាព​យន្ត​ទៅ​ចុះ ដើម្បី​​ឲ្យ​អ្នក​នៅ​ស្រុក​ខ្មែរ​បាន​មើល​នឹង​គេ​។ ក្រៅ​ពី​វីដេអូ​នេះ ខ្សែ​ភាព​យន្ត​ដែល​និយាយ​ពី​ជីវិត​ពិត​របស់​បុរស​ដ៏​ល្បី​រូប​នេះ ក៏​នឹង​ត្រូវ​គេ​ផលិ​ត​ឡើង​ផង​ដែរ​នា​ពេល​ខាង​មុខ​នេះ​។

Steve Jobs នឹងបង្ហាញ​មុខ​ក្នុង​រោង​ភាព​យន្ត​​ចុង​ខែនេះ